MENU
ជំនួបរវាងឯកឩត្តម កឹម សុខា ជាមួយលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៦ មករា ២០១៦, ១៧:៥៨ | ៤៤៩ ដង | ចុចបញ្ចេញមតិ (០)

យោងតាមគេហទំព័ររបស់ឯកឩត្តម កឹម សុខា ដែលមានខឹមសារទាំងស្រុងដូចខាងក្រោម

        នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០១៦    នេះ ខ្ញុំ ដឹកនាំប្រតិភូគណបក្សសង្គ្រោះជាតិជួបពិភាក្សាការងារជាមួយឯកឧត្តម ចន ឃើរី(John Kerry) រដ្ឋមន្ដ្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។  ក្នុងកិច្ចពិភាក្សានេះ ខ្ញុំបានលើកឡើងអំពី៖

១.ស្ថានភាពនយោបាយបច្ចុប្បន្ន និងបរិយាកាសមុនការបោះឆ្នោត ដូចជា៖ ការគំរាមកំហែងនយោបាយ ការប្រើអំពើហិង្សា ការចាប់ខ្លួនសកម្មជននយោបាយ និងការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីកៀបសង្កត់ខាងនយោបាយជាដើម។

២.កិច្ចការបោះឆ្នោត៖ ខ្ញុំបានសុំឲ្យសហរដ្ឋអាមេរិក និងសហគមន៍អន្ដរជាតិ ផ្ដោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងដើម្បីឲ្យការបោះឆ្នោតឆ្នាំ២០១៧ ឆ្នាំ២០១៨ ប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ជៀសវាងអំពើហិង្សា។ ជាពិសេស សូមសហរដ្ឋអាមេរិក បញ្ជូនអ្នកសង្កេតការណ៍ មកសង្កេតមើលការបោះឆ្នោតឲ្យបានច្រើនទូរទាំងប្រទេស។

៣.បញ្ហារំលោភសិទ្ធិមនុស្សទូទៅ លើប្រជាពលរដ្ឋ។

៤.ខ្ញុំបានលើកផងដែរថា គណបក្សសង្គ្រោះជាតិធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតដោយអហិង្សា និងបន្ដការជជែកគ្នា ជាមួយភាគីគណបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហា ដោយសន្ដិវិធី។

ក្នុងកិច្ចពិភាក្សានេះ គឺប្រកបទៅដោយបរិយាកាសស្និតស្នាល និងចំហ ដែលបង្ហាញឲ្យឃើញនូវក្ដីសង្ឃឹមចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយើង ទៅថ្ងៃមុខ។

Tags:
  • ឯកឩត្តម កឹម សុខា
  • John Kerry
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥