MENU
ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៦ នៅវិមានសន្តិភាព
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៦ មករា ២០១៦, ១៧:២៩ | ៦៧៥ ដង | ចុចបញ្ចេញមតិ (០)

យោងតាមគេហទំព័ររបស់សម្តច តេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម

កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយយ លោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក (Secretary of State) ។

លោក John Kerry បានជំរាបជូនសម្ដេចតេជោ អំពីការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាមួយនឹងការីកចម្រើននេះ លោក John Kerry បានលើកឡើងថាកម្ពុជាមានសក្តានុពល និងឱកាសយ៉ាងច្រើន សម្រាប់វិនិយោគិនអាមេរិកមកវិនិយោគនៅកម្ពុជា ។ លោក Kerry បានអគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជូនកងកកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) ទៅកាន់បណ្តាប្រទេសផ្សេងៗដើម្បីចូលរួមថែរក្សាសន្តិភាពពិភពលោក។ កម្ពុជា ជាប្រទេសតូចមែនពិត តែការចូលរួមចំណែកខាងលើនេះពិតជាមានសារៈសំខាន់ណាស់ដល់ស្សរភាពនិងសន្តិភាពពិភពលោក។ លោក Kerry ក៏បានជម្រាបជូន សម្តេចតេជោ ផងដែរថា លោកមកកាន់កម្ពុជានាពេលនេះគឺដើម្បីរិតចំណងមិត្រភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែល្អ និងត្រៀមរៀបចំកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែ កុម្ភៈ ខាងមុខនេះ នៅរដ្ឋកាលីហ្វ័រញ៉ា (California, US)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក John Kerry និង រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានប្រគល់មកវិញនូវវត្ថុបុរាណរបស់កម្ពុជា កាលពីពេលកន្លងមក ហើយសម្តេចក៏បានស្នើសុំដល់អាមេរិកបន្តកិច្ចសហប្រតិបត្តិនេះជាបន្តទៀតដែលជាគម្រូសម្រាប់ប្រទេសដទៃៗទៀត។ សម្តេចតេជោអគុណសហរដ្ឋអាមេរិកដែលបានជួយជ្រោមជ្រែងដល់កម្ពុជានារយៈពេលកន្លងដែលជាការរួមចំណែកដល់ដំណើរការរីកចម្រើនរបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានស្នើរដល់ភាគីអាមេរិក រួមគ្នាជំរុញពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចំរើនថែមទៀត ។ សម្តេចតេជោ បានសន្យាពង្រឹងទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយដៃគូអាមរិកក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម គ្រប់យ៉ាងដើម្បីសុខសន្តិភាពនៃប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានសុំឱ្យភាគីអាមេរិកបន្តជួយដល់កម្ពុជាលើវិសសុខាភិបាល វិស័យអប់រំ ការដោះមីន និងជួយសម្រួលឱ្យកម្ពុជានាំផលិតផលចេញទៅអាមេរិកដោយគ្មានកូតា និងមិនគិតពន្ឋជាដើម ដែលកម្ពុជាធ្លាប់បានទទួលពីមុន (MFN)។

ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក John Kerry នៅថ្ងៃនេះ គឺបានបញ្ចប់ទៅដោយភាពស្និទស្នាល និងលទ្ឋផលផ្លែផ្កាវិជ្ជមានជាច្រើនដែលបានពង្រឹងនូវចំណងមិត្តភាពកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕

Tags:
  • សម្តេចតេជោ ហ៊ុន សែន
  • John Kerry
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥