MENU
លោក សុខ ប៊ុន មិនអាចរួចខ្លួនទេ ទោះសងសំណងក៏ដោយ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៦ មករា ២០១៦, ១២:០០ | ៧៧២ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញៈ លោក​ ពុធ​ ធាវី​ មេធាវី​តំណាង​កញ្ញា​ឯក​ សុជាតា​ ហៅ​សាសា​ បានបញ្ជាក់​ថា​ លោក​ សុខ​ ប៊ុន​ ពុំអាច​រួច​ខ្លួន​បានទេ​បើទោះបី​ជា​បាន​សង​សំណង​  ដែល​លោក​បដិសេធ​មិន​ប្រាប់​ចំនួន​ ជាថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្ដឹង​ក៏ដោយ​ ។  លោក​មេធាវី​ សង្កត់​ធ្ងន់​ ថា​ ភស្តុតាង​ជា​វីដេអូ​ឃ្លីប​បង្ហាញ​យ៉ាង​ច្បាស់​ថា​ លោក​ សុខ​ ប៊ុន​ និង​ អង្គរក្ស​ពិតជា​មាន​ចេតនា​ប្រើ​អំពើ​ហិង្សា​លើ​កូន​ក្តី​ ប្រាកដ​មែន​ ។ ការ​ថ្លែង​របស់​លោក​មេធាវី​ នា​ពេលនេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​សវនាការ​ត្រូវ​បាន​បញ្ចប់​ ហើយ​សាលក្រម​គ្រោង​នឹង​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​ ។

លោក​ សុខ​ ប៊ុន​ អតីតមានងារជា ឧកញ៉ា និង ជាអតីតប្រធានក្រុម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ ជាប់​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ តាម​មាត្រា​២១៨​ នៃក្រម​ព្រហ្មទណ្ឌ​ ហាក់​មានបំណង​គេច​វេះ​មិន​ចូលរួម​សវនាការ​ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មករា​ ។  បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ លោក​ សុខ​ ប៊ុន​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ឬ​ពេទ្យ​រុស្ស៊ី​ ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ។

លោក​មេធាវី​ ពុធ​ ធាវី​ បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​មុខ​អគារ​តុលាការ​ ថា​ កូន​ក្តី​លោក​បានសម្រេច​ដកពាក្យ​តាំងពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ មកម្ល៉េះ​ ។  ទោះបី​យ៉ាងណា​ លោក​មេធាវី​ បាន​បដិសេធ​មិន​ប្រាប់​ចំនួន​ប្រាក់​នៃទឹក​ប្រាក់​ជាថ្នូរ​នៃ​ការ​ដក​ពាក្យ​បណ្ដឹង​ នោះ​ទេ​ ។  លោក​មេធាវី​ បន្ត​ថា​ បើទោះបី​ជា​ កូន​ក្តី​បាន​ដក​ពាក្យ​បណ្ដឹង​ក៏ដោយ​ តែ​លោក​ សុខ​ ប៊ុន​ ពុំអាច​រួច​ខ្លួន​បានទេ​ ព្រោះ​ភស្តុតាង​ជា​វីដេអូ​ឃ្លីប​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោក​សុខ​ ប៊ុន​ និង​ អង្គរក្ស​ ពិតជា​មាន​ចេតនា​ប្រើ​អំពើ​ហិង្សា​លើ​កូន​ក្តី​ ប្រាកដ​មែន​ ។  ប៉ុន្ដែ​ការ​សម្រេច​យ៉ាង​ណា​នោះ​ វាជា​ឆន្ទា​នុសិទ្ធិ​របស់​លោកស្រី​ចៅក្រម​ សូ​ លីនណា​ ជាអ្នក​សម្រេច​ ។ ដោយឡែក​ នាពេល​សវនាការ​ មេធាវី​ការពារ​លោក​ សុខ​ ប៊ុន​ បានទទួល​ស្គាល់​ថា​ លោក​ សុខ​ ប៊ុន​ ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​កញ្ញា​សាសា​ ប្រាកដ​មែន​ ។  ប៉ុន្ដែ​ លោក​មេធាវី​បញ្ជាក់​ថា​ ការ​ប្រើ​អំពើ​ហិង្សា​នេះ​ គឺ​កើត​ចេញ​ពី​កំហុស​អចេតនា​ប៉ុណ្ណោះ​ ព្រោះ​តែលោក​ សុខ​ ប៊ុន​ ស្រវឹង​ ។  លោក​មេធាវី​ ស្នើឲ្យ​តុលាការ​ជួយ​បន្ធូរបន្ថយ​ទោស​ដល់​កូន​ក្តី​ផង​ ។ ទោះបី​យ៉ាងណា​ លោក​ ហ៊ឹង​ ប៊ុន​ថន​ ជា​តំណាង​អយ្យការ​ នៅ​តែ​ស្នើ​ឲ្យ​តុលាការ​រក្សា​បទ​ចោទ​ប្រកាន់​នេះ​ទុក​ជា​បាន​ការ​ដដែល​ ។

លោក សុខ ប៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១០៩ផ្លូវ៩៩កែងផ្លូវលេខ៤៩៨សង្កាត់បឹងត្របែក ខណ្ឌចំការមន បានត្រូវកញ្ញាសាសា ដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃមហាផ្ទៃ ដោយចោទប្រកាន់ពីបទ ប្រើអំពើហិង្សា ដោយភ្ជាប់យកហេតុការណ៍ដែលកើតឡើងកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្លឹបកំសាន្តឡាហ្គេនបា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាដើមចម ដាក់បន្ទុកក្នុងការចោទប្រកាន់នេះ៕

Tags:
  • លោក សុខ ប៊ុន
  • សងសំណង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥