MENU
ក្រុមគណបក្សប្រជាធិបតេយ្យអាមេរិក ទាមទារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Sessons លាលេងពីតំណែង ដោយជាប់ពាក់ពន្ធរុស្ស៊ី
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី០៣ មីនា ២០១៧, ១០:២១ | ៣៨៦ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​២ខែមីនា មេដឹកនាំក្រុមភាគតិចនៅក្នុងព្រឹទ្ធភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យលោក​ Charles Schumer បានប្រកាសថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌  Jeff Sessions គួរតែចុះចេញពីតំណែង ហើយក្រសួងយុត្តិធម៌អាមេរិកត្រូវតែស្រាវជ្រាវ​ ដើម្បីបញ្ចាក់ឲ្យបានច្បាស់ថា តើលោក​ Sessions ​មានព្រមព្រៀងជាមួយរុស្ស៊ី​ ដើម្បីឲ្យរុស្ស៊ីជៈឥទ្ធិពលដល់ការបោះឆ្នោតនៅអាមេរិកនាពេលកន្លងមក។

តាមការបញ្ចាក់របស់សមាជិកព្រឹទ្ធភា   Schumer ​បញ្ចាក់ថា លោក​ Sessions ​បានកុហក់សភា ពីការជួបពិភាក្សាជាមួយអគ្គរដ្ឋទូតរុស្ស៊ី លោក​ Sergei Kislyak នៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក ហើយលោក​ Sessions ចាំបាច់ត្រូវតែលាលេងពីតំណែងដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតលោក​ Schumer ​បានបញ្ចាក់ថា​ «រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Jeff Sessions មានរយៈពេលជាច្រើនសប្តាហ៍ដើម្បីកែទម្រងឯកសារដែលបានធ្វើជាមួយគណកម្មធិការយុត្តិធម៌របស់ព្រឹទ្ធសភា​ ប៉ន្តែលោកមិនបានធ្វើអ្វីឡើយនាពេលកន្លងមក។​ ដើម្បីផលប្រយោជន៍ជាតិ លោក​ Sessions ចាំបាច់ត្រូវតែចុះចេញពីតំណែង។

ចំពោះស្ថានភាពខាងលើ មេដឹកនាំក្រុមភាគតិចនៅក្នុងរដ្ឋសភាអាមេរិក  តំណាងរាស្ត្រ​​ Nancy Pelosi ក៏បានអំពាវនាវ ឲ្យលោក​ Sessions ចុះចេញពីតំណែងផងដែរ​ ហើយបើកការស្រាវជ្រាវដោយឯករាជ្យ​ស្តីពីទំនាក់ទំនងរវាងលោកនិងរុស្ស៊ី។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី​២ខែមីនាលោកស្រី​ Nancy Pelosi ​បានបញ្ចាក់ថា «លោក​ Seesion មិនសមស្របក្នុងការកាន់តំណែងជាមន្ត្រីនៅក្នុងក្រសួងយុត្តធម៌នោះឡើយ លោកចាំបាច់ត្រូវតែចុះចេញពីតំណែង៕

 

 

Tags:
  • គណបក្ស
  • ប្រជាធិបតេយ្យ
  • អាមេរិក
  • ក្រសួងយុត្តិធម៌
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥