MENU
លោក John Kerry បានសរសើរសេដ្ឋកិច្ចកម្ពុជា តែលោកបារម្ភពីការគោរពសិទ្ធិមនុស្ស
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៧ មករា ២០១៦, ១០:២៥ | ៤៥៤ ដង | ចុចបញ្ចេញមតិ (០)

លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​នារ​សៀលថ្ងៃទី២៦ ​មករា​នេះ ​បាន​លើក​ឡើង​ពី​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ទំនាក់​ទំនង​អាមេរិក​ និង​កម្ពុជា ​ហើយ​បាន​សរសើរ​កម្ពុជា​ចំពោះ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​។ ​តែទោះជាយ៉ាណាក៍ដោយ ​ប្រមុខ​ការ​បរទេស​អាមេរិក​រូប​នេះ ​ក៏​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

 

ដំណើរ​ទស្សនៈកិច្ច​រប​ស់រដ្ឋមន្ត្រីក្រសួង​កាបរទេស​អាមេរិក​លោក John Kerry បាន​បិទ​បញ្ចប់​ហើយ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ទី២៦មករាម្សិលមិញនេះ។​​​​​​លោកបានថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាននោះថា​​​​​​  លោកបានទទួល​ស្គា​ល់ពី​ការ​ជឿនលឿន​លើ​សេដ្ឋកិច្ច​របស់​កម្ពុជាសើ្ទតែគ្រប់វិស័យ ហើយ​ថា​មិនយូរ​ទេប្រជាពលរដ្ឋ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស ដែលមាន​ប្រាក់ចំនូល​កម្រិត​មធ្យម។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ​​​​​      អាមេរិក​នៅតែ​យកចិត្ត​ទុកដាក់យ៉ាងខ្លាំង​ចំពោះ​ការគោរព​សិទ្ធិមនុស្ស សេរី​ភាពជា​សាកល និង​អភិបាលកិច្ច​ល្អ​ក្នុងប្រទេស​កម្ពុជា។  លោក​បាន​សង្កត់ធ្ងន់ថា គោលការណ៍​គ្រឹះ​របស់​រដ្ឋាភិបាល​ក្នុងសង្គម​ប្រជាធិបតេយ្យ គឺ​រដ្ឋាភិបាល​ត្រូវធ្វើ​ឲ្យ​ប្រាកដថា អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអស់​ធ្វើ​សកម្មភាព​បំពេញ​តួនាទី​របស់ខ្លួន​បំរើ​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការភ័យខ្លាច ការ​វាយ​ធ្វើបាប និង​ការចាប់ខ្លួន​ជាដើម។

ការបញ្ជាក់​របស់លោក John Kerry យ៉ាង​ដូច្នេះ ប្រហែល​សំដៅ​ទៅលើ​បញ្ហានយោបាយថ្មីៗ របស់​ប្រទេស​កម្ពុជា ដែល​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី និង​ជា​តំណាងរាស្ត្រ​មួយរូប ត្រូវបាន​តុលាការ​កម្ពុជា​ចេញ​ដីកាចាប់ខ្លួន​ជា​បន្តបន្ទាប់​នា​ចុងឆ្នាំ២០១៥។ ក្រៅពី​ចេញ​ដីកាចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង តំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​ប្រឆាំង​ក៏ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​វាយដំ​យ៉ាងដំណំ​ថែមទៀត​ផង។ ក្រៅពីនោះ​ក៏មានដែរ ការដកតំណែង​លោក​កឹម សុខា​ចេញពី​អនុប្រធាន​សភា។ 

 

ការ​ថ្លែង​យ៉ាង​ដូចនេះ​របស់លោក John Kerry ​ គឺធ្វើឡើង​បន្ទាប់ពី​លោក បាន​ជួប​ដាច់ដោយឡែក​ផ្សេងគ្នា​ជាមួយ​រដ្ឋាភិបាល គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​សង្គម​ស៊ីវិល។

នៅ​ថ្ងៃទី២៦ មករា​ម្សិលមិញ លោក Kerry បាន​ជួប​ជាមួយ​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការបទេស​កម្ពុជា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ។

 

ក្នុងជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក John Kerry បាន​លើក​ពី​បញ្ហា​សន្តិសុខ បញ្ហា​សេដ្ឋកិច្ច ជាពិសេស​អាមេរិក​ក៏បាន​សន្យា​ចូលរួម​លុបបំបាត់​អំពើពុករលួយ​នៅ​កម្ពុជា​ផងដែរ។ បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​វិញ ក្នុង​បញ្ហា​សន្តិសុខ កម្ពុជា​បាន​សន្យា​សហការ​ជាមួយ​អាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​គ្រប់យ៉ាង ដើម្បី​សុខសន្តិភាព​នៃ​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ទាំងមូល។

 

ដោយឡែក​ជំនួប​រវាង​លោក ច​ន ឃែ​រី និង​ប្រធានស្តីទី​គណបក្សប្រឆាំង ប្រមុខ​ការទូត​អាមេរិក មិនបាន​បង្ហើប​ឱ្យដឹង​ពេល​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះទេ។​​​​​​ប៉ុន្តែសារព័ត៏យើងបានដកស្រង់ពីគេហទំព័ររបស់ឯកឧត្តម កឹម សុខា​ ដែលលើកឡើងថា​​ស្ថានភាពនយោបាយបច្ចុប្បន្ន និងបរិយាកាសមុនការបោះឆ្នោត​មានការគំរាមកំហែងអ្នកនយោបាយ ការប្រើអំពើហិង្សា ការចាប់ខ្លួនសកម្មជននយោបាយ និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីកៀបសង្កត់ខាងនយោបាយជាដើម។

កិច្ចការបោះឆ្នោតលោកបានសុំឲ្យសហរដ្ឋអាមេរិក និងសហគមន៍អន្ដរជាតិ ផ្ដោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងដើម្បីឲ្យការបោះឆ្នោតឆ្នាំ២០១៧ ឆ្នាំ២០១៨ ប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ជៀសវាងអំពើហិង្សាជាពិសេស សូមសហរដ្ឋអាមេរិកបញ្ជូនអ្នកសង្កេតការណ៍មកសង្កេតមើលការបោះឆ្នោតឲ្យបានច្រើនទូរទាំងប្រទេស​​ និង​ បញ្ហារំលោភសិទ្ធិមនុស្សទូទៅ លើប្រជាពលរដ្ឋហើយលោកបានលើក

ឡើងផងដែរថាគណបក្សសង្គ្រោះជាតិធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតដោយអហិង្សា

និងបន្ដការជជែកគ្នាជាមួយភាគីគណបក្សកាន់អំណាចដើម្បីដោះស្រាយបញ្ហាដោយសន្ដិវិធី។

ចំណែកឯ​ជំនួប​ជាមួយ​សង្គម​ស៊ីវិល លោក John Kerry បានលើកឡើង​ពី​តួនាទី​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ស្តីពី​បញ្ហា​ការកាប់បំផ្លាញ​ព្រៃឈើ និង​បញ្ហា​បរិស្ថាន​ជារួម​ផងដែរ។

សូម​បញ្ជាក់ឲ្យដឹង​ផងដែរ​ថា ក្រោយ​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ពីថ្ងៃ​ទី២៥ ដល់​ថ្ងៃទី២៦ មករា លោក John Kerry រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ពិសេស​បញ្ហា​កូរ៉េខាងជើង និង​បញ្ហា​មួយចំនួនទៀត។

អាមេរិក​បាន​សន្យា​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​ឱ្យ​កាន់តែ​រឹង​ម៉ាំ​ផងដែរបើ

ទោះបីជាសហរដ្ឋអាមេរិកបានសម្តែងក្តីព្រួយបារម្ភពីបញ្ហាការគោរពសិទ្ធមនុស្សក៏ដោយ៕

Tags:
  • John Kerry
  • សេដ្ឋកិច្ចកម្ពុជា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥