MENU
ប្រធានាធិបតីអាមេរិកទស្សនកិច្ច ជាលើកតំបូងទៅក្រៅប្រទេសក្នុងពេលស្ថានភាពពិភពលោក កំពុងតានតឹង
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី២០ ឧសភា ២០១៧, ១៤:៥៣ | ៦៨៣ ដង | ចុចបញ្ចេញមតិ (០)

ប្រធានាធិបតីអាមេរិកដូណាលត្រាំនិងភរយាបានចាប់ផ្តើមបំពេញទស្សនកិច្ចជាលើកទី​១ទៅក្រៅប្រទេស ដោយលោកត្រាំនឹងធ្វើដំណើរទៅកាន់​តំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី ១៩ខែឧសភា  ប្រធានាធិបតីដូណាលត្រាំ​បានចាកចេញពីសេតវិមាន​ចាប់ផ្តើមដំណើរទស្សនកិច្ចទៅក្រៅប្រទេស រយៈពេល ៩ថ្ងៃ  ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត ក្នុងតំណែងជាប្រធានាធិបតី ពេលស្ថានភាពពិភពលោកកំពុងតែតានតឹង។

លោកស្រី​ Melania Trump ​និងកូនស្រី កូនប្រសា  គឺនាង Ivanka និង​Jared Kushner ក៏បានអបដំណើរ នៅក្នុងដំណើរទស្សនកិច្ចនោះដែរ។ តាមគម្រោង ប្រទេសដំបូងដែលលោកត្រាំ ទស្សនកិច្ចនោះគឺជាប្រទេស សាឌីអារ៉ាប៊ី​ បន្ទាបមកគឺប្រទេសអីស្រាអែល  អីតាលី  ប៊ែលហ្សិក  ។ នៅក្នុងតំណើរទស្សនកិច្ចនោះលោកត្រាំនឹងជួបពិភាក្សាជាមួយព្រះមហាក្សត្រសាឌីអារ៉ាប៊ី  នាយករដ្ឋមន្ត្រី អីស្រាអែល ​Benjamin Netanyahu ប្រធានាធិបតីប៉ាឡេស្ទីន​ លោកម៉ាមូតអាបាស , សម្តេចសង្ឃ កាតូលិច​​Francis ,នាយករដ្ឋមន្ត្រីអីតាលី ​ Gergio Mattarella និង ព្រះមហាក្សត្រប៊ែលហ្សិច Philippe ផងដែរ។ឮតាមគម្រោង លោកដូណាលត្រាំនិងជួបពិភាក្សាជាមួយមេដឹកនាំ G-7 និង មេដឹកនាំណាតូ ផងដែរ។

នៅក្នុងតំណើរទស្សនកិច្ចរបស់លោកត្រាំគ្រប់ដណ្តប់ដោយ រឿងរ៉ាវជាច្រើននៅក្នុងទឹកដីរបស់ខ្លួនពិសេសគឺ ការដកហូតដំណែងរបស់ប្រធាន ​FBI ​លោក​ James Comey ​ពេលដែលកំពុងធ្វើការស្រាវជ្រាវ លើទំនាក់ទំនងរវាងលោកត្រាំនិង រុស្ស៊ីមុនពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោត។

ដូច្នេះដំណើរទស្សនកិច្ចរបស់លោកត្រាំនាពេលនេះ​ អាចជួយបញ្ចប់វបត្តិនៅក្នុងប្រទេសរបស់លោក ។ក្រុមអ្នកវិភាគលើកឡើងថា ដំណើរទស្សនកិច្ចនេះដែរគឺជាឧកាសដើម្បីស្រោចស្រង កៅអីប្រធានាធិបតីរបស់លោក ក្នុងពេលដែលដំណាងរាស្ត្រជាច្រើនបាត់បង់ទំនុកចិត្ត ហើយទាមទាឲ្យសភា ចោទប្រកាន់ទោសលោកត្រាំទៀតផង៕

 

Tags:
  • ប្រធានាធិបតី
  • អាមេរិក
  • ស្ថានភាព
  • ទស្សនកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥