បក្ខភាពគណបក្សសាធារណរដ្ឋលោកTed Cruz បាននាំមុខលើមហាសេដ្ឋីអចលនទ្រព្យ ក្នុងការបោះឆ្នោតច្រើសរើសបក្ខភាពប្រធានាធិបតីនៅក្នុងរដ្ឋ Iowa កាលពីថ្ងៃទី២ខែកុម្ភៈ ទាំងនោះជាការខកចិត្តយ៉ាងខ្លាំងសម្រាប់លោកដូណាលត្រំាក្នុងការប្រគួតប្រជេងចូលកាន់តំណែងនៅសេតវិមាន។
ការបោះឆ្នោតជាបឋមដើម្បីជ្រើរសើបេក្ខភាបប្រធានធិបតី មហាសេដ្ឋីដូណាលត្រាំ ទទួលបរាជ័យក្រោមគូប្រជេងរបស់ខ្លួនមកពីគណបក្សសាធារណរដ្ឋដូចគ្នាគឺលោក Ted Cruz តំណាងរាស្ត្រមកពីរដ្ឋ តិចសាស។ លោកដូណាលត្រាំងទទួលបានការគាំទ្រតែ២៤ភាគរយប៉ុណ្ណោះចំណែកគូប្រជេងមានសម្លេងគាំទ្រ ដល់ទៅ២៨ភាគរយ។
ចំណែកគណបក្សប្រជាធិបតេយ្យវិញ អតីតរដ្ឋមន្ត្រីក្រសួងការបទេសអាមេរិកលោកស្រីហីលឡារីគ្លីនតុននាំមុខក្នុងគណបក្សរបស់ខ្លួនគឺមានសម្លេងគាំទ្រដល់ទៅ៥០ភាគរយ ចំណែកគួរប្រជេងតាមប្រគៀកប្រគិតពីក្រោយដោយមានសម្លេងគាំទ្រ៤៩ភាគរយ។
ពលរដ្ឋនៅក្នុងរដ្ឋIowa បាននាំគ្នាទៅបោះឆ្នោតយ៉ាងច្រើន ដើម្បីជ្រើសរើសបេក្ខភាពដែលខ្លួនស្រឡាញ់សម្រាប់ដំណែងប្រធានាធបិតីអាមេរិក។
លទ្ធផលខាងលើគ្រាន់តែជារដ្ឋមួយប៉ុណ្ណោះក្នុងចំណោមរដ្ឋទាំង៥០នៅអាមេរិក។ គេមិនទាន់អាចសន្និដ្ឋានបានថាបក្ខភាពណាមួយនឹងក្លាយជាដំណាងឲ្យគណបក្សរបស់ខ្លួនក្នុងការប្រគួតប្រជេងបោះឆ្នោតជាផ្លូវការសម្រេចនាពេលខាងមុខ។ ប៉ុន្តែអ្នកវិភាគជាច្រើនជឿរជាក់ថា នៅទីបំផុតមានតែបេក្ខភាពពីរូបប៉ុណ្ណោះដែលមានសម្ថភាពខ្ពស់ ទទួលបានសម្លេងគាំទ្រច្រើននោះគឺលោកស្រីហីឡារីក្លីនតុននិង មហាសេដ្ឋីដូណាលត្រាំ៕