MENU
ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដកហូតថ្នាំញៀន១៣កញ្ចប់ នៅខណ្ឌច្បារអំពៅ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២១ មករា ២០១៦, ០៨:១៦ | ៦៩២ ដង | ចុចបញ្ចេញមតិ (០)

        រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាម ជាមុខសញ្ញាចែកចែកគ្រឿងញឿនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួន បានភ្លាមៗ នៅចំណុច ម្តុំច្រាំងបាក់ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៦ និង ០០នាទីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ដោយដកហូតថ្នាំញៀនសម្រាប់ប្រើម្ជុលចាក់ ១២កញ្ចប់ និង ម៉ាទឹកក ១កញ្ចប់។ជនសង្ស័យមានឈ្មោះង្វៀង យុំាងដឹក អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាជាងបាញ់ថ្នាំតុទូកៅអី ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ។ 

មន្ត្រីអាវុធហត្ថ អោយដឹងថា មុនឈានដល់ការចាប់ខ្លួនជនសង្ស័យរូបនេះ គឺកម្លាំងបានបើកការស្រាវជ្រាវតាមចាប់មុខសញ្ញានេះ យូរហើយ ប៉ុន្តែគ្មានពន្លឺសោះ ។រហូតមកទល់នឹងថ្ងៃកើតហេតុ ក៏ទទួលបានព័ត៌មានថា ជនសង្ស័យនឹងយកថ្នាំញៀនទៅកាន់បន្ទប់ផ្ទះជួលរបស់ខ្លួននៅម្តុំច្រាំងបាក់ ទើបកម្លាំង កងរាជអាវុធហត្ថខណ្ឌបានដាក់ពង្រាយកម្លាំងនៅក្បែរបរិវេណបន្ទប់ជួលជនសង្ស័យ ។លុះជនសង្ស័យជិះម៉ូតូមកដល់ សមត្ថកិច្ចអាវុធហត្ថ ក៏ចុះទៅធ្វើការឃាត់ខ្លួនភ្លាមៗ ដោយបានឆែកឆេរខ្លួនរកឃើញ ថ្នាំញៀនមួយចំនួន ទើបឃាត់ខ្លួនយកមកកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌភ្លាមៗ ដើម្បីធ្វើការសាកសួរនាំបន្ថែម ។ក្នុងការឃាត់ខ្លួនមុខសញ្ញាខាងលើនេះ សមត្ថកិច្ចអាវុធហត្ថបានធ្វើការដកហូតថ្នាំញៀនសម្រាប់ចាក់ ដោយប្រើប្រាស់ម្ជុល  និង ម៉ាទឹកក១កូនកញ្ចប់តូច  ទូរស័ព្ទដៃ០១គ្រឿង  ម៉ូតូសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខមួយគ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ចូនបន្តទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕

Tags:
  • ឃាត់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥