MENU
កូរ៉េខាងត្បូងមានគណបក្សថ្មី សម្រាប់ការបោះឆ្នោតនាពេលខាងមុខ
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី២៧ ធ្វូ ២០១៦, ១៧:១៦ | ៥៧១ ដង | ចុចបញ្ចេញមតិ (០)

តំណាងរាស្ត្រ​២៩រូបមកពីគណបក្សកាន់អំណាច ​ Saenuri ​ថ្ងៃទី​២៧ខែធ្នូនេះបានចាកចេញពិគណបក្សជាផ្លូវការ​នឹងបង្កើតគណបក្សថ្មីមួយ សម្រាប់ប្រជេងនៅក្នុងការបោះឆ្នោតខាងមុខ  ក្រោយមានរឿងអាស្រូវរបស់ប្រធានាធិបតី​ Park Geun Hye និងមិត្តភក្តិ​ Choi Soon Sil ។

តំណាងរាស្ត្រដែលបានចាកចេញនោះប្រកាសថា គណបក្សថ្មីនឹងចេញជារូបរាំងនៅថ្ងៃទី​១៤ខែមករាឆ្នាំ​២០១៧ ដោយដាក់ឈ្មោះថា គណបក្សអភិរក្សថ្មី ដើម្បីកំណែទម្រង់ ( New Conservative Party for Reform)ទំនងជាធ្វើឡើងដើម្បីលើកមុខមាត់ ការដែលថ្នាក់ដឹកនាំ គណបក្សកាន់អំណាចកន្លងមក គឺលោកស្រី ផាក គឹមហេ ត្រូវបានគេចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធ អំពើពុករលួយជាមួយ នឹងមនុស្សជំនិតរបស់ខ្លួន ។គណបក្សថ្មីមានគោលបំណងដឹកនាំ ការធ្វើកំណែទម្រង់អភិរក្សនយោបាយ ក្រោយពីពួកគេ បានសម្ដែងនូវការអន់ចិត្តជុំវិញរឿងអាស្រូវ អំពើពុករលួយរបស់ លោកស្រីប្រធានាធិបតី ផាក គឹនហេ ។

ការចាកចេញរបស់ក្រុមសមាជិក សភារបស់គណបក្សកាន់អំណាចទាំង ២៩រូបនេះ បានកាត់បន្ថយចំនួនកៅអី របស់គណបក្សនេះ សល់ត្រឹមតែចំនួន ៩៩កៅអីសភា ដែលធ្វើឲ្យគណបក្ស ប្រជាធិបតេយ្យ ជាគណបក្សប្រឆាំង មានការសប្បាយចិត្ត ព្រោះគណបក្សនោះ មានចំនួនសមាជិកសភារបស់ខ្លួនរហូតដល់ទៅ ១២១កៅអីសភា និងគណបក្សប្រជាជន មានចំនួន ៣៨កៅអីសភា ៕

 

Tags:
  • កូរ៉េខាងត្បូង
  • បោះឆ្នោត
  • គណបក្ស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥