MENU
តុលាការចោទប្រកាន់ប្រធានសមាគមន៍សេដ្ឋកិច្ច ក្រៅប្រព័ន្ធចោទប្រកាន់ពីបទឃាតកម្មប៉ុនម៉ង គិតទុកជាមុន
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៧ ធ្វូ ២០១៦, ១០:០៨ | ៧៤១ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖  យោងតាមមេធាវីការពារក្តីនាយរងប៉ុស្តិ៍នគបាលអន្តរប្រវេសន៍ច្រកទ្វារប៉ោយប៉ែតបាននិយាយថាជនសង្ស័យជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធបើករថយន្តបុកបណ្តាលសន្លប់និងរបួសធ្ងន់ដែលឧបតិវហេតុកើតឡើងនៅវេលាម៉ោង១០.៣០នាទីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦នៅចំណុចក្បាលស្ពានច្រកទ្វាអន្តរជាតិប៉ោយប៉ែតត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។

ជនរងគ្រោះមានឈ្មោះ ឈាន ពិសិទ្ធិ (មានឋានន្តរសក្តិវរះសេនិយ៍ត្រី)តួនាទីជាអនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតនិងជនសង្ស័យដែលមានឈ្មោះ ឌិន ពុទ្ធិ មានតួនាទីជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

មន្ត្រីនគរបាលអន្តោរប្រវេសន៍បានអោយដឹងថា៖នៅពេលគ្រោះថ្នាក់កើតឡើងគឺមានអ្នករត់ម៉ូតូឌុបបានធ្វើសកម្មរញ៉េររញ៉ៃប៉ះពាល់សណ្តាប់ធ្នាប់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយពេលនោះជនរងគ្រោះឈ្មោះ ឈាន ពិសិទ្ធិ ដែលមានភារកិច្ចនិងតួនាទីបានអនុវត្តការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ទៅម៉ូតូឌុបម្តងជាពីរដងនិងហាមឃាត់។

មន្ត្រីនគរបាលអន្តោរប្រវេសន៍បានបន្តថា៖ពេលដែលហាមឃាត់ស្រាប់ឈ្មោះ ឌិន ពុទ្ធិ (មានតួនាទីជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ)បានជិះរថយន្តធុនLEXUS.RX300ពាក់ស្លាក់លេខបន្ទាយមានជ័យ2A.5484មកដល់បានហៅអ្នកម៉ូតូឌុបបង្កបញ្ហាឡើងជិះក្នុងរថយន្តហើយព្យាយាមបើកចេញតែជនរងគ្រោះដែលមានភារកិច្ចបានព្យាយាមឃាត់រថយន្តដែលដឹកអ្នកម៉ូតូឌុបបានបើករថយន្តរុលទៅមុខបណ្តាលបុកជនរងគ្រោះបណ្តាលដួលសន្លប់នៅមុខរថយន្តតែម្តង។

មន្ត្រីរូបនោះបានបន្តថា៖ក្រោយពេលជនរងគ្រោះឈ្មោះ ឈាន ពិសិទ្ធិ ដួលសន្លប់ត្រូវបានកម្លាំងនគបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលធ្វើការជាមួយគ្នាបានដឹកជនរងគ្រោះទៅគ្លីនិកឯកជនក្រុងប៉ោយប៉ែតឃើញថា៖ជនរងគ្រោះមានសភាពធ្ងន់ធ្ងរបានបន្តដឹកទៅមន្ទីពេទ្យស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃដើម្បីសង្គ្រោះបន្ទាន់គឺគ្រូពេទ្យពិនិត្យឃើញជនរងគ្រោះបណ្តាលរបួសភ្លៅខាងស្តាំមានជាំ។

មន្ត្រីនគរបាលអន្តោរប្រវេសន៍បានបញ្ជាក់ថា៖ឈ្មោះឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះធ្លាប់ធ្វើសកម្មភាពបង្កអនាធិបតេយ្យនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាច្រើនលើកនិងធ្វើសកម្មភាពញ៉ុះញ៉ង់កម្មករអូសរទេះនិងដឹកនាំធ្វើកូដកម្មនៅក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុបដែលឃើញហេតុការបានប្រាប់ថា៖មុនពេលមានសកម្ម ភាពកើតឡើងគឺមន្ត្រីនគរបាលអន្តោរប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាពិសេស ឈ្មោះ  ឈាន ពិសិដ្ឋ ដែលមានតួនាទីជាអនុប៉ុស្តិ៍នគបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចាប់ម៉ូតូអ្នករត់ម៉ូតូឌុបហើយព្យាយាមឃាត់ខ្លួនម្ចាស់ម៉ូតូដើម្បីដាក់ប៉ុស្តិ៍នគបាលអន្តោរប្រវេសន៍ពេលដែលអ្នកម៉ូតូឌុបដូចគ្នាជួយអន្តរាគមន៍ហើយលោក ឌិន ពុទ្ធី ប្រ ធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធជិះយន្តមកដល់អ្នករត់ម៉ូតូឌុបបើកទ្វាររថយន្តឡើងអង្គុយជាមួយអោយជួយអន្តរាគមន៍។

ខណះពេលដែលអ្នករត់ម៉ូតូឌុបឡើងរថយន្តជាមួយលោក ឌិន ពុទ្ធី បានព្យាយាមបើករថយន្តចេញតែត្រូវបានឈ្មោះ ឈាន ពិសិដ្ឋ ជាមន្ត្រីនគបាលអន្តោរប្រវេសន៍មកឈពីមុខរថយន្តព្យាយាមរ៉ារ៉ាំងមិនអោយរថយន្តចេញទៅ។ហើយពេលនោះស្រាប់ឈ្មោះ ឈាន ពិសិដ្ឋ ធ្វើដួលនៅមុខរថយន្តដោយប្រើល្បិចចោទប្រកាន់ថា៖រថយន្តបុកទៅវិញធ្វើនេះពិតជាថោកទាមបំផុតក្នុងនាមជាស្ថាប័នសមត្តកិច្ចបម្រើប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋនិងអ្នកម៉ូតូឌុបសំណូមពរសុំអោយស្ថាប័អ្នកអនុវត្តច្បាប់ត្រូវស្រាវជ្រាវអោយបាច្បាស់លាស់ថា៖តើអ្នកណាខុសនិងអ្នកត្រូវអ្នកណាដែលប្រើល្បិចធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ហើយប្រជាពលរដ្ឋសួរថា៖ខ្លួនជាសមត្តកិច្ចប្រើល្បិចដួលថោកទាបធ្វើបាបប្រជាព លរដ្ឋតើត្រឹមត្រូវតាមច្បាប់រឺយ៉ាងណា។

គួរបញ្ជាក់ថា នៅពេលដែលអនុប៉ុស្តិ៍នគបាលអន្តោរប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតដែលចោទប្រកាន់ថាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធបើករថយន្តបុកបណ្តាលសន្លប់និងរបួសភ្លៅខាងស្តាំហើយភ្លាមៗនោះកម្លាំងនគបាលបានឃាត់ខ្លួនជនដែលបង្កត្រូវបានបញ្ជូនខ្លួនទៅស្នងការនគបាលខេត្តបន្ទាយមានជ័យ។ត្រូវបានចោទប្រកាន់ពីប៉ុនប៉ងមនុស្សឃាតដោយចេតនា៕

Tags:
  • តុលាការ
  • ចោទប្រកាន់
  • សមាគមន៍
  • សេដ្ឋកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥