MENU
មីយានម៉ាមានជំហានវិជ្ចមាននៅ ក្នុងកិច្ចពិភាក្សាស្តីពីសន្តិភាព
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី១៣ មិថុនា ២០១៦, ១៦:១៣ | ៦២២ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​១៣ខែមិថុនា មីយានម៉ាទទួលបានការឯកភាពគ្នា ក្នុងការត្រួតពិនិត្យឡើងវិញនៅកិច្ចចចារវាងរដ្ឋាភិបាលនិងក្រុមប្រដាប់អាវុធនៅក្នុងប្រទេសនេះ។

នៅក្នុងសេចក្តីប្រកាសក្រោយជំនួបពិភាក្សារយៈពេល ៤ថ្ងៃ របស់គណកម្មធិការសម្រុះសម្រួល ដើម្បីដោះស្រាយវិវាទជាតិសាស្ត្រនៅក្នុងប្រទេសមីយានម៉ា។តាមគណកម្មធិការ កិច្ចប្រជុំ Panglong សតវតទី​២១ មានក្រុមជនជាតិភាគតិច ៨ក្រុមបដិសេធចូលរួមអនុវត្តបទឈប់បាញ់ នៅទូទាំងប្រទេស NCA ដែលបានអនុវត្តតាំងពីជំនន់ប្រធានាធិបតីធៀនសេន។

កម្មវិធីនៃកិច្ចពិភាក្សាផ្តោតសំខាន់ទៅលើ ក្រុមកសាងទំនុកចិត្ត ក្នុងការចចារនយោបាយ ដោយមានការចូលរួមផ្តាល់មតិពីក្រុមដែលមិនទាន់ចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋាភិបាល។អតីតរដ្ឋាភិបាលរបស់លោកធេងសេង និងក្រុមជនជាតិភាគតិច​៨ក្រុមក្នុងចំណោម ១៥ក្រុម បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី​១៥ខែតុលាឆ្នាំ​២០១៥។

កិច្ចពិភាក្សាសន្តិភាពទូទាំងប្រទេសនឹងត្រូវធ្វើឡើងនាចុងខែកក្កដា តាមសំណើររបស់រដ្ឋមន្ត្រីការបរទេសលោកស្រីអង់សានស៊ូជី  ដោយសង្ឃឹមថា​និងទទួលបានជោគជ័យបញ្ចប់វិបត្តិនយោបាយផ្ទៃក្នុងដែលអូសបន្លាយជាច្រើនទស្សវត្តកន្លងមក។

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ជា​តំណាង​ នៃ​ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ មី​យ៉ា​ន់​ម៉ា​ និង​ជា​អ្នក​ទទួល​បានការ​ ស្រឡាញ់​ពេញចិត្ដ​បំផុត​របស់​ពលរដ្ឋ​ គ្រប់​ស្រទាប់វណ្ណៈ​ ។​ លោកស្រី​បាន​ជួប​ ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​តស៊ូ​ដើម្បី​ ជាតិ​ និង​ជួយ​ដល់​ពលរដ្ឋ​ ។​ បាន​ធ្វើ​ឱ្យ​ លោកស្រី​ត្រូវ​ជាប់​ឃុំ​នៅ​ក្នុងផ្ទះ​អស់​ជា​ ច្រើន​ឆ្នាំ​ ។​ ប៉ុន្ដែ​ដោយ​ការ​តស៊ូ​មិន​ចេះ​ ហត់​របស់​លោកស្រី​ពេល​នេះ​គណបក្ស​ ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជា​ ប្រវត្ដិសាស្ដ្រ​ ។​ ហេតុការណ៍​នោះ​បាន​ធ្វើ​ ឱ្យ​លោកស្រី​បង្កើត​ប្រវត្ដិសាស្ដ្រ​សា​ជា​ថ្មី​នៅ​មី​យ៉ា​ន់​ម៉ា​ ។​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ អតីត​អ្នក​ ទោស​នយោបាយ​ និង​ជា​អ្នក​ទទួល​បាន​ ពានរង្វាន់​ណូបែល​សន្ដិភាព​ពិភពលោក​ បាន​បង្កើត​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ ប្រជាធិបតេយ្យ​ NLD​ ហើយ​ពេល​នេះ​ គណបក្ស​របស់​លោកស្រី​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ធំ​បំផុត​ និង​មាន​ ភាព​សេរី​ត្រឹមត្រូវ​ យុត្ដិធម៌​បំផុត​ មិន​ធ្លាប់​ មាន​ក្រោយ​រយៈពេល​ជាង​២៥​ឆ្នាំ​កន្លង​ មក​ ។​ លោកស្រី​មិន​ត្រឹមតែ​ទទួល​បាន​ ការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នោះ​ ឡើយ​សូ​ម្បី​តែ​ពលរដ្ឋ​នៅ​ជុំវិញ​ពិភព​ លោក​ក៏​បាន​គាំទ្រ​ដល់​សកម្មភាព​របស់​ លោកស្រី​ផង​ដែរ​ ។​

 

 

 

Tags:
  • មីយានម៉ា
  • សន្តិភាព
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥