MENU
លោក ដូណាលត្រាំ ត្រៀមបណ្តេញជនភៀសខ្លួនខុសច្បាប់ រាប់លាននាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី២២ កុម្ភៈ ២០១៧, ១៤:០៨ | ៥១៦ ដង | ចុចបញ្ចេញមតិ (០)

ក្រសួងសន្តិសុខជាតិអាមេរិកកាលពីថ្ងៃទី២១ខែកុម្ភៈបានបង្ហើបពីខ្លឹមសារនៃការបង្កើនសកម្មភាពអនុវត្តិច្បាប់ស្តីពីជនភៀសខ្លួនរបស់ប្រធានាធិបតីត្រាំក្នុងនោះមានការចាប់ខ្លួននិងបណ្តេញជនអន្តោបវេសខុសច្បាប់នៅអាមេរិករាប់លាននាក់។

តាមឯកសាររបស់ក្រសួងសន្តិសុខជាតិអាមេរិក  DHS បានបង្ហាញឲ្យឃើញថាគោលដៅរបស់ប្រធានាធិបតីត្រាំគឺរិតបន្តឹងជនអន្តោបវេសនៅលើទឹកដីអាមេរិក ក្នុងនោះមានទាំងការលាតត្រដាងជនអន្តោបវេសដែលបានបង្កបទល្មើសផ្សេងៗ។កម្លាំងសន្តិសុខនៅក្នុងតំបន់និងក្រុមអនុវត្តច្បាប់អន្តោបវេស ខុសច្បាប់ ក្នុងនោះមានការដកហូតសិទ្ធផ្ទាល់ខ្លួនរបស់ជនអន្តោបវេសខុសច្បាប់និងសាងសងមជ្ឈមណ្ឌុលឃុំខ្លួនបណ្តោះអាសន្ន សម្រាប់ជនអន្តោបវេសនិងផ្លាសប្តូរគោលនយោបាយស្តីពីជនអន្តោបវេស និងចុងក្រោយបំផុតគឺបណ្តេញជនអន្តោបវេសតែម្តង។

បណ្តាមន្ត្រី DHS បានឲ្យដឹងថា គោលនយោបាយថ្មី នឹងផ្តល់សិទ្ធជាច្រើនដល់មន្ត្រីមូលដ្ឋានក្នុងការរិតបន្តឹងជនអន្តោបវេស។ចំណែកកម្លាំងសន្តិសុខជាតិមិនត្រូវបានដាក់សម្រាប់ចាប់ជនអន្តោបវេសនាពេលនេះឡើយ គឺទុកឲ្យក្រុមសន្តិសុខតំបន់ជាអ្នកសម្រេច។

នយោបាយថ្មីរបស់ប្រធានាធិបតីត្រាំគឺសម្តៅទៅលើជនភៀសខ្លួនជាង១១នាក់ដែលរស់នៅគ្មានលិខិតស្នាមត្រឹមត្រូវនៅលើទឹកដីអាមេរិក ។ ក្រសួងសន្តិសុខជាតិអាមេរិកក៏បានស្នើរឲ្យ បណ្តេញជាបន្ទាន់នៅជនអន្តោបវេសខុសច្បាប់ណាដែលរកឃើញ។

គោលនយោបាយថ្មីគឺសម្តៅទៅលើជនអន្តោបវេសខុសច្បាប់និងអ្នកប្រព្រិត្តល្មើសច្បាប់អាមេរិក។ប៉ុន្តែរដ្ឋាភិបាលោកត្រាំបានបញ្ចាក់ថា ច្បាប់ថ្មីនោះមិនប៉ះពាល់ដល់កម្មវិធី DACA របស់អតីតប្រធានាធិបតីអូបាម៉ា ដើម្បីការពារក្រុម«Dreamers» មានន័យថា ជនភៀសខ្លួនដែលគ្រួរសារសាច់ញ្ញាត្តិបាននាំមករស់នៅអាមេរិកតាំងពីតូច  ក្រុមនោះមិនស្ថិតនៅក្រោមការតាមដានរបស់រដ្ឋាភិបាលត្រាំឡើយ ប្រសិនបើមិនប្រព្រិត្តខុសច្បាប់។

មន្ត្រី DHS បានបញ្ចាក់ថា ពេលនេះមិនទាន់មានករណីចាប់ខ្លួនឬបញ្ចូនជនអន្តោបវេសជាទ្រងទ្រាយធំណាមួយចេញពីអាមេរិកនៅឡើយទេ។ គោលនយោបាយខាងលើរបស់លោកត្រាំបានបង្ហាញយ៉ាងច្បាស់ថា លោកកំពុងតែអនុវត្តនៅអ្វីដែលលោកបានប្រកាសកាលពីពេលឃោសនាបោះឆ្នោត ។ ពេលនោះលោកហៅជនអន្តោបវេសខុសច្បាប់នៅអាមេរិកគឺជាង«អ្នកទោសមកពីខាងក្រៅ»។ លោកត្រាំបញ្ចាក់ទៀតថាក្រុមនោះបានធ្វើឲ្យពលរដ្ឋអាមេរិករងផលប៉ះពាល់ ក្លាយជាគោលដៅគំរាមកំហែង ពីខាងក្រៅដល់ពលរដ្ឋអាមេរិក។

នយោបាយថ្មីក្នុងការបណ្តេញជនអន្តោបវេសខុសច្បាប់របស់លោកត្រាំបានធ្វើឲ្យអ្នក រស់នៅខុសច្បាប់នៅអាមេរិក ជាច្រើនបានព្យាយាមភៀសខ្លួនបន្តទៅកាន់ប្រទេសកាណាដា ដោយសង្ឃឹមថា បានរស់នៅក្នុងប្រទេសនោះ។

 

Tags:
  • ដូណាលត្រាំ
  • ជនភៀសខ្លួន
  • ខុសច្បាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥