![]() |
MENU
|

នាយករដ្ឋមន្ត្រីអីរ៉ាក់លោកHaider Al Abadi កាលពីថ្ងៃទី២៥ខែមករាបានអំពាវនាវដល់ប្រទេសកាន់សាសនាអិស្លាមទាំងអស់រួមគ្នាប្រឆាំងនឹងក្រុមភេរវកម្មIS។មានប្រសាសន៍នៅក្នុងកិច្ចប្រជុំលើកទី១១របស់ប្រទេសអ្នកកាន់សាសនាអិស្លាមOIC នៅទីក្រុងបាតដាត នាយករដ្ឋមន្ត្រីអីរ៉ាក់បញ្ចាក់ថា បច្ចុប្បន្ន ក្រុមអិស្លាមបង្កើតរដ្ឋកំពុងតែប្រើប្រាស់សាសនាធ្វើជាឧប្បករណ៍ អូសទាញនិងបង្ករហឹង្សាគ្រប់រូបភាពដូចនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ជាដើម ដូច្នេះចាំបាច់ត្រូវតែរួបរួមគ្នាទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពបំផុត។
លោក Al Abadi ប្រកាសទៀតថា ប្រទេសរបស់លោកបានត្រៀមលក្ខណៈរួមកម្លាំងសម្រាប់ប្រឆាំងក្រុមIS និងកម្ចាត់អ្នកដែលដើរតាមIS ចេញពីប្រទេសរបស់លោកឲ្យទាល់តែអស់។ លោកបញ្ចាក់ថា ពលរដ្ឋអីរ៉ាក់ជាច្រើនក៏បានចូលរួមជាមួយក្រុមIS ។នៅក្នុងកិច្ចប្រជុំOIC លើកទី១១ ធ្វើឡើងរយពេល២ថ្ងៃ ដោយមានការចូលរួមពីប្រទេសជាង៤០ ក្នុងនោះមានប្រទេសគុយវែត ស៊ីរី អីរ៉ង ស៊ូម៉ាលី ទុយនេស៊ី ទួគី អាលហ្សឺរី ប៉ាគីស្ថាន ម៉ាស៊ី និងស៊ូដង ជាដើម ដែលជាប្រទេសស្ថិតនៅក្នុងការគម្រាមកំហែងពីក្រុមអិស្លាមបង្កើតរដ្ឋដោយផ្ទល់។កាលពីថ្ងៃទី២៤ខែមករា អីរ៉ាក់បានកោះហៅមន្ត្រីស្ថានទូតរបស់ខ្លួនពីប្រទេសសាឌីអារ៉ាប៊ី មកស្រុកវិញដើម្បីប្រឆាំងនៅនឹងសកម្មភាពរបស់ប្រទេសនេះដែលបានសម្លាប់ មេដឹកនាំសាសនាជនជាតិអីរ៉ងនៅទីនោះ។
នៅពេលនេះក្រុមអិស្លាមបង្កើតរដ្ឋកំពុងតែបង្កើតសកម្មភាពសម្លាប់មនុស្សនៅក្នុងប្រទេសស៊ីរី ក្រោយរងការវាយប្រហារពីសំណាក់ប្រទេសលោកខាងលិចធ្វើឲ្យកុ្រមនេះត្រូវខាតបង់ជាច្រើន។ ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានប្រកាសឲ្យដឹង ថា ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមបានប្រហារជីវិតជនស៊ីវិលយ៉ាងតិច ១៣៥នាក់ និងចាប់ជាចំណាប់ខ្មាំងប្រមាណជា ៤០០នាក់ផ្សេងទៀតក្នុងថ្ងៃសៅរ៍ ទី១៦ មករា។ ទង្វើសម្លាប់រង្គាលនោះបានកើតមានឡើងនៅក្បែរស្រុក Deir Ezzor ស្ថិតប៉ែកខាងកើតប្រទេសស៊ីរី។ ចំណែកនៅក្នុងទីក្រុងអាឡិប ទ័ពរដ្ឋាភិបាលកំពុងបើកប្រតិបត្តិការរុលទៅមុខសំដៅជំរំរបស់ពួក ជីហាតអង្គការរដ្ឋអ៊ីស្លាម។គឺ ជាទង្វើសម្លាប់រង្គាលដែលពួកជីហាតអង្គការរដ្ឋអ៊ីស្លាមបានធ្វើនៅ ក្នុងប្រទេសមួយដែលកំពុងផុងខ្លួននៅក្នុងសង្រ្គាមស៊ីវិលយ៉ាងជ្រៅ។ នៅក្នុងចំនួនមនុស្សប្រហារជីវិតទាំង ១៣៥នាក់ មានជនស៊ីវិល ៨៥នាក់ និងទាហានរដ្ឋាភិបាល ៥០នាក់ នេះជាតួលេខផ្តល់ដោយក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី។ តែបើតាមតួលេខផ្តល់ដោយទីភ្នាក់ងារផ្លូវការស៊ីរីឲ្យដឹងថា មានស្លាប់យ៉ាងតិច ២៨០នាក់។ ក្រៅពីប្រហារជីវិត ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមក៏បានចាប់ជនស៊ីវិលប្រមាណ ៤០០នាក់ធ្វើជាចំណាប់ខ្មាំងដែរ។
ក្នុងចំណោមជនស៊ីវិលប្រហារ ជីវិតដោយគ្រាប់កាំភ្លើង ឬដោយកាត់ក្បាល មានភាគច្រើនជាស្រ្តី កូនក្មេង និងទាំងពូជគ្រួសារទាហានរដ្ឋាភិបាលក៏មានដែរ។ ចំណែកអ្នកជាប់ជាចំណាប់ខ្មាំងទាំងប្រមាណ ៤០០នាក់សុទ្ធសឹងជាពួកនិកាយស៊ុយនីត និងមានទំនោរទៅរករបបស៊ីរីសព្វថ្ងៃ។ លោករ៉ាមី អាប់ដែល រ៉ាម៉ាន នាយកអង្គការសង្កេតការណ៍សិទ្ធិមនុស្សបានសម្តែងក្តីបារម្ភពីជោគវាសនា របស់អ្នកជាប់ជាចំណាប់ខ្មាំង ពិសេសខ្លាចពួកជីហាតសម្លាប់ចោលទាំងអស់ដោយទុកតែស្រ្តីសម្រាប់ បម្រើផ្លូវតណ្ហាដូចដែលពួកអ៊ីស្លាមនិយមជ្រុលធ្លាប់បានធ្វើនៅក្នុងអតីតកាល។


