![]() |
MENU
|

បន្ទាប់ពីមានបញ្ហាប៉ះទង្គិចរវាង អាជីវកខ្មែរលក់ដូរក្នុងផ្សារ៉ុងក្លឿ ស្រុកអារញ្ញ ខេត្ត ស្រះកែវ ក៏បង្កើតឲ្យមានជុំនួបពិភាក្សាគ្នាភ្លាមៗ រវាងលោកអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ជាមួយលោកអភិបាលស្រុក អារញ្ញលោក ណាតៈឆៃណាំផុនសុខសាន ដើម្បីរកដំណោះស្រាយចំពោះអាជីវករលក់ដូរនៅផ្សារ៉ុំងក្លឿនិងទំនាក់ទំនងមិត្តភាពប្រជាជនទល់ដែនកម្ពុកជាថៃឲ្យកាន់តែល្អប្រសើរឡើង។
ក្នុងជំនួបនោះ លោកអភិបាលក្រុងប៉ោយប៉ែតលោក ង៉ោ ម៉េងជ្រួន បានមានប្រសាសន៏ថា លោកមកពិភាក្សានេះគឺ ដើម្បីរកដំណោះល្អៗជួនអាជីវកខ្មែរ ក៏ដូចជាការទំនាក់ទំនងរវាងប្រទេសទាំងពី កុំអោយមានការយល់ច្រឡំ ឬក៏ពាក់មុខយក្យដាក់គ្នា ព្រោះរាល់ថ្ងៃរាជរដ្ឋាភិបាលបាន និងកំពង់ប្រឹងប្រែងកសាងទំនាក់ទំនងមិត្តភាព ជាមួយប្រទេសជិតខាងអោយកាន់តែល្អ ចំណែកយើងនៅជាប់ព្រំប្រទល់ដែន ក៏គួរខិតខំធ្វើឲ្យល្អរវាងគ្នានឹងគ្នាផងដែរទៅ។
ចំណែកលោកអភិបាលស្រុកអារញ្ញ លោក ណាតៈឆៃណាំផុនសុខសាន បានមានប្រសាសន៍ដែរថា កិច្ចពិភាក្សានេះនឹងរកចំណុចល្អៗអោយប្រជាពលរដ្ឋឬក៏អាជ្ញាធរទាំងសងខាងកុំអោយមានការយល់ច្រឡំគ្នាចាប់ដៃគ្នាឆ្ពោះទៅរកភាពរីកចំរើនជួនប្រជាពលរដ្ឋទាំងសងខាង។
គួររំលឹកផងដែរកាលពីថ្ងៃទី៣ខែ កម្ភៈ ឆ្នាំ២០១៦ សារព័ត៏យើងបានចុះផ្សាយថាអាជ្ងាធរថៃបានចាប់អាជីវករខ្មែរម្នាក់ឈ្មោះ ចែ លុយ អាជ្ងាធរ បានដោះលែងមកវិញក្នុងរយៈពេលបីទៅបួនម៉ោងបន្ទាប់ពីរកឃើញថាមិនមានការពាក់ព័ន្ធលើករណីខាងលើនេះ។ បន្ទាប់មកក៏បន្តការស្រាវជ្រាវរកឃើញតាមការមើលតាមកាម៉រាសុវត្ថិភាពដែលបានបង្កមានខូចខាតក្នុងករណីប៉ះទង្គិចគ្នានោះគឺយុវជនពីរូបទៅវិញទេក៏បន្តចាប់ខ្លួនបានភ្លាមៗ ទី១ឈ្មោះ គុង សំអូន ភេទប្រុស អាយុ ២៨ឆ្នាំ ទី២ ឈ្មោះ និម ស្រី អាយុ ២៥ឆ្នាំ ដែលមកទល់ពេលនេះយុវជនទាំងពីនាក់ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅរោផាកស្រុកអារញ្ញ ខេត្តស្រះកែវ ដែលត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធធនាគារចំនួន ៣ខែ និងស្វែងរកចាប់ខ្លួនបន្តទៀតដែលមាននៅក្នុងវិដេអូនោះ ។


