MENU
ការសំណេះសំណាល និងពិភាក្សាពីការរៀបចំបង្កើតជាសមាគមអ្នករត់រឺម៉កម៉ូតូក្រោមខណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកអភិបាលខេត្តតាកែវ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៧ មករា ២០១៦, ០៨:៥២ | ៤១៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានជួបជាមួយបងប្អូនអ្នករត់រឺម៉កម៉ូតូ ដើម្បីសំណេះសំណាល និងពិភាក្សាពីការរៀបចំបង្កើតជាសមាគមអ្នករត់រឺម៉កម៉ូតូនៅក្នុងខេត្តតាកែវដែលឯកឧត្តមបានផ្តួចផ្តើមគំនិតជាមួយបងប្អូនកាលពីចុងឆ្នាំ២០១៥កន្លងមក។ 
ឯកឧត្តមបានមានប្រសាសន៍សមាគមនេះនឹងក្លាយជាកន្លែងដែលផ្តល់ប្រាក់កំចីការប្រាក់ទាបបំផុតដល់បងប្អូនដែលជាសមាជិកសម្រាប់ជួយសម្រួលដល់ជីវភាព និងដោះស្រាយបញ្ហាបន្ទាន់នានា ដូចជាព្យាបាលជំងឺ ប្រពន្ធសម្រាលកូន ....។ល។ ហើយការប្រាក់ដែលទទួលបានមកនឹងក្លាយជាចំណូលដែលធ្វើឱ្យសមាគមកាន់តែមានភាពរឹងម៉ាំខាងផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ពេលនេះយើងចាប់ផ្តើមជំហានដំបូងនៅក្នុងក្រុងដូនកែវ និងស្រុកត្រាំកក់សិន ហើយនឹងបន្តទៅតាមស្រុកផ្សេងៗទៀតនៅពេលក្រោយ ហើយលោកនឹងពិភាក្សាជាមួយអ្នកជំនាញដើម្បីរៀបចំលក្ខខន្តិកៈចាំបាច់នានា រួចហើយនឹងយកមកអានម្តងមួយៗដើម្បីឱ្យបងប្អូនបានស្តាប់ និងពិភាក្សាបន្ថែមដើម្បីឱ្យទទួលបាននូវអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់បងប្អូន ហើយនៅពេលដែលសមាគមចាប់ផ្តើមឯកឧត្តមនឹងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនចូលទៅក្នុងសមាគមនោះដោយមិនយកវិញឡើយ។
ជាកិច្ចឆ្លើយតប បងប្អូនអ្នករត់រឺម៉កម៉ូតូបានសំដែលនូវសេចក្តីត្រេកអរឥតឧបមា និងបានបញ្ជាក់ថាពេលនេះមានបងប្អូនអ្នករត់រឺម៉កម៉ូតូចំនួន ២៩០នាក់ហើយបានយល់ព្រមបង្កើតសមាគមនេះ និងយល់ព្រមចូលរួមជាសមាជិក ហើយពួកគាត់ជឿជាក់ថាសមាគមនេះនឹងមានអត្ថប្រយោជន៍ ព្រមទាំងជួយសម្រួលដល់ជីវភាពរបស់គាត់បានជាច្រើនទៅថ្ងៃអនាគត។
ជាចុងក្រោយបងប្អូនអ្នករត់រឺម៉កម៉ូតូបានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានដឹកនាំខេត្តតាកែវមានការរីចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ ជាពិសេសតែងតែយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋគ្រប់ៗគ្នានៅក្នុងខេត្ត និងបានជូនពរឯកឧត្តមទទួលបានសុខភាពល្អ កម្លាំងខ្លាំងក្លាដើម្បីដឹកនាំខេត្តតាកែវកាន់តែរីកចំរើនបន្ថែមទៀត។

Tags:
  • ពិភាក្សា
  • អ្នករត់រឺម៉កម៉ូតូ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥