MENU
អាមេរិក និងអារ៉ាបីសាអូឌិត «សភ្នែក» ពេលអីរ៉ង់បង្ហាញឃ្លាំងអាវុធក្រោមដីទីពីរ ដែលមិនធ្លាប់ឃើញពីមុនមក
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៧ មករា ២០១៦, ១៥:២២ | ៦៦៩ ដង | ចុចបញ្ចេញមតិ (០)

នៅពេលដែលកំពុងតែមានវិវាទជាមួយប្រទេសអារ៉ាប៊ីសាអូឌិត ហើយវិវាទទាំងនោះកំពុងជំរុញឲ្យអីរ៉ង និងសម្ព័ន្ធមិត្តអាមេរិក គឺអារ៉ាបីសាអូឌិត អាចឈានដល់ការផ្ទុះសង្គ្រាមនិងគ្នា ពេលដែលភាពតានតឹងមិនអាចគ្រប់គ្រងបាន។

ក្នុងពេលដែលស្ថានភាពរសើបបំផុត អឺរ៉ុបក៏បានបង្ហាញឃ្លាំងកាំជ្រួចមីស៊ីលឆ្លងទ្វីបទំនើបៗបំផុតដែលមិនធ្លាប់បង្ហាញពីមុនមក ធ្វើឲ្យអាមេរិកនិង អារ៉ាបីសាអូឌិត បើកភ្នែកធំៗ ដោយមិននឹកស្មានថាអីរ៉ង មានអាវុធទំនើបបែបនេះ។ នៅក្នុងឃ្លាំងអាវុធក្រោមដីដែលអីរ៉ងទើបតែបង្ហាញនោះមានទាំងមីស៊ីលនាំផ្លូវEmad  ដែលអាមេរិកបានចោទប្រកាន់ថាជាមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ។ ការផលិតមីស៊ីលទាំងនោះគឺបំពាន់ទៅនិងសេចក្តីសម្រេចរបស់ក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១០។

បណ្តាញព័ត៌មានTasnim របស់អីរ៉ងបានផ្សាយថា ឃ្លាំងអាវុធខាងលើស្ថិតនៅរូងភ្នុំ ក្រោមការការពារយ៉ាងតឹងតែងបំផុតពីកម្លាំងបដិវត្តិប្រជាជនអីរ៉ង។ កាលពីខែតុលាឆ្នាំ២០១៥អីរ៉ងបានបង្ហាញឃ្លាំងមីស៊ីលទីមួយរបស់ខ្លួនឲ្យពិភពលោកបានដឹងក៏ដូចជាក្រុមស៊ើបអង្គេតរបស់អង្គការត្រួតពិនិត្យថាមពលបរមាណូIAEA  បន្ទាប់ពីអីរ៉ងបានព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីកម្មវិធីបរមាណូជាមួយប្រទេស៥បូក១ ដែលមាន អាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង និងអាល្លឺម៉ង ។ ចំណែកឃ្លាំងអាវុធទី២នេះដែលមានមីស៊ីលទំនើបបំផុត អីរ៉ងមិនបានបង្ហាញឡើយពីមុនមក ទើបតែនៅពេលនេះបង្ហាញជាសាធារណក្រោយពេលមានជម្លោះជាមួយប្រទេសសាឌីអារ៉ាប៊ី។

សកម្មភាពនាពេលនេះរបស់អីរ៉ងត្រូវបានគេចាត់ទុកថា ជាការប្រឈមមុខជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដ៏ដូចជាប្រទេសអារ៉ាបីសាអូឌិត។ នៅក្នុងកិច្ចព្រមព្រៀងបរមាណូ អីរ៉ងព្រមបោះបង់ចោលកម្មវិធីបរមាណូ ប៉ុន្តែមិនបោះបង់កម្មវិធីកាំជ្រួចមីស៊ីលនោះឡើយ។ ប្រធានាធិបតីអីរ៉ងលោក Hasan Rouhani បានចេញបញ្ចាកឲ្យក្រសួងការពារជាតិ ពង្រីកកម្មវិធីកាំជ្រួចមីស៊ីលទៀតផងដើម្បីការពារផលប្រយោជន៍ជាតិគេចផុតពីការគម្រាមកំហែងពីសត្រូវ។

កាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៦ អគ្គមេបញ្ចាការកងទ័ពអីរ៉ងលោកHosein Salami បញ្ចាក់ថា ឃ្លាំងអាវុធមីស៊ីលរបស់អីរ៉ងមានច្រើន ហើយមីស៊ីលបានដាក់ពេញអស់ទៅហើយរកកន្លែងសសម្រាប់ដាក់មីស៊ីលថ្មីទៀតមិនបាន។

Tags:
  • អាមេរិក
  • ឃ្លាំងអាវុធ
  • អារ៉ាបីសាអូឌិត
  • អីរ៉ង់
  • សភ្នែក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥