MENU
រដ្ឋាភិបាលប្រកាសថា ភ្ញៀវអន្តរជាតិចំនួនប ៤,៧លាននាក់បានមកទស្សនានៅ ប្រទេសកម្ពុជា
សេដ្ឋកិច្ច | ថ្ងៃពុធ ទី១៦ មីនា ២០១៦, ១៧:៤៨ | ៥៤៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖    សម្តេចហ៊ុន សែនប្រមុខរដ្ឋាភិបាលបានមានប្រសាសន៍ថា៖”រហូតមកដល់ពេលនេះមានភ្ញៀវទេសចរចំនួន៤,៧លាននាក់បានមកដល់ប្រទេសកម្ពុជា”។សម្តេចតេជោបានមានប្រសាសន៍ក្នុងពិធីសម្ពោធស្ថានីយចេញដំណើរព្រលានយន្តអន្តរជាតិភ្នំពេញកម្ពុជាត្រូវបានពង្រឹកបន្ថែមនៅព្រឹកថ្ងៃទ១៦​មីនា​នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០១៦នេះ បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ស្ថានី​យ ចេញដំណើរថ្មី នៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Phnom Penh International Airport)។​ស្ថានីយ​បន្ថែម​ថ្មី​នេះ​នឹង​ជួយបង្កើនសមត្ថភាពទ្វេដងសំរាប់ត្រៀមទទួលភ្ញៀវទេសចរណ៍៥លាននាក់ក្នុង១ឆ្នាំ និង​សំរាប់សមត្ថភាពបំរើតំរូវការទេសចរណ៍៥ទៅ៨ឆ្នាំទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ​កម្ពុជាបាន​ទទួល​​​បានភ្ញៀវទេសចរណ៍បានកើតឡើងរហូតដល់ ៤លាន ៧សែននាក់ហើយ ហើយទាំង​នេះ​ដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ និងក្រោមគោលនយោបាយឈ្នះឈ្នះ ជាពិសេស​កម្ពុជា​មានតំបន់ទេសចេណ៍ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន។

សម្តេចតេជោ ក៏បានរលឹកផងដែរពីប្រវត្តិនៃការកកើត នៃអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេ​ញ គឺត្រូវផ្តើមកើតឡើងពីចំណុចសូន្យ ពីព្រោះតំបន់នេះពីអតីតកាលមិន​មានការអភិវឌ្ឍន៍អ្វីនោះ​ទេ ហើយក៏មិនមានប្រជាពលរដ្ឋរស់នៅដែរ។

សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងលើកទំព័របណ្តាញសង្គមរបស់សម្តេចថា​តែពេល​នេះ ព្រលានយន្តហោះកម្ពុជាគឺបាន​ទទួល​យន្តហោះធំៗមួយចំនួនមកកម្ពុជា រួមទាំងយន្តហោះ​ប្រធានាធិបតី​អាមេរិកផងដែរ​មកចុះ​ចត​នៅ​ទីនេះ ហើយនេះក៏អាចបញ្ជាក់​ពី​សមត្ថភាព​ព្រលាន​យើង​ទោះ​បីនៅមាន​កង្វះខាតផ្លូវហោះហើរច្រើនទូលាយក៏ដោយ ក៏បានឃើញ​អំពីរីក​ចម្រើនពិត​ប្រាកដ មិនដូចអ្នកកាសែតបរទេស និងកាសែត​ជនជាតើខ្មែរមួយ​ចំនួនដែល​និយាយអាក្រក់ពី​កម្ពុជាថាជាថាននរកលោកីយ ដែលមានគំនិតឈ្នានីសដល់កម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តីបានសរសេរថា៖សូមមន្រ្តីគ្រប់ផ្នែកទាំងអស់ដែលបំរើការងារនៅអាកាសយានដ្ឋានទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ធ្វើការងារអោយបានល្អ បំរើសេវាកម្មអោយ​មានប្រសិទ្ធភាព ផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តដល់ភ្ញៀវ ដើម្បី ទេសចរណ៍​គេមកលេង​ម្តងហើយ​ចង់មកម្តងទៀត។

សម្តេចតេជោនាយករដ្ឋមានសាសន៍ថា៖សូមកុំអោយភ្ញៀវទេសចរណ៌និយាយថា កម្ពុជា​លំបាកណាស់ចាប់តាំងពីចុះយន្តហោះមក ផ្ទុយទៅវិញ ប្រសិនបើយើងបំរើសេវាបានល្អនោះ ភ្ញៀវ​ទេសចរបរទេសនឹងអាចនាំបងប្អូនសាច់ញាតិ និងមិត្តភ័ក្តិរបស់គេមកកាន់តែច្រើថែមទៀត។

សម្តេចនាយករដ្ឋមន្រ្តីបានសរសេរលើកបណ្តាញសង្គមទៀតថា៖ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ​មានសន្តិសុខស្ថេរភាព​ល្អគឺបានទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេសច្រើនឡើងៗមកទស្សនាកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំដែល​ផ្តល់​ការងារ​និង​ប្រាក់​ចំណូលយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ដាក់អោយដំណើរ​នូវ​ស្ថានីយអ្នកដំណើរនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងបានអញ្ជើញទស្សនា​ទីកន្លែង​លក់​ដូរ(Retail shops) មួយចំនួននៅក្នុងអគាស្ថានីយនេះ ក្នុងបរិយាកាសរីករាយបំផុត៕

Tags:
  • រដ្ឋាភិបាល
  • វអន្តរជាតិ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥