MENU
ព្រះរាជអាជ្ញារងបានសម្រេចចោទប្រកាន់ ស្ត្រីដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី៣១ ឧសភា ២០១៨, ១០:៣៦ | ១,៤៩១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ក្រោយពីកម្លាំងនគរបាលខ័ណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៨នេះ បាន បញ្ចូនខ្លួនថៅកែស្រីដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

នៅរសៀលថ្ងៃទី៣០ខែឧសភានេះដ៏ដែលលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ថៅកែស្រីដែលវាយធ្វើបាបកូនឈ្នួលអស់រយៈពេល៤ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។

ថៅកែស្រីចិត្តខ្មៅរូបនេះមានឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សូមជម្រាបថា ប្រតិបត្តិការចុះទៅអន្តរាគមន៍រំដោះក្មេងខាងលើ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង លេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន រាធានីភ្នំពេញបន្ទាប់ពីមានពាក្យបណ្ដឹងពីកុមារីរងគ្រោះ។

អយ្យការតុលាការក្រុងភ្នំពេញបានបញ្ជូនសំណុំរឿងនេះបន្តទៅចក្រមស៊ើបសួរចាត់នីតិវិធីបន្ត។តាមច្បាប់ព្រហ្មទណ្ឌនៃប្រទេសកម្ពុជាមាត្រា២១៩ប្រសិនបើតុលាការរកឃើញកំហុសពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសជនជាប់ចផទឈ្មោះម៉េង រ័ត្នពិសីហៅសុភាអាចប្រឈមនឹងការជាប់ពន្ធនាគារពី២ដល់៥ឆ្នាំ។

ចំណែកក្មេងស្រីរងគ្រោះដោយអំពើហិង្សាពីសំណាក់ជនជាប់ចោទជាថៅកែស្រីនេះត្រូវបានសប្បុរសជននាំទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺក្រោយពេលរំដោះចេញពីផ្ទះលក់សំលៀកបំពាក់ក្រោមទម្ងន់ដៃគ្មានត្រាប្រណីនិងសាហាវ៕

Tags:
  • ព្រះរាជអាជ្ញា
  • ចោទប្រកាន់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥