MENU
រដ្ឋាភិបាលគ្រោងទឹកប្រាក់ចំនួន២០.១៨៤.៤៥៧ លានរៀល សម្រាប់ចំណាយថវិកាជាតិឆ្នាំ២០១៧
សេដ្ឋកិច្ច | ថ្ងៃសៅរ៍ ទី២២ តុលា ២០១៦, ១៣:១២ | ៥០១ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   រាជរដ្ឋាភិបាលកម្ពុជាបានគ្រោងទឹកប្រាក់ចំនួន ២០.១៨៤.៤៥៧លានរៀលស្មើនឹង២២, ៦៧% នៃផ.ស.ស សម្រាប់ចំណាយថវិកាជាតិឆ្នាំ២០១៧ ដែលកើនឡើង ១៥,៦% បើធៀបទៅនិងការចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០១៦នេះ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រទី២១តុលា នៅក្នុងកិច្ចប្រជុំពេញអង្គប្រចាំសប្តាហ៍នេះបានអនុម័តរួច ហើយលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដែលមានគម្រោងទឹកប្រាក់ចំនួន២០.១៨៤.៤៥៧លានរៀលសម្រាប់ចំណាយទៅលើបន្ទុកបុគ្គលិកដូចជាបៀវត្សរ៍មូលដ្ឋានប្រាក់បំណាច់មុខងារប្រាក់ឧបត្ថម្ភ និវត្តជន លាភការ និងរង្វាន់ផ្សេងៗ ។

សម្រាប់បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្រ្តីជាប់កិច្ចសន្យាត្រូវបានគ្រោងចំនួន ៦.៨០៤.០៥៩លានរៀល មានសមាមាត្រ ៥២,១៤% នៃចំណាយចរន្ត ថវិកាថ្នាក់ជាតិត្រូវជា ៧,៦៤% នៃផ.ស.ស. គឺមានកំណើន ២០,៧% ធៀបនឹងថវិកាឆ្នាំ២០១៦។ ក្នុង នោះបានគ្រោង៖ (១)-ការដំឡើងប្រាក់បៀវត្សមូលដ្ឋានក្នុងអត្រា ១២,០% (២)-ការដំឡើងប្រាក់ឧបត្ថម្ភប្រពន្ធ កូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដោយឱ្យកូនម្នាក់ចំនួន ១០.០០០រៀលក្នុងមួយខែនិងប្រពន្ធចំនួន ១៥.០០០រៀល ក្នុងមួយខែ។

(៣)-ការដំឡើងប្រាក់បំណាច់មុខងារ។ ចំណាយលើវិស័យការពារជាតិសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈត្រូវបានគ្រោងចំនួន៣.៣៣៨.៤០០ លានរៀលមានសមាមាត្រស្មើនឹង ២៥,៦% នៃចំណាយចរន្តថវិកាថ្នាក់ជាតិត្រូវជា ៣,៧៥% នៃផ.ស.ស. គឺមានកំណើន ២០, ៤% ធៀបនឹងថវិកាឆ្នាំ២០១៦។

-ចំណាយលើវិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងចំនួន ១.៣០៦.៣៦៧ លានរៀល មានសមាមាត្រស្មើនឹង១០,០% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា១,៤៧% នៃផ.ស.ស. គឺមានកំណើន ១៣,១%ធៀបនឹងថវិកាឆ្នាំ២០១៦។ -ចំណាយវិស័យសង្គមកិច្ច ត្រូវបានគ្រោងចំនួន ៤.៨៣៦.៤៩៨ លានរៀល មានសមាមាត្រស្មើនឹង៣៧,១% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៥,៤៣% នៃផ.ស.ស. គឺមានកំណើន ១២,៧% ធៀបនឹងថវិកាឆ្នាំ២០១៦។

ថវិកាឆ្នាំ២០១៧ត្រូវបានគិតគូរ ផងដែរទៅដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ និង ការត្រៀមខ្លួនទប់ទល់នឹងវិបត្តិដែលអាចកើតមានឡើងជាយថាហេតុ និងផ្តល់ការឆ្លើយតបទៅ នឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និង ពិភពលោក។

សេចក្តីព្រាងច្បាប់នេះក៍បានកែសម្រួលមាត្រា៤៧ថ្មីនៃច្បាប់សារពើពន្ធដើម្បីដំឡើងកម្រិតអប្បបរមានៃប្រាក់បៀវត្សរ៍ជាប់ពន្ធឱ្យឡើងដល់ ១.០០០.០០០ រៀល និងដំឡើងកម្រិតកាត់បន្ថយមូលដ្ឋានគិតពន្ធលើបៀវត្សរ៍ចំពោះកូនក្នុងបន្ទុកនិងសហព័ទ្ធជាមេផ្ទះរបស់មន្ត្រីរាជការក្នុងម្នាក់ៗពី ៧៥.០០០ រៀល ដល់ ១៥០.០០០ រៀលក្នុង ១ខែផងដែរ។ រីឯ សេចក្តីព្រាងច្បាប់ ស្តីពីការ ទូទាត់ ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ក៍បានអនុម័តជាមួយគ្នាដែរ។ សេចក្តីព្រាងច្បាប់នេះជាការឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ដែលបានរួមចំណែកគាំទ្រដល់ការរក្សាបាននូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច ៧,០% ដោយសារវឌ្ឍនភាពក្នុងការអនុ វត្តការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។  សេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ក៍បានអនុម័តផងដែរ ។យុទ្ធសាស្ត្រនេះ មានលក្ខណៈជាផែនការរំកិលដែលតម្រូវឱ្យមានការកែលម្អ និងធ្វើ បច្ចុប្បន្នភាពតាមគ្រាដែលជាគោលការណ៍ គឺរៀងរាល់៥ឆ្នាំម្តង ដើម្បីលើកកម្ពស់ភាពប្រាកដនិយមនៃសកម្មភាពកែទម្រង់ និងសកម្មភាពអភិវឌ្ឍតាមរយៈការ កំណត់អាទិភាពការងារ ថ្មី និងការដាក់បញ្ចូលសកម្មភាពថ្មីៗផ្សេងទៀត ដើម្បីអាចឆ្លើយ តបទៅ នឹងតម្រូវការនិងការប្រែប្រួលជាក់ស្តែងនានា ស្រប តាមបរិបទនៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់កម្ពុជាក៏ដូចជាតម្រូវការក្នុងការធ្វើសមាហ រណ កម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាជំហានៗទៅក្នុងតំបន់៕

Tags:
  • រដ្ឋាភិបាល
  • ថវិកាជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥