MENU
ជនសង្ស័យពីរនាក់ ប្លន់យកម៉ូតូហ្វីណូពីនារីម្នាក់បានសំរ៉េច ហើយជិះរត់គេចខ្លួនបាត់ដោយសុវត្តិភាព
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៨ មករា ២០១៦, ០៨:៣០ | ៤២៤ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញៈក្រុមជនសង្ស័យមានគ្នាពីរនាក់ បានធ្វើសកម្មភាពគំរៀមបាញ់ប្លន់យកម៉ូតូហ្វីណូ និងទូរស័ព្ទអាយហ្វូន៦ពីនារីម្នាក់បានសំរ៉េច ហើយជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្តិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីទាបភ្លឺ​ ថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០១៦​ នៅចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ន:សូគីម៉េច​ តាមបណ្ដោយផ្លូវ​ នេរុហ៍​ ស្ថិតក្នុងសង្កាត់​ វាលវង្ស​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ ម៉ា​ ណែត​ ភេទស្រី​ អាយុ២៧ឆ្នាំ​ ស្នាក់នៅម្ដុំដីអិន​ ធ្វើការនៅណាហ្គារវើល​ ។  តាមដីជនរងគ្រោះបានរៀបរាប់អោយដឹងថា​ នៅមុនពេលកើតហេតុរូបនាងទើបតែចេញពីធ្វើការដោយជិះម៉ូតូម៉ាក​ ហ្វីណូ​ ពណ៍ខៀវ​ មិនចាំស្លាកលេខ​ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ​ នេរុហ៍​ ទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យពីរនាក់​ ជិះម៉ូតូធន់ធំមួយគ្រឿង​ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម​ បានជិះមកជិតគៀកអោយឈប់និងគំរៀមបាញ់សម្លាប់ចោលបើនាងហ៊ានស្រែក។ ជនរងគ្រោះបានបន្តថាក្រោយពីលឺជនសង្ស័យគំរៀមដូចនេះរូបនាងក៏ចុះពីលើម៉ូតូហើយជនសង្ស័យបានយកម៉ូតូរបស់នាងទៅបាត់ស្រមោលដោយមានជាប់ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន៦​ និងកាបូបលុយផងដែរដោយនាងបានជាប់ក្នុងកែបម៉ូតូ។

ក្រោយកើតហេតុ ជនរងគ្រោះបានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចអោយទៅជួយអន្តរាគមន៍​ តែពេលដែលសមត្ថកិច្ចទៅដល់បែរជាមិនយកជនរងគ្រោះទៅសួរនាំទៅវិញ។ ក្រោយមកក៏បានក្រុមអ្នកសារព័ត៌មានដឹកជនជនរងគ្រោះយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​ វាលវង់​ ដើម្បីកំណត់មុខសញ្ញាស្រាវជ្រាវចាប់ខ្លួនយកមកកាត់ទោសតាមផ្លូវច្បាប់៕

Tags:
  • ជនសង្ស័យ
  • ម៉ូតូហ្វីណូ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥