បណ្តាថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាងប្រជាជន វៀតណាមបានធ្វើការបោះឆ្នោតជ្រើសរើស គណកម្មធិការមជ្ឈឹមដឹកនាំអាណត្តិទី១២ ដែលបានធ្វើឡើងនៅថ្ងៃទី២៦ខែមករានេះ។នៅថ្ងៃទី២៦ខែមករា មហាសន្និបាតទូទាំងប្រទេសលើកទី១២បានឈានដល់ថ្ងៃទី៦ នៃកិច្ចប្រជុំ ហើយថ្ងៃនេះសមាជិកបានធ្វើការបោះឆ្នោតជ្រើសតាំងមេដឹកនាំថ្មី។
សារព័ត៌មាVietnamplus បានផ្សាយថា លទ្ធផលនឹងត្រូវបានប្រកាសក្រោយពេលក្រុមអ្នករាប់សន្លឹកឆ្នោតរាប់រួចរាល់។ កន្លងមកកាលពីថ្ងៃទី២៥ខែមករា មហាសន្និបាតបានអនុម័តមញ្ចីឈ្មោះបេក្ខភាពថ្មីដែលត្រូវបោះឆ្នោតជ្រើរើសក្នុងជួរគណកម្មធិការបក្ស។ចំនូនសមាជិកមជ្ឈឹមអាណត្តិទី១២មានសមាជិករហូតដល់ទៅ២០០រូប ក្នុងនោះមាន ១៨០ជាសមាជិកអាជិនត្រៃ និង២០រូបទៀតជាសមាជិកមិនអាចិន្ត្រៃ។
នៅក្នុងព្រិត្តិការពាក់ព័ន្ធនោះដែរសារព័ត៌មាន vnexpress.net បានផ្សាយថា ភាគច្រើនសមាជិក បានយលព្រមទៅលសំណើរមិនបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណាត្តិបន្តរបស់នាយករដ្ឋមន្ត្រី ង្វៀងតឹងយុង។មហាសន្និបាតបានយលព្រមឲ្យថ្នាក់ដឹកនាំចាស់២៣រូបដកខ្លួនចេញពីបញ្ចីបោះឆ្នោតថ្មី ក្នុងនោះមាន៩រូបស្ថិតក្នុងក្រសួងនយោបាយ រួមមាន ប្រធានាធិបតី ត្រឿងតឹងសាង ប្រធានរដ្ឋសភា ង្វៀងស៊ិន ហុង នាយករដ្ឋមន្ត្រីង្វៀងតឹងយុង ,Le hong Anh ទទួលបន្ទុកគណលេខា, និង អភិបាលក្រុងហាណូយ និង ហូជីមិញផងដែរ។
ការបោះឆ្នោតជ្រើសរើស មេដឹកនាំថ្មីនឹងត្រូវធ្វើឡើង វេលាម៉ោង ៩និង៣០នាទី ថ្ងៃទី២៦ខែមករា ហើយលទ្ធផល និងត្រូវប្រកាស់ក្នុងថ្ងៃនេះដែរ។នៅថ្ងៃទី២៧ មេដឹកនាំថ្មីនឹងបើកកិច្ចប្រជុំជាលើកដំបូងដើម្បីបោះឆ្នោត គណលេខាធិការ ក្រសួងនយោបាយនិង អគ្គលេខាធិការបក្ស។ នៅរសៀលថ្ងៃទី២៨ អគ្គលេខាធិការបក្សថ្មីនិងត្រូវធ្វើសន្និសីទការសែត បញ្ចាប់កិច្ចប្រជុំលើកទី១២នៃបក្សកុម្មុយនិស្តវៀតណាម៕