MENU
ប្រធានាធិបតីឌូទឺរទេ ស្នើរទាហានអាមេរិកត្រៀមលក្ខណដកចេញពី ហ្វីលីពីន
ព័ត៌មានអន្តរជាតិ | ថ្ងៃសៅរ៍ ទី១៧ ធ្វូ ២០១៦, ១២:៥៨ | ៤៩០ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​១៦ខែធ្នូ​ប្រធានាធិបតីហ្វីលីពីន បានធ្វើឲ្យទំនាក់ទំនងជាមួយអាមេរិកកាន់តែតានតឹង​ក្រោយពេល លោកឌូទឺរទេបានប្រកាសឲ្យកម្លាំងទាហានអាមេរិក​ត្រៀមលក្ខណ ក្នុងការលុយចោលកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់របស់ប្រទេសទាំងពីរ និងដកទាហានចេញពីប្រទេសនេះ។

កិច្ចព្រមព្រៀងការពារជាតិដែលប្រទេសទាំងពីរបានចុះហត្ថលេខា​កាលពីឆ្នាំ​១៩៩៨ ដោយក្នុងនោះបានអនុញ្ញាត្តិឲ្យ​ទាហានអាមេរិកឈរជើងនៅក្នុងប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍មួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនោះ​អាមេរិកបានបញ្ចូនសម្ភារៈយោធា​សម្រាប់បំពេញកិច្ចការធ្វើសមយុទ្ធ។

លោកឌូទឺរទេបញ្ចាក់ទៀតថា ហ្វីលីពីនអាចស្ថិតស្ថេបានដោយមិនចាំបាច់មានអាមេរិក មិនត្រូវការលុយអាមេរិក ឡើយ។ ការប្រកាសទាំងនោះកើតឡើងក្រោយពេលអាមេរិក ផ្អាក់ផ្តាល់ជំនួយ កាត់បន្ថយភាពក្រីក្រ។

ប្រធានាធិបតីឌូទឺរទេ បានបញ្ចាក់ទៀតថា លោកនឹងសម្រេចចុងក្រោយនៅពេលដ៏ខ្លីខាងមុខ បន្ទាបពីការវាយតម្លៃឡើងវិញនៅកិច្ចព្រមព្រៀងការពារជាតិអាមេរិក។

ក្នុងថ្ងៃជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក  Justin Higgins បានឲ្យដឹងថាមន្ត្រីអាមេរិកបានដឹងពីព័ត៌មានខាងលើ តែទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់​ទទួលបានសំណើរណាមួយពីហ្វីលីពីននៅឡើយ ពីការបញ្ចប់កិច្ចព្រមព្រៀងការពារជាតិទ្វេភាគី៕

 

 

Tags:
  • ឌូទឺរទេ
  • អាមេរិក
  • ប្រធានាធិបតី
  • ហ្វីលីពីន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥