ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់បញ្ចូលកីឡាល្បុក្កតោ ទៅការសិក្សារបស់់សិស្ស ដែលពួកគាត់អាចសិក្សាបាននៅតាមសាលារៀនណាដែលមានគ្រូបង្រៀនក្នុងវគ្គដំបូង និង ពង្រីកទៅសាលាផ្សេងទៀតនៅពេលមានគ្រូបង្ហាត់គ្រប់គ្រាន់។ លើសពីនេះ ក្បាច់គុនបុរាណខ្មែរនេះ នឹងមានការចូលរួមបង្រៀនពីសំណាក់កងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជា ដល់សិស្សានុសិស្សផងដែរ ដោយបង្រៀនតាមក្បួនខ្នាតត្រឹមត្រូវ ទៅតាមកម្រិតផ្សេងៗគ្នា។
កីឡាល្បុក្កតោ ជាប្រភេទកីឡាក្បាច់គុនបុរាណខ្មែរ មានលក្ខណៈជាសិល្បៈបុរាណ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងរៀបចំស្នើរដាក់បញ្ចូលទៅក្នុងបញ្ជីរបេតិកភណ្ឌអរូបីរបស់មនុស្សជាតិផងដែរ។
ក្បាច់គុណកបុរាណល្បុក្កតោនឹងត្រូវបានក្រសួងអប់រំ យុវជន និង កីឡា ដាក់បញ្ចូលសម្រាប់សិស្សានុសិស្សសិក្សាបាននៅតាមសាលារៀនសូមចុចអានៈhttp://vokc.org/article/112
Posted by VOKC News on Saturday, January 23, 2016