MENU
អគ្គរដ្ឋទូតកូរ៉េនិងក្រសួងការបរទេស ចុះហត្ថលេខាលើប្រាក់កម្ចីជាង៦៤លានដុល្លារ នៅព្រឹកនេះ
សេដ្ឋកិច្ច | ថ្ងៃអង្គារ ទី៣១ មករា ២០១៧, ១៣:១៩ | ៥៣២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ ​ក្រសួងការបរទេសបានអះអាងថានៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង ១០:00 ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងមានពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ទេស រដ្ឋ មន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម គីម វ៉ន ជីន ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លើឯកសារចំនួន២ ។

ឯកសារទាំងនោះមានដូចខាង ក្រោម៖កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទាន សម្បទាននៃ មូលនិធិ សហប្រតិ បត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០១៦-២០១៨ ដែលមានទឹកប្រាក់ចំនួន ៣៥០.០០០.០០០ លាន ដុល្លារអាមេរិក (បីរយ ហាសិបលានដុល្លារអាមេរិក) ដែលនឹងត្រូវប្រើប្រាស់សម្រាប់ ផ្គត់ ផ្គង់ ហិរញ្ញវត្ថុ ដល់ គម្រោង អាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខ ភាព ផ្លូវជនបទ និង ប្រព័ន្ធ លូបង្ហូរទឹក។

កិច្ចសម្របសម្រួល ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើក កម្ពស់គុណភាពផ្លូវ ជាតិ លេខ៤៨ ដែលមានទឹកប្រាក់ចំនួន ៦៧.៤៣៤.០០០ ដុល្លារអាមេរិក (ហុកសិបប្រាំពីរ លាន បួនរយសាមសិបបួនពាន់ដុល្លារអាមេរិក)។

គួរកត់សំគាល់ថា ការបន្តគាំទ្ររបស់សាធារណរដ្ឋកូរ៉េ បានឆ្លើយតបយ៉ាងល្អដល់កិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឲ្យប្រសើរនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងរួម ចំណែកដល់ការរក្សានូវកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។

Tags:
  • អគ្គរដ្ឋទូត
  • ចុះហត្ថលេខា
  • ប្រាក់កម្ចី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥