ដោយយលឃើញថាឧកាសចូលទៅកាន់សេតវិមានរបស់លោកស្រីហ៊ីលឡារីគ្លីនតុន មិនមានទៀតឡើង តំណាងរាស្រ្តជាច្រើនមកពីណបក្សប្រជាធិបតេយ្យ ក៏មិនគាំទ្រលោកស្រីគ្លីនតុនឲ្យរាប់សន្លឹកឆ្នោតឡើងវិញដែរ ធ្វើឲ្យការចំណាយច្រើន ខាត់ពេលវេលា អត់ប្រយោជន៍។
សារព័ត៌មាន Politico កាលពីថ្ងៃទី២៩ខែវិច្ឆិកាបានផ្សាយថា អ្នកដែលជិតស្និតជាមួយលោកស្រីគ្លីនតុនក៏មិនព្រមឲ្យរាប់សន្លឹកឆ្នោតឡើងវិញដែរ តាមសំណើររបស់គណបក្ស បៃតង ដឹកនាំដោយលោកស្រី Jill Stein ។ តាមគម្រោងនិងមានការរាប់សន្លឹកឆ្នោតនៅរដ្ឋ៣ ក្នុងនោះមានរដ្ឋSisconsin, Pennsylvania និងMichigan។
លោកJoe Trippi អ្នកគ្រប់គ្រងយុទ្ធនាការឃោសានបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យបានប្រកាសថា ការរាប់សន្លឹកឆ្នោតឡើងវិញ គឺខាតបង់ទាំងលុយកាក់ ពេលវេលា តែមិនមានការផ្លាសប្តូរអ្វីពីលទ្ធផលដំបូងឡើយ។
ការរាប់សន្លឹឆ្នោតឡើងវិញ ត្រូវបានលោកដូណាលត្រាំចោទប្រកាន់ទៅលើលោកស្រីហ៊ីលឡារីគ្លីនតុន ដែលមិនគោរពពាក់សន្យាទទួលស្គល់ការបរាជ័យរបស់ខ្លួន ទាំងនោះហើយធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យឺនថែមទៀត៕