MENU
ព្រឹទ្ធសភាអាមេរិក ទទួលស្វាគមន៍មេដឹកនាំ កោះតៃវ៉ាន
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី០៩ មករា ២០១៧, ១៤:៤៣ | ៣១៦ ដង | ចុចបញ្ចេញមតិ (០)

មេដឹកនាំកោះតៃវ៉ានលោកស្រី​ Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់អាមេរិក​ហើយនៅថ្ងៃទី​៨ខែមករា សមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋតិចសាស៍ លោក​ Ted Cruz បានទទួលស្វាគមន៍មេដឹកនាំកោះតៃវ៉ានយ៉ាងកក់ក្តៅបំផុត​បើទោះបីមានការប្រឆាំងពី មន្ត្រីការបរទេសអាមេរិកក្តី។

លោក​ Ted Cruz បានឲ្យដឹងថា នៅក្នុងពិភាក្សាជាមួយលោកស្រី​ Tsai Ing-wen ស្តីអំពីការទិញលក់អាវុធ  ទំនាក់ទំនងការទូត​និងសេដ្ឋកិច្ច  នៅក្នុងជំនួបនៅទីក្រុង  Houston ។ លោក​ Ted Cruz ធ្លាប់​ជាបេក្ខភាពប្រធានាធិបតីអាមេរិក កាលពីឆ្នាំ​២០១៦ ប៉ុន្តែត្រូវបរាជ័យចំពោះលោកដូណាលត្រាំក្នុងការបោះឆ្នោតបឋមរបស់គណបក្ស។

លោក​ Ted Cruz បានបញ្ចាក់ថា « ការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច រវាងអាមេរិកនិងតៃវ៉ាន់គឺជាអាទិភាព ហើយអាមេរិកនឹងបង្កើនការចូលទៅកាន់ទីផ្សានៅតៃវ៉ាន នឹងនាំមកនៅផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋនៅក្នុងរដ្ឋតិចសាស៍»។

នៅមុនពេលជួបពិភាក្សាជាមួយមេដឹកនាំកោះតៃវ៉ាន មន្ត្រីនៅទីក្រុង​ Houston រដ្ឋតិចសាស៍ អាមេរិកទទួលបានលិខិតពីស្ថានទូតចិន ស្នើរឲ្យបណ្តាតំណាងរាស្ត្រ អាមេរិក មិនត្រូវទទួលស្វាគមន៍មេដឹកនាំកោះតៃវ៉ានឡើយ  ហើយអាមេរិកត្រូវតែគោរព «ចិនតែមួយ» ។មិនត្រឹមតែប៉ុណ្ណោះចិនបានស្នើរឲ្យ អាមេរិកមិនត្រូវឲ្យយន្តហោះដឹកលោកស្រី​ Tsai Ing-wen ចូលទៅក្នុងដែនអាកាសអាមេរិកឡើង ប៉ុន្តែមិនទទួលបានការយលព្រមពីអាមេរិក។ មិនតែប៉ុណ្ណោះតំណាងរាស្ត្រដែលមានអត្ថិពលនៅអាមេរិកទទួលស្វាគមន៍យ៉ាងកក់ក្តៅទៀតផង។

ជាមួយគ្នានោះដែរ ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិកលោកដូណាលត្រំា ធ្លាប់បានប្រកាសថា លោកនឹងទទួលស្វាគមន៍មេដឹកនាំកោះតៃវ៉ានកក្រោយពេលលោកស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក។

តំណើរទស្សនកិច្ចរបស់មេដឹកនាំកោះតៃវ៉ា់ន់ គឺលោកស្រី Tsai Ing-wen នៅថ្ងៃសៅរ៍ ទី៧មករា បានចាកចេញពី កោះតៃវ៉ាន់ហើយ សម្រាប់ដំណើរ ទស្សនកិច្ចទៅកាន់ អាមេរិកកណ្តាលរយៈពេល ៩ថ្ងៃ។ ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានប្រទេសចិន ពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ដំណើរទស្សនកិច្ច ដែលមានរយៈពេល ៩ថ្ងៃនេះ គឺដើម្បីជំរុញ ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងអាម៉េរិកកណ្តាល។ កន្លែងសំចតរបស់លោកស្រី Tsai នៅទឹកដីអាម៉េរិក នឹងត្រូវឃ្លាំមើលយ៉ាងដិតដល់បំផុត ព្រោះគេរំពឹងថា អាចនឹងមានការទាក់ទង រវាងលោកស្រី និងលោក ដូណាល់ ត្រាំ នៅក្នុងអាណត្តិក្រោយ ជាប់ឆ្នោត។

លោកស្រីប្រធានាធិបតី Tsai Ing-wen នឹងឆ្លងកាត់ទីក្រុង ហូស្តុន រដ្ឋតិចសាស់ នៅចុងសប្តាហ៍នេះ ហើយបន្ទាប់ពីត្រឡប់ទៅទីក្រុង តាយប៉ិ វិញ តាមទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ នៅចុងសប្តាហ៍បន្ទាប់៕

 

 

 

Tags:
  • ព្រឹទ្ធសភា
  • អាមេរិក
  • ស្វាគមន៍
  • កោះតៃវ៉ាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥