MENU
ជាប់ឆ្នោតភ្លាម លោក Moon Jae in ស្បថចូលកាន់តំណែងភ្លាម
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី១០ ឧសភា ២០១៧, ១២:៤៤ | ៤៦០ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក​ Moon Jae in នៅព្រឹកថ្ងៃទី​១០ខែឧសភា បានស្បថចូលកាន់តំណែងភ្លាមៗហើយពិធីចូលកាន់តំណែងនោះធ្វើឡើង​យ៉ាងសាមមាញ់បំផុតនៅក្នុងអាគារដ្ឋសភា។

ការស្បថចូលកាន់តំណែងធ្វើឡើងដោយមានការចូលរួមពីតំណាងរាស្ត្រ ក្នុងរដ្ឋសភា ដោយ លោក​ Moon Jae inបានបញ្ចាក់ថា«ខ្ញុំសូមស្បថ​ចំពោះមុខប្រជាជន​ទូទាំងប្រទេសថា ខ្ញុំនិង ខិតខំអស់ពីសម្ថភាព បំពេញការងារបម្រើប្រទេសជាតិ»។

ការចូលកាន់តំណែងមួយអាណាត្តិ​៥ឆ្នាំរបស់លោក គឺត្រូវទទួលខុសត្រូវដឹកនាំកូរ៉េខាងត្បូង ចាកចេញពីភាពតានតឹង នៅក្នុងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ។ មួយវិញទៀត ទំនាក់ទំនង រវាងកូរ៉េខាងត្បូងនិងអាមេរិក អាចប្រេះឆា នៅពេលដែល​ លោក​ Moon Jae inមានទស្សន​ផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង។

លោក​ Moon Jae inបានប្រកាសកាលពីថ្ងៃទី​៩ខែឧសភាថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងចិន​រួមទាំងអាមេរិកផងដែរ ស្តីពីវិបត្តិ នៅក្នុងឧប្បទ្វីបកូរ៉េ។ បើមិនដោះស្រាយឲ្យបានទាន់ពេលវេលាទេនោះ វិបត្តិនិងរាលដាលកាន់តែធ្ងន់ទៅ ឈានដល់សង្គ្រាម។

បច្ចុប្បន្នគណបក្សប្រជាធិបតេយ្យ មានអាសន ១១៩ ក្នុងចំណោម​៣០០អាសនក្នុងរដ្ឋសភា  និង ៤៦អាសនទៀតស្ថិតទៅលើគណបក្សប្រជាជន និងគណបក្សយុត្តិធម៌ ក៏មានការគាំទ្រគោលនយោបាយរបស់លោក​ Moon Jae inផងដែរ។ ទាំងនោះហើយធ្វើឲ្យលោក​ Moon Jae in​មាន​អំណាចរឹងមាំក្នុងការដឹកនាំប្រទេស។

អំពីទស្សននយោបាយ វិញ លោក​ Moon Jae inមិនដើរតាម កន្លងរបស់អតីតប្រធានាធិបតី  Park geun hye ឡើយ​ ដោយលោកបើកទូលាយទំនាក់ទំនងជាមួយកូរ៉េខាងជើង​។

ជាមួយគ្នានេះ​ប្រធានាធិបតីថ្មី របស់ប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ទំនងជានឹង​បន្ដជំរុញ គោលនយោ បាយសេដ្ឋកិច្ចជាតិ និងគោលនយោបាយសារពើពន្ធ នៅពេលដែលរូបលោកឡើង កាន់តំណែងជាផ្លូវការ បន្ទាប់ពីបានជាប់ឆ្នោតលើ​តំណែងប្រធានាធិបតី កាលពីថ្ងៃម្សិលមិញនេះ ក្នុងសំឡេងឆ្នោត ៦០ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

បើតាមការលើកឡើងរបស់មន្រ្តីហិរញ្ញវត្ថុរដ្ឋាភិបាលបានឲ្យដឹងថា ទាំងនោះប្រហែលជា​ការផ្ដោតសំខាន់ ទៅលើកំណែទម្រង់ប្រព័ន្ធ​ហេដ្ឋារចនាចម្ព័ន្ធតាមតំបន់ជាច្រើនទៀត ក៏ដូចជាទីផ្សារពលកម្ម និងសន្ដិសុខ សង្គម ប៉ុន្ដែក្នុងអាណត្តិកាន់តំណែង​របស់ប្រ​ធានាធិបតីថ្មីរូបនេះ ត្រូវបានគេដឹងថា ទំនងជានឹងប្រឆាំង កាន់តែខ្លាំង ជាមួយនឹង​ការបង្កហេតុពីប្រទេសកូរ៉េខាងជើង ចំពោះការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និង មីស៊ីល។

មន្រ្តីហិរញ្ញវត្ថុរដ្ឋាភិបាលកូរ៉េខាងត្បូងរូបនេះ បានលើកឡើងនៅក្នុងការអត្ថា​ធិប្បាយលើការបោះឆ្នោត ប្រធានាធិបតីរបស់របស់ខ្លួនថា “យើងរំពឹងថា គោលនយោបាយសារពើពន្ធ នឹងនៅតែបោះយុថ្កា (ភាពរឹងមាំ) និងនាំមុខដោយគោលការណ៍នៃការកម្រិតភាព អន់ថយរហូតដល់ ៣ភាគរយ នៃផលិតផល ក្នុងស្រុកសរុប និងការរក្សាបំណុលរដ្ឋាភិបាលឲ្យស្ថិតនៅក្រោម៤៥ ភាគរយសម្រាប់អត្រាប្រាក់ចំណូល សរុប (GDP)៕

 

 

 

Tags:
  • ជាប់ឆ្នោត
  • ស្បថចូ
  • កាន់តំណែង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥