MENU
ក្រឡាប់រថយន្តក្រុង​ដឹកអ្នកដំណើរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសភ្ញៀវទេសចរបរទេស ៥នាក់
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០៩ មករា ២០១៦, ០៩:៣៩ | ៦១៦ ដង | ចុចបញ្ចេញមតិ (០)

កំពង់ធំ៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ចនគរបាល ខេត្តកំពង់ធំបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងដោយ រថយន្តក្រុងដឹកភ្ញៀវទេសចរមួយគ្រឿង បានបើកធ្លាក់ផ្លូវក្រឡាប់ផ្ងាជើង នៅម៉ោង ៤៖៥៧នាទីទៀបភ្លឺ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦នេះនៅ ចំណុចភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់នោះ មិនបណ្តាលឲ្យមានអ្នកស្លាប់ទេ តែបានបណ្តាលឲ្យ រងរបួសធ្ងន់ភ្ញៀវទេសចរ ជនជាតិហូឡង់ម្នាក់ និងរបួសស្រាលជនបរទេស ៤នាក់ផ្សេងទៀត ព្រមទាំងជនជាតិខ្មែរម្នាក់ផងដែរ។ ចំណែកអ្នកបើកបរបន្ទាប់ពី កើតហេតុភ្លាមៗ ក៏រត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុការណ៍បង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះដោយសារអ្នកបើកបរធ្វេសប្រហែស និងខ្វះការ ប្រុងប្រយ័ត្ន ពេលភ្លៀងធ្លាក់ខ្លាំង៕

Tags:
  • ក្រឡាប់រថយន្តក្រុង
  • ខេត្តកំពង់ធំ
  • ក្រុងស្ទឹងសែន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥