![]() |
MENU
|

រាជធានីភ្នំពេញ ៖ វេលារសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល នៃនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី បានបន្តចុះត្រួតពិនិត្រការរស់នៅខុសច្បាប់របស់ជនជាតិបរទេស នៅចំណុចការដ្ឋានសំណង់ដ៏ធំចំនួន ២ទីតាំង ដែលទីតាំងទី១ ស្ថិតតាមបណ្តោយផ្លូវលេខ២២៧ កែងផ្លូវលេខ៥២២ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក និងទីតាំងទី២ នៅចំណុចផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ ។ ហើយជាលទ្ធិផលជាក់ស្តែងចំពោះមុខ សមត្ថកិច្ចបានរកឃើញជនជាតិចិន ដែលរស់ខុសច្បាប់គ្មានលិខិតឆ្លងដែន ក៏ដូចជាឯកសារពាក់ព័ន្ធអ្វីទាំងអស់ចំនួន ១១នាក់ ប្រុសទាំងអស់ ។ ក្រោយការឃាត់ខ្លួនភ្លាមៗ ពួកគេ ត្រូវបានបញ្ចូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រងចាំចាត់ការទៅតាមផ្លូវច្បាប់ នៅពេលក្រោយ ។
ឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ចំពោះជនឆ្លងដែនខុសច្បាប់ណាដែលមានតែលិខិតឆ្លងដែន តែជាលក្ខណៈទេសចរណ៍ ហើយគ្មានលិខិតអនុញ្ញាត្តិការងារត្រឹមត្រូវ ជននោះ នឹងត្រូវធ្វើការផាកពិន័យចំនួន ៥០ម៉ឺនរៀលចូលរដ្ឋ រួចរងចាំផុតទិដ្ឋការ ហើយធ្វើការបណ្តេញចេញ ។ ដោយឡែកចំពោះជនដែលគ្មានលិខិតស្នាមអ្វីទាំង អស់នោះ ជាក់ស្តែងដូចនៅពេលនេះ យើង នឹងកសាងនីតិបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជាតែម្តង ៕
រកឃើញជនជាតិចិនរស់នៅខុសច្បាប់ ១១នាក់ ក្នុងការដ្ឋានសំណង់២ទីតាំង ...រកឃើញជនជាតិចិនរស់នៅខុសច្បាប់ ១១នាក់ ក្នុងការដ្ឋានសំណង់២ទីតាំង ក្នុងខណ្ឌទួលគោកព័ត៏មានលមអិត http://vokc.org/article/123
Posted by VOKC News on Monday, January 25, 2016


