MENU
ការចរចារស្វែងរកសន្តិភាពនៅភូមា មានភាពរីកចំរើនក្រោមការដឹកនាំរបស់លោកស្រី អ៊ុង សានសូជី
ព័ត៌មានអន្តរជាតិ | ថ្ងៃអាទិត្យ ទី៣១ កក្កដា ២០១៦, ១៤:០៦ | ១,៧២៦ ដង | ចុចបញ្ចេញមតិ (០)

ក្រោមការដឹកនាំរបស់លោកស្រីអ៊ុងសានសូជីក្នុងការពិភាក្សាជាមួយក្រុមប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ានម៉ាជាច្រើនលើកកន្លងមកមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ដែលជាក្តីសង្ឃឹមក្នុងការបញ្ចប់ វិវាទរវាងរដ្ឋាភិបាលនិងក្រុមជនជាតិភាគតិច។នៅពេលនេះក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ដ៏​មាន​អំណាច​បំផុត​របស់​ ភូមា បាន​អះអាង​ ​ ថា​បាន​ជួប​សន្ទនា​ជាមួយ​លោកស្រី​ប្រធាន​ដឹកនាំ​រដ្ឋាភិបាល​ អ៊ុង សានស៊ូជី ប្រកប​ដោយ​ទស្សនៈ​ជា​វិជ្ជមាន​បំផុត។ ក្រុមឧទ្ទាម​នេះបាន​បង្ហាញ​ជំហរ​គាំទ្រ​សន្និសីទ​បាងឡុង ស្នើ​ឡើង​ដោយ​លោកស្រី​ជ័យលាភីរង្វាន់​ណូបែល​សន្តិភាព ដើម្បី​ស្វែង​រក​សន្តិភាព​ឱ្យ​ភូមា។ ដំណើរ​ស្វែង​រក​សន្តិភាព​ជា​អាទិភាព​ដ៏ ​ចម្បង​មួយ​របស់​រដ្ឋាភិបាល។

ចាប់តាំងពី​ឆ្នាំ​១៩៤៨​មក ភូមា​ដែលមាន​ជនជាតិ​ភាគតិច​រស់​នៅ​ចម្រុះគ្នាដល់​ទៅ​ជាង​១៣០​ជាតិ​ពិន្ធុ ត្រូវ​ប្រឈម​នឹង​ការ​ប៉ះបោរ​ទាមទារ​ស្វ័យភាព​ យ៉ាង​តាន​តឹង​បំផុត ពី​សំណាក់​ក្រុម​ប្រដាប់អាវុធ​ផ្សេងៗ។ នៅ​តាម​តំបន់​ព្រំដែន​ មាន​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​គ្នា​ឥត​ឈប់​មក​ទល់​បច្ចុប្បន្ន​នេះ រវាង​កង​កម្លាំង​រដ្ឋាភិបាល​ និង​ក្រុមឧទ្ទាមប៉ះបោរ​ ​ទាំង​នោះ។

ក្រុម​ប្រដាប់​អាវុធដ៏​មាន​អំណាច​មួយ​ក្រុម​ឈ្មោះ​ថា “យោធា​រួម​រដ្ឋ​វ៉ា UWSA” បាន​បញ្ឈប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​រដ្ឋាភិបាល​ភូមា​តាំង​ពី​ឆ្នាំ​ ១៩៨៩​មក ជា​ថ្នូរ​នឹង​ការ​គ្រប់​ដែន​ដី​មួយ​ភាគ នៅ​តំបន់​ព្រំដែន​ជាប់​ប្រទេស​ចិន ដែល​ល្បី​ថា​ជា​ដែនដី​រត់​ពន្ធ​គ្រឿង​ញៀន។ ក្រុមវ៉ា ជាប់​ចោទ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន ដូច​ជា​អាភៀន និង​អំហ្វេតាមីន ដើម្បី​យក​លុយ​មក​ទិញ​អាវុធ។ ក្រុម​នេះ​មាន​ទាហាន​ជា​អចិន្ត្រៃយ៍​ប្រមាណ​ពី ២ម៉ឺន ទៅ​២៥០០០នាក់ និង​ត្រូវ​បាន​ចាត់ជាភាគី​​ដ៏​សំខាន់​មួយ​ នៃ​ដំណើរ​ការ​ចរចា​ឈប់​បាញ់​ ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល។
មេដឹកនាំ​យោធា​រួម​រដ្ឋ​វ៉ា បាន​ជួប​ពិភាក្សា​ជាមួយ​លោកស្រី អ៊ុង សានស៊ូជី ក្នុង​អត្ថន័យ​ជា​វិជ្ជមាន​ណាស់ ព្រោះ​ជាដំណាក់កាល​ដំបូង​នៃ​ការ​ស្ថាបនា​ទំនុក​ចិត្ត​រវាង​គ្នា​។ នេះ​បើតាម​អ្នក​នាំ​ពាក្យ​ក្រុម​វ៉ា។
លោកស្រី អ៊ុង សានស៊ូជី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​និង​ជា​ទីប្រឹក្សា​ពិសេស​របស់​រដ្ឋ​ មាន​ កម្មវត្ថុ​ប្រមូល​ផ្តុំ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​នៅ​ភូមា​ទាំងអស់​ឱ្យ​មក ​ចូល​តុ​ចរចា​សន្តិភាព ក្នុង​សន្និសីទ​បានលុង​សតវត្សរ៍​ទី​២១ តាម​គំរូ​ចរចា​ដែល​ឪពុក​លោកស្រីធ្លាប់​ដឹកនាំ​ធ្វើកាលពី​ឆ្នាំ​១៩៤៧។ 
លោកស្រី​ ស៊ូជី មិនទាន់​បាន​កំណត់​កាលបរិច្ឆេទ​នៃ​ជំនួប​ប្រជុំ​នេះ​ទេ ប៉ុន្តែ​បាន​​បង្កើន​កិច្ចពិភាក្សា​ជាមួយ​ក្រុម​ប្រដាប់​អាវុធៗ​ ជា​ច្រើន​នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដើម្បី​ធានា​អះអា​ថា​ពិត​ជាន​ក្រុម​ឧទ្ទាម​ចូល​រួម​ច្រើន។ ក្រុម​យោធា​បាន​ បង្ហាញ​ជំហរ​គាំទ្រ​សន្និសីទ​បានលុង​នេះ ហើយ​សន្យា​ប្រឹង​ប្រែង​ចូល​រួម​ប្រជុំ​ទៀត​ ដើម្បី​បាន​សន្តិភាព។

 

 

Tags:
  • សន្តិភាព
  • អ៊ុង សានសូជី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥