![]() |
MENU
|

នៅថ្ងៃទី១ខែកុម្ភៈ តំណាងរាស្ត្ររាប់រយនាក់ដែលបានជាប់ឆ្នោតរបស់គណបក្សសម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន សូ ជី បានឡើងកាន់អំណាចជាផ្លូវការ ពេលដែលសភាថ្មីរបស់មីយ៉ានម៉ាចាប់ផ្តើមកិច្ចប្រជុំជាលើកដំបូងនៅថ្ងៃទី១ខែកម្ភៈ។ ក្រោយពេលទទួលបានជ័យជំនៈដោយមានសម្លេងគាំទ្ររហូតដល់ទៅ៨០ភាគរយ ក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រកាលពីខែវិច្ឆិកាឆ្នាំ២០១៥គណបក្សរបស់លោកស្រី ស៊ូ ជី ទីបំផុតក៏ទទួលបានសិទ្ធក្នុងការបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យ ជាលើកដំបូង ចាប់តាំងពីយោធាឡើងកាន់ដំណែងកាលពីឆ្នាំ១៩៦២។ប៉ុន្តែ តាមរដ្ឋធម្មនុញ្ញមីយ៉ានម៉ាកាលពីឆ្នាំ២០០៨ យោធានៅតែមានអាសនៈក្នុងសភារហូតដល់ទៅ២៥ភាគរយដដែល ហើយកាន់ដំណែងក្នុងក្រសួងចំនួន៣ ក្នុងនោះមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងបញ្ចាព្រំដែន។ គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូ ជីធ្លាប់ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ1990 ប៉ុន្តែមិនត្រូវបានរដ្ឋាភិបាលយោធាទទួលស្គល់។
លោកWin Htein មន្ត្រីជាន់ខ្ពស់មួយរូបក្នុងគណបក្សប្រជាធិបតេយ្យបានប្រកាសថា «យើងនឹងប្រកាសបេក្ខភាពប្រធានាធិបតី នៅក្នុងសប្តាហ៍ទី២ក្នុងខែកុម្ភៈនេះ»។ មន្ត្រីមួយរូបទៀតរបស់គណបក្សប្រជាធិបតេយ្យក៏បានបញ្ចាក់ផងដែរថា ដំណាក់កាលជ្រើសរើសបេក្ខភាពប្រធានាធិបតីនិងធ្វើឡើងរហូតដល់ចុងខែកុម្ភៈ។
នៅក្នុងសប្តាហ៍នេះ សភានិងផ្តោតទៅលើការជ្រើសរើសប្រធានរដ្ឋសភា និងត្រៀមលក្ខណៈឲ្យតំណាងរាស្ត្រនៅតាមដំបន់និមួយៗដំណើរការចាប់ពីថ្ងៃទី៨ខែកុម្ភៈ។
តាមច្បាប់របស់មីយ៉ាម៉ា លោកស្រី អ៊ុង សាន ស៊ូ ជី មិនអាចក្លាយទៅជាប្រធានាធបិតីបានឡើយដោយសារតែលោកស្រីមានស្វាមីនិងកូនជាជនជាតិបរទេស។ ប៉ុន្តែលោកស្រីស៊ូជីនឹងមានសិទ្ធគ្រប់គ្រងរដ្ឋាភិបាលដោយមានដំណែងខ្ពស់អាចដឹកនាំរដ្ឋាភិបាលទាំងមូលដូចជាប្រធានាធិបតី។
កាលពីចុងខែមករាកន្លងមកតំណាងរាស្ត្រទាំងចាស់ ទាំងថ្មី បាននាំគ្នាបិទបញ្ចប់អាណត្តិសភា ក្នុងបរិយាកាសរីករាយ ជួបជុំទទួលទានអាហារថ្ងៃត្រង់ និងការ៉ាអូខេ។ លាគ្នាដោយរីករាយជាដំណើរចាកចេញពីតំណែងដ៏ប្រសើរបំផុត ! នេះបើតាមការអះអាងតំណាងរាស្ត្រម្នាក់ដែលបាត់បង់កៅអីនៅសភាថ្មី។ ប្រធានាធិបតីភូមា ដែលនឹងត្រូវចាកចេញពីតំណែងដែរនៅខែមេសា បានស្វាគមន៍ការផ្ទេរអំណាចតាមបែបប្រជាធិបតេយ្យជាជ័យជំនះរបស់ ពលរដ្ឋភូមា។សភាអាណត្តិថ្មីដែលនឹងគ្រប់គ្រងមួយភាគធំដោយគណបក្សសម្ព័ន្ធ ប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូ ជី មានកាតព្វកិច្ចដំបូងត្រូវជ្រើសរើសប្រធានាធិបតី។ នេះជាអន្តរកាលនយោបាយដ៏សំខាន់របស់ភូមា។ ធ្លាប់តែដឹកនាំដោយយោធា និងអតីតយោធា អស់រយៈពេលជាងកន្លះសតវត្សរ៍ ប្រជាពលរដ្ឋសង្ឃឹមខ្លាំងណាស់លើរដ្ឋាភិបាលថ្មីប្រសូតចេញពីការ បោះឆ្នោតដោយសេរីនិងយុត្តិធម៌។ក្តីរង់ចាំធំ បន្ទុកក៏មានធ្ងន់សម្រាប់សមាជិកសភាថ្មីនៃបក្សសម្ព័ន្ធ ប្រជាធិបតេយ្យភាគច្រើន ដែលជាអ្នកមានបទពិសោធន៍នយោបាយតិចតួចនៅឡើយ។ ម្យ៉ាងទៀតភូមាជាប្រទេសក្រីក្របំផុតមួយនៅលើលោក។ ប្រព័ន្ធអប់រំនិងសុខាភិបាល ខ្ទេចខ្ទីស្ទើរដល់បាត ឯចំណែកយោធានៅតែមានអំណាច (២៥%នៅក្នុងសភា) និងតួនាទីសំខាន់ៗដដែលក្នុងរដ្ឋាភិបាល៕


