MENU
អាមេរិកស្នើរហ្វីលីពីនបកស្រាយ ពីការប្រកាសកាត់ផ្តាច់ទំនាក់ទំនង
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២១ តុលា ២០១៦, ១១:២៤ | ៤៤១ ដង | ចុចបញ្ចេញមតិ (០)

ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី​២១ខែតុលានេះបានស្នើរដល់ ប្រធានាធិបតីហ្វីលីពីន​លោក Duterte ធ្វើការបកស្រាយពីការប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក។

លោក John Kirby អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ចាក់ថា «យើង កំពុងតែស្វែងរកការបកស្រាយឲ្យច្បាស់លាស់ពីប្រធានាធិបតីហ្វីលីពីន​ មានបំណងបែបណា​ពេលប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក»។ លោក​បន្តទៀតថា​ការវិភាគរបស់លោកឌូទឺរទេ គឺមិនអាចបកស្រាយបាន ដោយសារតែប្រទេសទាំងពីរមានទំនាក់ទំនងល្អប្រសើរនិងគ្នា។

មន្ត្រីជាន់ខ្ពស់របស់អាមេរិកមួយរូបបានឲ្យដឹងថា ហ្វីលីពីនមិនទាន់មានសំណើរណាមួយជាផ្លូវការ​ក្នុងការផ្លាស់ប្តូរទំនាក់ទំនង រវាងប្រទេសទាំងពីរនៅឡើយ​ បើទោះបីប្រធានាធិបតីឌូទឺរទេ​បានប្រកាស់កាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ពេលទស្សនកិច្ចនៅទីក្រុងប៉េកាំង។

លោកឌូទឺរទេ បានប្រកាសថា អាមេរិកមិនអាចបញ្ចាក់ការរស់នៅរបស់យើងឡើយ​។ នៅក្នុងទីក្រុងប៉េកាំលោកឌូទឺរទេបញ្ចាក់ថា ធ្វើយ៉ាងដើម្បីក្លាយជាប្រទេសឧស្សាហកម្មខ្លាំងបំផុត នៅពេលដែលខ្ចីលុយចិនមិនបាច់សង។

ក្នុងពេលជាមួយគ្នានោះប្រធានាធិបតីចិនលោកស៊ីងជីងពីនបានប្រកាសថា ទំនាក់ទំនងជាមួយហ្វីលីពីន គឺជាទំនាក់ទំនងប្រទេសជិតខាងឆ្លងសមុទ្រ ហើយ គ្មានមូលហេតុអ្វីដែលយើងត្រូវចងគុំនុំនិងប្រឈមមុខដាក់គ្នា។

ក្រសួងការបរទេសចិនបានប្រកាសផងដែរថា អ្វីដែលជាផលលំបាក់នៅក្នុងទំនាក់ទំនងត្រូវពន្យាពេលពិភាក្សា ហើយការជំនួបរវាងប្រធានាធិបតីហ្វីលីពីននិង​ស៊ីជីងពីងគឺជាប្រវត្តិសាស្ត្រ។

សូមរំលឹកផងដែរថា​នៅពេលដែលលោកឌូទឺរទេចូលដល់ទីក្រុងប៉េកាំ លោកបានបញ្ចាក់ថា «ដល់ពេលដែលនិយាយថាលាអាមេរិក» មិនតែប៉ុណ្ណោះលោកបានរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតីអូបាម៉ាទៀតផង។

សារព័ត៌មាន​Inquirer បានដកស្រងសម្តីលោកឌូទឺរទេបញ្ជាក់ថា «អស់លោកបាននៅក្នុងប្រទេសខ្ញុំដើម្បីផលប្រយោជន៍របស់ខ្លួន។​ពេលនេះ គឺជាពេលវេលាដែលនិយាយថា លាហើយមិត្តរបស់ខ្ញុំ»។លោកបញ្ចាក់ទៀតថា លោកនិងមិនទៅកាន់អាមេរិកទៀតឡើយ ដោយសារតែនៅទីនោះលោកទទួលបានតែបំពាន់ មិនឲ្យតម្លៃ។ មិនតែប៉ុណ្ណោះលោកឌូទឺរទេ​បានហៅប្រធានាធិបតីអូបាម៉ាជា «កូនប្រុសស្រីសំផឹង»។

ប្រធានាធិបតីហ្វីលីពីនកំពុងតែទស្សនកិច្ចរយៈពេល​៤ថ្ងៃនៅក្នុងប្រទេសចិន គឺជាដំណើរទស្សនកិច្ចដែលទីក្រុងម៉ានីលរំពឹងថា​ នឹងមានការីកចំរើននៅក្នុងទំនាក់ទំនង និងបង្វែរទិសដៅពីអាមេរិកមកកាន់ចិនវិញ ទាំងនោះជាគោលដៅថ្មីរបស់ហ្វីលីពីន។

នៅក្នុងការសន្ទនាជាមួយសហគមន៍ជនជាតិហ្វីលីពីននៅក្នុងប្រទេសចិន​លោកឌូទឺរទេ បានបញ្ចាក់ថា ទីក្រងម៉ានីលទទួលបានតិចតួចណាសពីសម្ព័ន្ធមិត្តយូឆ្នាំរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោន​ ជាប្រទេសដែលធ្លាប់ធ្វើអាណានិគមន៍មកលើហ្វីលីពីន៕

 

 

Tags:
  • អាមេរិក
  • ហ្វីលីពីន
  • ទំនាក់ទំនង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥