![]() |
MENU
|

រាជធានីភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៣ខ្នង ដែលសង់ឡើងពីឈើប្រក់សង្ក័សី និងឃ្លាំងស្តុកមីសួរដំុមួយទីតាំង សង់ឡើងពីដែកហុំព័ទ្ធជុំវិញ ត្រូវបានមហន្តរាយអគ្គីភ័យឡេបត្របាក់ អស់ហ្មត់២ខ្នង និង២ខ្នងទៀត ត្រូវឆាបឆេះអស់៥០ភាគរយ កាលពីវេលាម៉ោង ១៣ និង ៣០នាទីរសៀលថ្ងៃទី ២៦ មករា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ទល់មុខក្រុមហ៊ុនជីបម៉ុង ក្នុងភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីអ្នកស្រុកនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់អោយដឹងថា មុនពេលមានអគ្គីភ័យ ឆាបឆេះ គឺគេសង្គេតឃើញមានផ្សែងខ្មួរខ្មាញ់ហុយចេញពីក្នុងផ្ទះកោសជប់មួយខ្នង ( សង់ពីឈើ ) ខណះដែលម្ចាស់មិននៅ ។ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅខ្លាំងឡើងតែម្តង បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក្បែនោះ ភ័យស្លន់ស្លោរ រាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ ។ ភ្លាមសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែស្ថានការណ៍ នៃអគ្គីភ័យដែលបានឆាបឆេះកាន់តែរោលរាលខ្លាំងឡើងៗ រហូឆាបឆេះដល់លំនៅឋានក្បែរនោះជាបន្តបន្ទាប់ រួមទាំងឃ្លាំងស្តុមីសួររ៉ាប់មឺុនដុំមួយទីតាំងផងដែរ ដែលត្រូវអណ្តាតភ្លើងឆាបឆេះបន្ត ។ ក្នុងកំឡុងពេលកើតហេតុ ក្រុមសមត្ថកិច្ចជំនាញ ក៏ដូចជារថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាច្រើនគ្រឿង បានចុះអន្តរាគមន៍ បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងមិនអោយឆាបឆេះរាលដាលដល់លំនៅឋានផ្សេងក្បែរនោះ ។ តែទោះបីជាយ៉ាងលំនៅឋានចំនួន ២ខ្នងផ្ទះ ត្រូវអគ្គីភ័យឆាបឆេះអស់ហ្មត់ទាំងស្រុងទៅហើយ ដោយឡែលំនៅឋានមួយខ្នងផ្សេងទៀត រួមជាមួយទីតាំងឃ្លាំងស្តុកីសួរ
១ទីតាំង ត្រូវអគ្គីភ័យឆាបឆេះអស់៥០ភាគរយ និងបំផ្លាញទ្រព្យសម្បត្តិមួយចំនួន ។
លោកព្រហ្ម យ៉ន ប្រធានការិយាល័យពន្លត់ និងបង្ការគ្រោះមហន្តរាយអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជុំវិញគ្រោះអគ្គីភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន១០គ្រឿង បាញ់ទឹកអស់១៣ឡាន និងប្រើប្រាស់ពេលវេលាជាង ១ម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០គាគរយ មិនបណ្តាលអោយអណ្តាតភ្លើងឆាបឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋដែលនៅក្បែរនោះ ។ ហើយក្នុងហេតុការណ៍នេះមិនបានបណ្តាលអោយមានប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ ដោយឡែកសមត្ថកិច្ចជំនាញអគ្គីភ័យ ២នាក់ ត្រូវរងរបួសស្រាល ខណះព្យាយាមវាយបំបែកកញ្ចក់ ដើម្បីបាញ់ទឹកពន្លត់ ។
ជុំវិញអគ្គីភ័យខាងលើ ជាជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពីទុស្សេចរន្តអគ្គីសនី ។ តែមូលហេតុច្បាស់លាស់ ត្រូវរងចាំធ្វើកោលស្យវិច្ច័យ នៅពេលក្រោយ ៕
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៤ខ្នង នៅផ្លូវ៣៧១ បឹងទំពុន សង្ស...អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៤ខ្នង នៅផ្លូវ៣៧១ បឹងទំពុន សង្ស័យទុស្សេចរន្តអគ្គីសនីព័ត៏មានលំអិត http://vokc.org/article/132
Posted by VOKC News on Tuesday, January 26, 2016


