MENU
សភាអាមេរិកសម្រេចបោះឆ្នោត ជ្រើសរើសរដ្ឋមន្ត្រីការបរទេស ដែលជិតស្និតជាមួយរុស្ស៊ី
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០២ កុម្ភៈ ២០១៧, ១៣:០៤ | ៤៣២ ដង | ចុចបញ្ចេញមតិ (០)

សភាអាមេរិកបានសម្រេចបោះឆ្នោតជ្រើសរើស អគ្គនាយក ក្រុមហ៊ុនប្រេង  ExxonMobil  លោក​ Rex Tillerson ធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី  ដោយមានសម្លេងគាំ ទ្រ ៥៦ និងប្រឆាំង​៤៣។

សារព័ត៌មាន​ប៊ីប៊ីស៊ីបានផ្សាយថា ការបោះឆ្នោតខាងលើកើតឡើងក្រោយពេលដែល សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ផ្លាសប្តូរច្បាប់ដើម្បីអនុម័ត​ជ្រើសរើសលោក​ Tom Price និង​ Steven Mnuchin ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងក្រសួង ហិរញ្ញវត្ថុ បើទោះបីមានការជំទាស់ពីគណបក្សសាធារណរដ្ឋក្តី។

ពេលតំបូងសមាជិកមកពីគណបក្សសាធារណរដ្ឋ មានការប្រុងប្រយ័ត្ន និងព្រឹក្សាគ្នាយ៉ាងល្អិតល្អន់ ក្នុងការបោះឆ្នោត ជ្រើសរើសលោក​ Rex Tillerson​ជារដ្ឋមន្ត្រីការបរទេស ដោយសារតែលោកមិនមានបទពិសោធ នៅលើឆាកនយោបាយ និងមានទំនាក់ទំនងជិតស្និតជាមួយរុស្ស៊ី។ ប៉ុន្តែក្រោយមកគណបក្សសាធារណរដ្ឋ ទាំងមូលបានគាំទ្រ​លោក។

ក្រោយពេលលោក​ Rex Tillersonស្បថចូលកាន់តំណែងនៅថ្ងៃទី​១ខែកុម្ភៈ ប្រធានាធិបតីត្រាំ​មាន សមាជិក ដែលមិនមានបទពិសោធនៅក្នុងក្រុមសន្តិសុខជាតិ។

លោក​ Rex Tillerson​អាយុ​៦៤ឆ្នាំ ជាអតីត អគ្គនាយកក្រុមហ៊ុនប្រេង​ Exxon Mobil ដែលមានសាខាងនៅជាង​៥០ប្រទេសជុំវិញពិភពលោក ។ លោក​ Rex Tillersonជាអ្នកប្រឆាំងនិងច្បាប់ដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី  ហើយត្រូវបានប្រធានាធិបតីរុស្ស៊ីលោកពូទីន ផ្តល់ មេដាយមិត្តភាពកាលពីឆ្នាំ​២០១៣ ក្រោយពេលប៉ុន្មានឆ្នាំដែលក្រុមហ៊ុនប្រេងរបស់លោកដំណើរការនៅក្នុងប្រទេសរុស្ស៊ី។

ការសម្រេចតែងតាំងលោក​ Rex Tillerson កាន់តែធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្កូរកាន់តែជិតស្និតថែមទៀត ធ្វើឲ្យសម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុបកាន់តែព្រួយបារម្ភ នៅពេលដែលអឺរ៉ុបបានចូលរួមដាក់ទណ្ឌកម្មរុស្ស៊ីផងដែរ ។ចំណែកអាមេរិកដែលជាអ្នកផ្តើមដាក់ទណ្ឌកម្មនោះ​ក៏អាចនឹងលុបចោលគ្រប់ពេលក្រោយទំនាក់ទំនងល្អនិងគ្នាវិញ៕

 

 

Tags:
  • សភា
  • អាមេរិក
  • រដ្ឋមន្ត្រី
  • រុស្ស៊ី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥