MENU
កិច្ចប្រជុំGBCកម្ពុជាថៃលើកទី១២ ផ្តោតលើការទប់ស្កាត់ឆ្លងដែនខុសច្បាប់និង អភិវឌ្ឍន៍តាមព្រំដែននៅខេត្តសៀមរាប
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៧ កុម្ភៈ ២០១៧, ១៦:២០ | ៥៧២ ដង | ចុចបញ្ចេញមតិ (០)

ខេត្តសៀមរាប៖  កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ  (General Border Committee GBC) លើកទី១២  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺផ្តោតសំខាន់ទៅលើបញ្ហាការទប់ស្កាត់ ចរាចរឆ្លងដែនខុសច្បាប់ និងជំរុញការអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានលេខា ធិការដ្ឋាន គណៈកម្មាធិការព្រំដែនទូទៅរបស់កម្ពុជា បានអោយដឹង នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារអង្គរសេនជូរី នាខេត្តសៀមរាប ថា “កិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃ GBC នេះ គឺដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា ថៃ ជាពិសេសក្នុងការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ”។

ឯកឧត្តមបញ្ជាក់បន្តថា “កិច្ចប្រជុំនេះក៏លើកមកនិយាយពីបញ្ហា ដើម្បីទប់ស្កាត់ និង        បង្គ្រាប រាល់ សកម្មភាពខុសច្បាប់នានា នៅតំបន់ព្រំដែន រួមមាន បញ្ហារត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលភាគីទាំងពីរ នឹងពុះពារស្វែងរកដំណោះស្រាយ និងមានវិធាន ការទប់ស្កាត់ ដើម្បីរក្សានិងធានា នូវស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍន៍ នៅតាមបណ្តោយ ព្រំដែន រួម នៃប្រទេសទាំងពីរ”។

កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ នេះ ខាងភាគី    កម្ពុជា មាន ចំនួន៩រូបដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធាន ដោយឡែកខាងភាគីថៃ មានចំនួន៩រូប ដែលមាន ឧត្តមសេនីយ៍ Kumron Kearwi chyajane ជានាយកនៃនាយកដ្ឋានកិច្ចការព្រំដែន ជាប្រធាន។

ឯកឧត្តម នាង ផាត អោយដឹងថា ក្រុមលេខាធិការដ្ឋាននៃកិច្ចប្រជុំ GBC នេះ គឺចាប់ ផ្តើម ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ គឺដើម្បីប្រុងប្រៀប រៀបចំជូនកិច្ច ប្រជុំផ្លូវ ការ លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំ២០១៧ខាងមុខនេះ នៅរាជធានីភ្នំពេញ៕               

Tags:
  • កម្ពុជា
  • កិច្ចប្រជុំ
  • ំខុសច្បាប់
  • អភិវឌ្ឍន៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥