MENU
ក្រោយទំនាក់ទំនងល្អប្រសើរជាមួយគុយបា អាមេរិក៏បានបញ្ចប់ការផ្តល់សិទ្ធជ្រកកោន អ្នកនយោបាយ
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី១៤ មករា ២០១៧, ១៥:១៣ | ៤៥៧ ដង | ចុចបញ្ចេញមតិ (០)

នៅពេលដែលទំនាក់ទំនងរវាងអាមេរិកនិងគុយបាប្រឈមមុខតានតឹងដាក់គ្នាដោយអាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសគុយបាន ពេលនោះអាមេរិកបានអនុញ្ញាត្តិឲ្យអ្នកនយោបាយគុយបាសុំសិទ្ធជ្រកកោន នៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែពេលនេះផ្ទុយគ្នាទាំងស្រុង ដោយអាមេរិកនិងគុយបានមានទំនាក់ទំនងល្អ  ហើយអាមេរិកក៏បានលុបចោលទណ្ឌកម្មទៅលើគុយបាន ដែលបានអនុម័តជាង​៥០ឆ្នាំកន្លងមក។ ហេតុដូច្នេះហើយ ពលរដ្ឋ ​គុយបា ដែលរត់ភៀស​ខ្លួន​មក​សហរដ្ឋ​អាមេរិក មិន​អាច​ទទួល​បាន​សិទ្ធិជ្រកកោន​នយោបាយ​ជា​ស្វ័យប្រវត្តិ​ដូច​ពេល​មុន​ទៀត​ ឡើយ។ រដ្ឋបាល​អាមេរិក​និង​គុយបា ទើប​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​​លើ​សំណុំ​រឿងអន្តោប្រវេសន៍​ខុស​ច្បាប់​។ នៅ​មួយ​សប្តាហ៍​មុន​ផុត​អាណត្តិ ​លោក​ អូបាម៉ា បាន​ប្រកាស​លុប​ចោល​សិទ្ធិ​ពិសេស​សម្រាប់​អន្តោប្រវេសន៍​មក​ពី​គុយបា។ ប៉ុន្តែ​វិធានការ​ចុងក្រោយ​នេះ​ អាច​នឹង​បង្ក​បង្កើត​ឱ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​តំណាងរាស្ត្រ​ដែល​ប្រឆាំង ​នឹង​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញ​ជាមួយ​គុយបា។

​ ប្រជាពលរដ្ឋ​គុយបា បាន​ទទួល​សិទ្ធិ​ពិសេស ពី​សហរដ្ឋ​អាមេរិក រាប់​ទសវត្សរ៍​មក​ហើយ។ ពោល​គឺ​ចាប់​ពី  នៅ​ឆ្នាំ​១៩៦៦ ក្នុង​ពេល​កំពុង​មាន​សង្គ្រាម​ត្រជាក់ សហរដ្ឋ​អាមេរិក​បាន​បង្កើត​ច្បាប់អន្តោប្រវេសន៍​​មួយ ចូល​ជាធរមាន អនុគ្រោះ និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​គុយបា​ភៀស​ខ្លួន​ឱ្យ​បាន​ស្នាក់​នៅ​ក្នុង​ សហរដ្ឋ​អាមេរិក និង​មាន​លទ្ធភាព​បាន​ទទួល​សិទ្ធិស្នាក់នៅ​ជា​អចិន្ត្រៃយ៍ ក្នុង​រង្វង់​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែចាប់​ពីឆ្នាំ​១៩៩៥​មក អាមេរិក​បាន​អនុវត្ត​គោលការណ៍​មួយ​ “ជើងសើម ជើងស្ងួត” ដោយ ចាប់​បញ្ជូន​អន្តោប្រវេសន៍​ខុសច្បាប់ ចាប់​បាន​ក្នុង​ដែន​ទឹក ​ ​ឱ្យ​គុយបា​ជា​ស្វ័យប្រវត្តិ និង​ទទួល​យក ព្រមទាំង​ផ្តល់​សិទ្ធិពិសេស​ ឱ្យ​ជ្រកកោន​នយោបាយ តែ​ពលរដ្ឋ​គុយបាណា ដែលបាន​ឆ្លង​ចូល​ជាន់​ដី​អាមេរិក​តែ​ប៉ុណ្ណោះ។

 

 

Tags:
  • ទំនាក់ទំនង
  • អាមេរិ
  • គុយបា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥