MENU
ដកកាំភ្លើងបាញ់តដៃគ្នាដូចរឿងហុងកុង ព្រោះតែដកកាំភ្លើង បណ្តាលអោយភាគីម្ខាងរបួសដៃនឹងភាគីម្ខាងទៀតរបួសជើងដោយសារគ្រាប់កាំភ្លើង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២៥ មករា ២០១៦, ០៩:៣៥ | ៩៥០ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ ៖ បុរស២ក្រុមឈានដល់ការផ្ទុះអាវុធដាក់គ្នារហូតដល់មានរងរបួសទាំងសងខាងដោយសារតែ ភាគីម្ខាងបានទៅនិយាយលេបខាយដាក់ស្រីស្នេហ៍របស់ភាគីម្ខាងទៀត បង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១.០០​ នាទីយប់ថ្ងៃទី ២៣ ខែមករាឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវ ១៥៤កែងផ្លូវ ៤៩ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ខណ្ឌ័ដូនពេញ ។

 

          បើតាមសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសមួយក្រុមជិះរថយន្តមួយគ្រឿងម៉ាក TOYOTA TUNTRA ពណ៍ស្ករពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-9993 មកផឹកស៊ីនៅហាងចិញ្ចើមថ្នល់ត្រង់ចំណុចផ្លូវ១៥៤កែង ៤៩ ពេលដែលកំពុកតែផឹកស៊ីនោះ ស្រាប់តែមានស្រ្តីម្នាក់ដើរចូលមកនិយាយលេងជាមួយអ្នកលក់ ឃើញដូច្នេះបុរសម្នាក់ក្នុងចំណោមបក្ស ពួក៣នាក់បាននិយាយផ្តោះផ្តងលេងជាមួយស្ត្រីនោះ គាប់ជួនសង្សារស្ត្រីរូបនោះក៏នៅក្បែរនោះដែរមាន ការអាក់អន់ចិត្ត ក៏ហៅស្ត្រីនោះអោយទៅផ្ទះវិញ ហើយបុរសជាសង្សារនោះក៏ដើរទៅមុន ស្រាប់តែភាគី ដែលនិយាយញ៉ែរសង្សារគេនោះបានដើរតំរង់ទៅរថយន្ត របស់ខ្លួននិងបានដកកាំភ្លើងខ្លីហើយដើរតាម ពីក្រោយ ពេលដើរទៅដល់កាំជណ្តើរឡើងផ្ទះក៏ អាម៉េកាំភ្លើងបំរុងបាញ់ ស្រាប់តែបុរសដែលជាសង្សារ ស្ត្រីរូបនោះដឹងខ្លួនមុនក៏បាញ់សំដៅភាគីដែលញ៉ែរសង្សារគេនោះបានមុនបណ្តាលអោយរងរបួសដៃ ខាងឆ្វេង បន្ទាប់មកបុរសដែលញ៉ែរសង្សារគេនោះក៏បានបាញ់មួយគ្រាប់វិញដែរត្រូវចំជើង ។ សាក្សីក៏ បានបន្ថែមទៀតថា បន្ទាប់ពីបាញ់ម្នាក់មួយគ្រាប់រងរបួសទាំងសងខាងរួចមក ភាគីទាំងពីរក៏បានរត់គេច ដោយ ភាគីដែលញ៉ែរសង្សារគេបានឡើងរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យ 179 ចំណែកឯភាគីម្ខាង ទៀតបានរត់ឡើងលើផ្ទះបាត់ស្រមោលទាំងរបួសជើង ។

 

          ក្រោយពេលកើតហេតុខាងកំលាំងមានសម្ថកិច្ចរួមមានអាវុធហត្ថ និងប៉ូលីស ក៏បានទៅដល់ភ្លាមៗដែរ និងបានរកឃើញសំបកគ្រាប់ចំនួន២ យកមករក្សាទុកនៅប៉ុស្តិ៍ផ្សារថ្មីទី៣ ។ ចំណែកខាងអាវុធ ហត្ថបាននាំកំលាំងជាច្រើនដើម្បីស្វែងរងខាងភាគីម្ខាងទៀតដែលត្រូវរបួសជើង តែតាមរកមិនឃើញទេ ដោយសារតែបុរសរូបនោះបានគេចខ្លួនបាត់ទៅហើយ ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីក្រុមអ្នកសារពត៌មានទៅដល់ប៉ុស្តិ៍ផ្សារថ្មី៣ ហើយសុំថតផ្តិតយករូបសំបកគ្រាប់ដែលរើសបាននោះ បែរជាខាងប៉ូលីស មិនព្រមសហការជាមួយ ហាក់ដូចជាមានការបិទបាំងរឿងអ្វីមួយអញ្ចឹង ៕

Tags:
  • ដកកាំភ្លើង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥