MENU
អាស៊ីចាំបាច់ត្រូវតែមានសន្តិភាព ទើបអាចរក្សាស្ថេរភាពសេដ្ឋកិច្ច ពិភពលោកបាន
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៦ កក្កដា ២០១៦, ១៦:១៦ | ៤៤១ ដង | ចុចបញ្ចេញមតិ (០)

តំបន់អាស៊ីគឺជាទីតាំងតែមួយគត់ដែលអាចកំណត់និងជួយដល់សេដ្ឋកិច្ចពិភពលោកបានដូច្នេះ អាស៊ីមិនត្រូវបានសង្គ្រាមកើតឡើងនោះឡើយអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកដែលអាស្រ័យនៅលើតំបន់នេះដល់ទៅ​៤០ភាគរយ។

លោកស្រីគ្រីស្ទីន ឡាហ្កាក អគ្គនាយិកា មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅពេលលោកស្រីចូលរួមនៅក្នុងសន្និសីទស្ដីពីការបោះជំហានទៅមុខរបស់ អាស៊ីដែលបានរៀបចំធ្វើនៅទីក្រុងញូវដេលីប្រទេស ឥណ្ឌានោះបានមានប្រសាសន៍ថាអាស៊ី តំណាងឱ្យ៤០ភាគរយនៃសេដ្ឋកិច្ចសកល ។

ក្នុងរយៈពេល៤ឆ្នាំទៅមុខអាស៊ីនឹងជួបកំណើនសេដ្ឋកិច្ចដែលតំណាងឱ្យពីរភាគបីនៃកំណើនសេដ្ឋកិច្ចសកល។ នេះជាការវាយតម្លៃរបស់លោកស្រីអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅក្នុងសន្និសីទ សេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌា។ អាស៊ីពិត ជាមានសក្ដានុពល និងដើរតួសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក។ ដោយមើលទៅលើ តួនាទីមិនអាចខ្វះបានរបស់អាស៊ីវិធានការគ្រប់យ៉ាងដើម្បីជំរុញកម្លាំងសេដ្ឋកិច្ចគឺជាអ្វីដែលពិភពលោកជាពិសេសតំបន់អាស៊ីខ្លួនឯងត្រូវគិតគូរផ្ដល់តម្លៃ ។

នៅក្នុងពេលសេដ្ឋកិច្ចពិភពលោកកំពុង ជួបការលំបាកដូចជាការដើរថយ ក្រោយនៃសេដ្ឋកិច្ចចិនលុយដុល្លារអាមេរិកឡើងថ្លៃ ប្រេងចុះថោក ហើយនិងវិបត្ដិសេដ្ឋកិច្ចនៅរុស្ស៊ី និងប្រេស៊ីលនោះវាមានសារសំខាន់ ណាស់ដែលអាស៊ីត្រូវតែធ្វើកំណែទម្រង់ រចនាសម្ព័ន្ធក្នុងតំបន់ ក្នុងប្រទេសដើម្បីជំរុញ ឱ្យមានការប្រកួតប្រជែង ការបង្កើតការងារ និងធានាកំណើនសេដ្ឋកិច្ចទៅថ្ងៃអនាគត។ អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅបានវាយតម្លៃថាការពង្រឹងធានាបរិយាកាសល្អសម្រាប់អ្នកធ្វើជំនួញហើយនិងការ អភិវឌ្ឍទីផ្សារភាគហ៊ុនគឺជាកូនសោគន្លឹះសំខាន់សម្រាប់តំបន់អាស៊ីទាំងមូល។ មួយ វិញទៀតលោកស្រី គ្រីស្ទីន ឡាហ្កាក នៅបានផ្ដល់អនុសាសន៍សម្រាប់ប្រទេសមហា យក្សសេដ្ឋកិច្ចនៅអាស៊ីត្រូវរៀបចំឱ្យមានលំនឹងសេដ្ឋកិច្ចឡើងវិញ។ នៅប្រទេស ចិនត្រូវកែទម្រង់ របៀបគ្រប់គ្រងក្រុមហ៊ុន ចំណែកនៅជប៉ុនក៏ត្រូវតែកែទម្រង់សេដ្ឋកិច្ច ដែរ និងការសាងសង់កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសឥណ្ឌា ។

អ្នកជំនាញរបស់ប្រទេសសិង្ហបុរីបានឱ្យ ដឹងថា ផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសត វត្សរ៍ទី២១នោះនឹងត្រួសត្រាយផ្លូវដល់ការបង្កើតសហគមន៍សេដ្ឋកិច្ចអា ស៊ីប៉ាស៊ីហ្វិកព្រមទាំងជួយជំរុញយ៉ាងធំធេងនូវសក្ដានុពលដើម្បីផ្ដល់កំណើនសេដ្ឋកិច្ចយ៉ាងលឿន របស់ប្រទេសដែលមានទីផ្សារកំពុងរីក លូតលាស់ ។

ពាក់ព័ន្ធទៅនឹងការផ្ដួចផ្ដើមគំនិតថ្មីរបស់ ចិននូវផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសត វត្សរ៍ទី២១ដែលជាការយកមកប្រើឡើងវិ​ញ នូវផ្លូវសមុទ្រសម្រាប់ការផ្លាស់ប្ដូរវប្បធ​​ម៌​ និងសេដ្ឋកិច្ចរវាងប្រទេសចិនសម័យបុរាណ និងពិភពលោកទាំងមូលនោះលោក Zhaeo Heong អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានសម្រាប់សិក្សាតំបន់អាស៊ីអាគ្នេយ៍នៅ ក្នុងប្រទេសសិង្ហបុរីបានសរសេរនៅក្នុងអត្ថ បទមួយថាប្រព័ន្ធដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរដែលចិនបានរាប់បញ្ចូលក្នុងផែនការរបស់ខ្លួនដើម្បីជំរុញការ តភ្ជាប់គ្នានៅក្នុងតំបន់នោះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសហគមន៍សេដ្ឋ កិច្ចអាស៊ីប៉ាស៊ីហ្វិក ។

អត្ថបទនោះនិយាយថា នៅតែមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតំបន់នោះចាំបាច់ត្រូវតែមានការកែទម្រង់និងការវិនិយោគទ្រង់ទ្រាយធំដើម្បីលើកកម្ពស់ផ្លូវដឹកជញ្ជូនដ៏ទន់ខ្សោយនោះ។ អត្ថបទនោះបានបន្ថែមទៀតថារបាយការណ៍របស់ ធនាគាអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាថា ទ្វីបអាស៊ីទាំងមូលត្រូវការទឹកប្រាក់៧៣០ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការវិនិយោលើហេដ្ឋារចនាសម្ព័ន្ធនៅមុនឆ្នាំ២០២០ ។

អត្ថបទនោះបាននិយាយថា ចិនបានមើលឃើញឱកាសលើការធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ នេះ ហើយកំពុងធ្វើការងារលើគោល នយោបាយពាក់ព័ន្ធដើម្បីផ្ដួចផ្ដើមគំនិតក្នុង ការបង្កើតផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសតវត្សរ៍ទី២១នេះ ។

ចិននឹងរួមវិភាគទានប្រាក់ចំនួន៤០ពាន់ លានដុល្លារដើម្បីបង្កើតមូលនិធិផ្លូវពាណិជ្ជ កម្មដើម្បីពង្រឹងការតភ្ជាប់គ្នានិងពង្រឹងកិច្ចសហប្រតិបត្ដិការណ៍នៅក្នុងតំបន់ជិតខាងរបស់ចិន ។

លោក Zhaeo Heong បាននិយាយថាមូលនិធិផ្លូវពាណិជ្ជកម្មថ្មីនោះនឹងត្រូវប្រើប្រាស់ដើម្បីផ្ដល់ការវិនិយោគ និងការគាំទ្រខាងហិរញ្ញវត្ថុដើម្បីអនុវត្ដគម្រោងហេដ្ឋា រចនាសម្ព័ន្ធធនធាន កិច្ចសហប្រតិបត្ដិការផ្នែកឧស្សាហកម្មកិច្ចសហប្រតិបត្ដិការហិ រញ្ញវត្ថុ និងគម្រោងផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងការតភ្ជាប់គ្នាសម្រាប់ប្រទេសនៅ តាមផ្លូវពាណិជ្ជកម្មដែនសមុទ្រដែលបានស្នើឡើងរបស់ខ្លួននោះ ។

រួមជាមួយនឹងរដ្ឋាភិបាលកណ្ដាលរបស់ ចិនរដ្ឋាភិបាលតំបន់ក៏បានចូលរួមនឹងបេស កកម្មនោះដែរ។ នៅដើមខែឧសភារដ្ឋាភិបាលរបស់ក្រុង Fuzehou នៃខេត្ដ Fujian ភាគនិរតីនៃប្រទេសចិនបាននិយាយថា ខ្លួន បានបង្កើតមូលនិធិចំនួន១.៦ពាន់លានដុល្លារ ដើម្បីគាំទ្រកម្មវិធីខ្សែក្រវាត់សេដ្ឋកិច្ចសម្រាប់ ផ្លូវពាណិជ្ជកម្មនិងផ្លូវពាណិជ្ជកម្មដែនសមុទ្រ នៃសតវត្សរ៍ទី២១នោះ ។

លោក Zhaeo បានសរសេរថា ភាព សកម្មរបស់រដ្ឋាភិបាលតំបន់ពិតជាជំរុញឱ្យ មានការវិនិយោគថ្មីៗនៅក្នុងតំបន់នេះ ។

ចំពោះការព្រួយបារម្ភក្នុងចំណោម ប្រទេសខ្លះអំពីតួនាទីនាំមុខរបស់ចិននៅក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មដែនសមុទ្រនោះលោក Zheng Yeongnian ជានាយកវិទ្យា ស្ថានអាស៊ីបូព៌ា (Est Asian Institut)នៅក្នុង ប្រទេសសិង្ហបុរីបាននិយាយថា ចិនមិន ស្វែងរកការធ្វើអាណានិគមនោះទេ។ ប៉ុន្ដែខ្លួនមានបំណងក្នុងការបង្កើតឱ្យមានស្ថានភាពឈ្នះ=ឈ្នះជាមួយបណ្ដាប្រទេសពាក់ព័ន្ធនៅទ្វីបអាស៊ីអាហ្វ្រិកនិងអាមេរិកឡាទីន ។

លោក Zheng បាននិយាយថា ចិនមានបទពិសោធន៍ច្រើនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងធនធានហិរញ្ញវត្ថុរបស់ខ្លួនហើយខ្លួនអាចចែករំលែកបច្ចេកវិទ្យានិង ដើមទុនទៅបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅតាមបណ្ដោយផ្លូវពាណិជ្ជកម្មដែនសមុទ្រ ដែលអាចជួយជំរុញយ៉ាងធំធេងដល់សក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ ៕

 

Tags:
  • សន្តិភាព
  • សេដ្ឋកិច្ច
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥