MENU
កម្ពុជានិងចិនបញ្ជាក់ពីទំនាក់ទំទង កិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ គ្រប់វិស័យ
សេដ្ឋកិច្ច | ថ្ងៃព្រហស្បតិ៍ ទី០៤ សីហា ២០១៦, ០៨:០៥ | ៤៧៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីពេញ៖  មន្រ្តីកម្ពុជាចិនបានបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិនមានភាពល្អប្រសើរណាស់ការលើឡើងនេះបានធ្វើឡើងកាលថ្ងៃទី៣ខែសីហា ឆ្នាំ២០១៦  នៅទីស្តីការក្រសួងឯកឧត្តម ប្រាក់សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអនុញ្ញាតឱ្យលោកជំទាវ BU  Jianguo ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវបញ្ចប់បេសកកម្មការទូតរបស់លោកជំទាវ នៅ  ព្រះរាជាណាចក្រកម្ពុជា ។

លោកជុំសន្ទរីអ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា៖នៅក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជាជាមួយនិងចិន ហើយឯកឧត្តមបានថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានូវអំណរគុណយ៉ាងស្មោះស័្មគ្រ និងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភ ហើយនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលចិនបានផ្តល់ដល់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តការទាំងនោះ បានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន ហើយការរីកចម្រើនទាំងនោះបានជួយ ពង្រឹងបន្ថែមទៀត នូវឯករាជ្យនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ចេញពីការឧបត្ថម្ភ និងកិច្ចសហ-ប្រតិបត្តិការរវាងកម្ពុជា និងចិននោះឡើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះភាពសកម្ម ហើយនិងការចូលរួមចំណែករបស់លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងពេលដែលលោកជំទាវបំពេញបេសកកម្មនៅកម្ពុជា ដល់ការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

លោកជំទាវ BU Jianguo បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីមនោសច្ចេតនាមិត្តភាព ដ៏ជ្រាលជ្រៅរបស់លោកជំទាវ ដែលមានចំពោះកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ក្នុងពេលដែលលោកជំទាវ ស្នាក់នៅ និងបំពេញការងារនៅកម្ពុជា។ លោកជំទាវក៏បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ហើយនិងទំនាក់ទំនងការងារដ៏ជិតស្និទរវាងក្រសួងការបរទេស និងស្ថានទូតចិន នៅក្នុងឱកាសដែលលោកជំទាវបំពេញការងារនៅកម្ពុជា ដែលបានជួយឱ្យលោកជំទាវអនុវត្តបានដោយជោគជ័យ នូវបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។

លោកជំទាវ BU Jianguo ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន នឹងបន្តការងារក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកជំទាវ ក៏បានស្នើសុំឱ្យឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រសួងការបរទេសបន្តផ្តល់ការគាំទ្រ និងបន្តនូវទំនាក់ទំនងដ៏ល្អប្រសើររវាងក្រសួងការបរទេស ជាមួយនិងស្ថានទូតចិនដើម្បីជួយដល់ឯកអគ្គរដ្ឋទូតថ្មី ឱ្យបំពេញការងារបានល្អប្រសើរនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ឯកឧត្តមផ្ទាល់ក៏ដូចជាក្រសួងការបរទេស ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើទំនាក់ទំនងការងារដ៏ជិតស្និទ្ធ ជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ចិនដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

Tags:
  • កម្ពុជា
  • ចិន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥