MENU
ស្លាប់ពីរនាក់នៅនឹងកន្លែង ដោយជិះម៉ូតូ CBR បុករថយន្តបែនដឹកដី លាន់ដូចរន្ទះ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៦ មករា ២០១៦, ១០:០៦ | ៦៣៩ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចផ្លូវកោងសាលា ផ្លូវវាយ ស្ថិតនៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ បណ្ដាលឲ្យ បុរសពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តដឹកដី ដែលកំពុងបើកក្នុងទិសដៅច្រាស់គ្នា។សមត្ថកិច្ចនគរបាលចរាចរស្រុករលាប្អៀរ បានឲ្យដឹងថា យុវជនដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះ ម្នាក់ឈ្មោះឆែមស្រៀងអាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះវន្នីរដ្ឋាអាយុ២៨ឆ្នាំ អ្នកទាំងពីរនាក់ រស់នៅក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបាន។

បញ្ជាក់ថា នៅមុនពេលកើតហេតុមានរថយន្តដឹកដីមួយគ្រឿង បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា CBR ជិះគ្នាពីរនាក់ក្នុងដំណើរច្រាស់ទិសគ្នា ដែលបើក្នុងល្បឿនយ៉ាងលឿនហើយបានជ្រុលចង្កូតទៅស្តាំនៃរថយន្តដឹកដី បណ្តាលឲ្យរថយន្តដឹកដីដែលកំពុងបើកបរ ជាន់ហ្វ្រាំងអត់ទាន់ក៏បុកម៉ូតូពេញមួយទំហឹងតែម្តង។

នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យជនរងគ្រោះដែលជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពេលកើតហេតុរថយន្តដឹកដី បានបន្ថែមល្បឿនរត់គេច តែម្តង ចំណែកឯជនរងគ្រោះបានទាក់ទងក្រុមគ្រួសារសពមកយកទៅធ្វើបុណ្យរហូតដល់វេលា៤រសៀល ថ្ងៃទី២៥នេះ សមត្ថកិច្ចកំពុងតែបន្តតាមរករថយន្តដឹកដីដែលរត់គេចខ្លួន៕

 

Tags:
  • ស្លាប់ពីរ
  • ជិះម៉ូតូCBR
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥