MENU
ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គេ ឌូទឺរទេ និយាយថា «លាហើយអាមេរិក» ពេលទស្សនកិច្ចនៅចិន
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២០ តុលា ២០១៦, ១៥:៣៥ | ៤៣៧ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​១៩ខែតុលា​ប្រធានាធិបតីហ្វីលីពីនលោក​រ៉ូឌ្រីហ្គេ ឌូទឺរទេ​បានទៅដល់ទីក្រុងប៉េកាំង នៅទីនោះលោកបានបញ្ចាក់ថា «ដល់ពេលដែលនិយាយថាលាអាមេរិក» មិនតែប៉ុណ្ណោះលោកបានរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតីអូបាម៉ាទៀតផង។

សារព័ត៌មាន​Inquirer បានដកស្រងសម្តីលោកឌូទឺរទេបញ្ជាក់ថា «អស់លោកបាននៅក្នុងប្រទេសខ្ញុំដើម្បីផលប្រយោជន៍របស់ខ្លួន។​ពេលនេះ គឺជាពេលវេលាដែលនិយាយថា លាហើយមិត្តរបស់ខ្ញុំ»។លោកបញ្ចាក់ទៀតថា លោកនិងមិនទៅកាន់អាមេរិកទៀតឡើយ ដោយសារតែនៅទីនោះលោកទទួលបានតែបំពាន់ មិនឲ្យតម្លៃ។ មិនតែប៉ុណ្ណោះលោកឌូទឺរទេ​បានហៅប្រធានាធិបតីអូបាម៉ាជា «កូនប្រុសស្រីសំផឹង»។

ប្រធានាធិបតីហ្វីលីពីនកំពុងតែទស្សនកិច្ចរយៈពេល​៤ថ្ងៃនៅក្នុងប្រទេសចិន គឺជាដំណើរទស្សនកិច្ចដែលទីក្រុងម៉ានីលរំពឹងថា​ នឹងមានការីកចំរើននៅក្នុងទំនាក់ទំនង និងបង្វែរទិសដៅពីអាមេរិកមកកាន់ចិនវិញ ទាំងនោះជាគោលដៅថ្មីរបស់ហ្វីលីពីន។

នៅក្នុងការសន្ទនាជាមួយសហគមន៍ជនជាតិហ្វីលីពីននៅក្នុងប្រទេសចិន​លោកឌូទឺរទេ បានបញ្ចាក់ថា ទីក្រងម៉ានីលទទួលបានតិចតួចណាសពីសម្ព័ន្ធមិត្តយូឆ្នាំរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោន​ ជាប្រទេសដែលធ្លាប់ធ្វើអាណានិគមន៍មកលើហ្វីលីពីន។

សារព័ត៌មាន​Global Times របស់ចិនបានផ្សាយថា កាលពីថ្ងៃទី​១៩ខែតុលា នៅអត្ថបទមួយ បញ្ចាក់ថាទីក្រុងវ៉ាស៊ីនតោនចាត់ទុកហ្វីលីពីនគឺជាកូនអ៊ុក មិនដែលឲ្យតម្លៃដល់ហ្វីលីពីនឡើយ ។ ការដែលលោកឌូទឺរទេស កែប្រែនយោបាយការបរទេសឡើងវិញ គឺដើម្បីផលប្រយោជន៍ប្រជាជនហ្វីលីពីន។

ក្នុងរយៈពេលនៅទីក្រុងប៉េកាំង លោកឌូទឺរទេ​នឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិនស៊ីជីងពីន និងនាយករដ្ឋមន្ត្រីលីឃឺជាំង ។ លោកឌូទឺរទេសង្ឃឹមថា​ចិននឹងលុបចោលទណ្ឌកម្ម ហាមនាំចូលចេកពីប្រទេសហ្វីលីពីន ។

ការបោះបង់សម្ព័ន្ធមិត្តឆ្ងាយចាប់យកដៃគូរជិត គឺជាគោលនយោបាយជួយដល់សេដ្ឋកិច្ចរបស់ហ្វីលីពីនកាន់តែប្រសើរ ជាជាងការប្រឈមមុខ ដែលមិនទទួលបានផលប្រយោជន៍អ្វី ហើយថែមទាំងខាតបង់ជាច្រើនទៀតផង។

ចាប់តាំងពីលោក ឌុយទែរតេ ឡើងកាន់ តំណែងទំនាក់ទំនងរវាងហ្វុីលីពីននឹងអាមេរិកមិនដូចជាពេលមុនទៀតឡើយ។ គោលនយោបាយការបរទេសរបស់លោកមានការផ្លាស់ប្តូរទាំងស្រុងដោយលោក សុខចិត្តបោះបង់សម្ពន្ធមិត្តនៅឆ្ងាយចាប់យកដៃគូជិតងាយស្រួលជួយដល់សេដ្ឋ កិច្ចប្រទេសនេះ។ លោក ឌុយទែរតេ បាន បញ្ជាក់ថា ចេកក្រអូបរបស់ហ្វុីលីពីនបើនាំដល់អាមេរិកប្រាកដជាស្អុយរលួយជាមិនខាន ដូច្នេះមានតែទីផ្សារប្រទេសចិន ប៉ុណ្ណោះ ទើបទាន់ពេលវេលា។ ទាំងនោះ ជាអ្វីដែលលោក ឌុយទែរតេ ចង់បានក្នុង ពេលដែលលោកកាន់អំណាច។

អាមេរិកជាសម្ពន្ធមិត្តយុទ្ធសាស្ត្រប្រពៃ ណីរបស់ហ្វីលីពីនកាលពីជំនាន់មុនទំនាក់ទំនងរវាងអាមេរិកនឹងហ្វីលីពីនមានភាពល្អប្រសើរ ហើយអាមេរិកប្រើប្រាស់ហ្វីលីពីនដើម្បីគ្រប់គ្រង់ចិន។ ផ្ទុយទៅវិញលោក ឌុយទែរតេ បានកាត់បន្ថយទំនាក់ទំនងជាមួយអាមេរិកងាកទៅរកចិនវិញ។ ប្រធានា ធិបតិហ្វីលីពីនសង្ឃឹមថា ចិននឹងមិនដើរ ឆ្ងាយជាងនេះនៅក្នុងការឈ្លានពានហ្វីលីពីនទុកឲ្យហ្វីលីពីនមានឱកាសបានរស់ នឹងគេ។

ពាក់ព័ន្ធនឹងវិវាទដែនសមុទ្រវិញ តាម អ្នកវិភាគ តុលាការអន្តរជាតិក៏ដូចជាអ្នក វិភាគភាគច្រើនយល់ថា ហ្វីលីពីនជាអ្នក ត្រូវសោះបែរជាតត្រុកសុំការសន្តោស ប្រណីពីចិនដែលជាអ្នកមកបំពានគេទៅ វិញ។ អ្នកតំណាងរាស្ត្រហ្វីលីពីនម្នាក់មកពីខាងគណបក្សប្រឆាំងយល់ថា ជំហរបែបឱបជើងចិនរបស់ប្រធានាធិបតីហ្វីលីពីននាពេលនេះនឹងជះផលអាក្រក់មកលើហ្វីលីពីននៅថ្ងៃស្អែក។ ចិននឹងកាន់តែបាន ចិត្តសង្កត់កហ្វីលីពីនលើគ្រប់វិស័យដើម្បីការពារប្រយោជន៍របស់គេ ហើយលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ វិញ ខ្លាចលោក ស៊ី ជីងពីង ដូចឆ្មាត្រូវទឹក។

សម្រាប់អ្នកវិភាគខ្លះនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយហ្វីលីពីនវិញ យល់ថាបន្ទាត់នយោបាយបែរទៅខាងចិននាពេលនេះវាជារឿងចាំបាច់ក្នុងបរិបទ នយោបាយបច្ចុប្បន្នដែលហ្វីលីពីនត្រូវការរកបង្អែកថ្មី ព្រោះសហរដ្ឋអាមេរិកកំពុង អស់ឥទ្ធិពលបណ្តើរៗទៅហើយ នៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។ គ្មាននរណាម្នាក់អាច គេចពីក្រញ៉ាំរបស់ចិនបានទេ។ ជាងនេះ ទៅទៀតក្នុងអាណត្តិទាំងពីររបស់លោក អូបាម៉ា សហរដ្ឋអាមេរិកហាក់បានកាត់ បន្ថយមិនចង់ធ្វើអន្តរាគមឬចេញមុខឈ្លោះ ជាមួយអ្នកណាដើម្បីការពារកូនចៅដូច កាលពីជំនាន់មុនទេ។ ដូច្នេះបើហ្វីលីពីនទៅតទល់ជាមួយចិនតែម្នាក់ឯង គឺមិនខុសពីយកពងមាន់ទៅជល់នឹងថ្មឡើយ។ ការបត់ក្បាលទៅរកចិននាពេលនេះជាការ យល់ពីកាលៈទេសៈជាក់ស្តែង។ វិស័យ ពាណិជ្ជកម្ម ជំនួយវិនិយោគ ទាំងអស់នេះដែលហ្វីលីពីនត្រូវការចិនបានផលពីចិន ជាជាងបង្កជម្លោះជាមួយចិន។

 

 

 

Tags:
  • ប្រធានាធិបតី
  • ហ្វីលីពីន
  • រ៉ូឌ្រីហ្គេ ឌូទឺរទេ
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥