MENU
កម្ពុជាអបអរសាទរ កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន “មេដាយមាសពិភពលោក”
កីឡា | ថ្ងៃច័ន្ទ ទី០៥ ធ្វូ ២០១៦, ១៥:១៨ | ៤៤៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែនកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៦ថ្លាថាសម្តេច សូមអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន “មេដាយមាសពិភពលោក” នៅក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបាន ប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី១-៤ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ (Madagascar) ដែលមាន កីឡាករ ចូលរួមប្រកួតមកពី ៤៨ ប្រទេស។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានសរសេរលើកបណ្តាញសង្គមហ្វេសប៊ុកថាទន្ទឹមនឹងនេះដែរ សូមអរគុណដល់គ្រូបង្វឹក គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួង អប់រំ យុវជននិងកីឡា និងសហពន្ឋកីឡាប៉េតង់កម្ពុជា ដែលបានខិតខំប្រឹង ប្រែង ហ្វឹកហ្វឺនកីឡាករ និងលើកកម្ពស់កីឡាប៉េតង់កម្ពុជា រហូតទទួលបានមេដាយ មាសនៅថ្ងៃនេះ។

សម្តេចបានលើកឡើងថា នេះគឺជាមោទនៈភាពរបស់កម្ពុជាទាំងមូល។សម្តេចលើកឡើងថាខ្ញុំនឹងទទួលស្វាគមន៍កីឡាករយើង នៅវេលា ម៉ោង ៤:០០ល្ងាចនាថ្ងៃសុក្រ ទី៩ ធ្នូ ២០១៦ នៅវិមានសន្តិភាព។សូមជូនពរដលល់ កីឡាករកម្ពុជា ទាំងអស់ទទួលបានជោគជ័យថ្មីៗនៅក្នុងការប្រកួតជាបន្តទៀត៕

Tags:
  • អបអរសាទរ
  • ពិភពលោក
  • កម្ពុជា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥