កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងនៅវេលាម៉ោង 05 ទៀបភ្លឺ ត្រង់ចំនុចភូមិទី 03 ចំការចេក ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រង់គីឡូម៉ែតលេខ 92។ តាមប្រភពពត៌មានពីលោក សួស អ៊ុន បានអោយដឹងថា អ្នកដែលជួបគ្រោះថ្នាក់ចរាចរណ៏រហូតដល់ស្លាប់នោះមានឈ្មោះថា វណ្ណ មករា ដែលបានដឹកតាមឡានសង្រ្គោះគ្លីនិចឯកជនមួយចេញពីកន្លែងគ្រោះថ្នាក់ចរាចរណ៏លើកទីមួយនៅសង្កាត់ព្រៃនប់ ក្រុងព្រះសីហនុ ។
បច្ចុប្បន្ននេះសព្វត្រូវបានសាច់ញាតិដឹកមកដល់ភ្នំពេញ និងដំកល់ទុកនៅក្នុងវត្ត ទួលទំពូងដើម្បីធ្វើបុណ្យតាមប្រពៃណី។ ពត៌មានលំអិតបន្តទៀត នឹង រាយការណ៏ជូននៅពេលក្រោយ។