MENU
មេដឹកនាំទើបតែជាប់ឆ្នោតថ្មីនៅកោះតៃវ៉ាន អំពាវនាវឲ្យមានសេរីភាពចរាចរណ៍នៅដែនសមុទ្រចិនភាគខាងត្បូង
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី១៨ មករា ២០១៦, ១១:២៤ | ៦៧៣ ដង | ចុចបញ្ចេញមតិ (០)

តៃវ៉ានមេដឹកនាំថ្មីកោះតៃវ៉ានដែលទើបតែជាប់ឆ្នោតលោកស្រី​Tsai Ing-wen បានអំពាវនា​វឲ្យមានសេរី​ភាពចរាចរណ៍នៅដែនសមុទ្រចិនភាគខាងត្បូង និងរកដំណោះស្រាយដោយសន្តិភាពបញ្ចប់វិវាទដែន​អធិបតេយ្យ ក្នុងតំបន់នេះ។ ការអំពាវនាវខាងលើ ត្រូវបានលោកស្រីប្រកាស់ដំបូងបង្អស់ ក្រោយទទួលជ័យជំនៈ ជាប្រវត្តិសាស្ត្រ។

សារព័ត៌មាន​AP បានផ្សាយថា កាលពីថ្ងៃទី​១៧ខែមករា ឆ្នាំ ២០១៦ លោកស្រី ​ត្សៃ បានប្រកាសថា​តៃវ៉ាននិងធ្វើគ្រប់​យ៉ាងដើម្បីបញ្ច​ប់ភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងសេរីភាពចរាចរណ៍នៅដែនសមុទ្រ។ មេដឹនាំអាយុ​៥៩ឆ្នាំរូបនេះបានបញ្ចាក់ពីអធិបតេយ្យភាពប្រជុំកោះសែនកាគូ ឬ ដាវយូ ស្ថិតនៅដែនសមុទ្រចិនភាគខាងកើត ដែលពេលនេះស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន។ ទទឹមនិងនោះលោកស្រី ក៏បានបញ្ចាក់ថាកោះតៃវ៉ាននឹងបន្តកិច្ចការមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងជាមួយជប៉ុនផងដែរ។

លោកស្រីត្សៃ ធ្លាប់ជាមេធាវី និងជាប្រធានគណបក្ស DPP កាលពីថ្ងៃទី​១៧ខែមករាបានទទួលជ័យជំនៈនៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅកោះតៃវ៉ាន។ចំណែកលោក​ Eric Chu ប្រធានគណបក្សកាន់អំណាច បានទទួលស្គល់ពីការបរាជ័យរបស់ខ្លួន។

ក្នុងពេលជាមួយគ្នានេះអាមេរិកបានអបអសាទរដល់លោកស្រីត្សៃ ទទួលបានជ័យជំនៈក្នុងការបោះឆ្នោត ហើយអាមេរិកនិងបន្តបង្កើតទំនាក់ទំនងជាមួយតៃវ៉ានដើម្បីសន្តិភាពនៅក្នុងតំបន់។ ដោយឡែក​ភាគីចិនវិញក៏បានបញ្ចាក់ដែរថា ចិននិងបន្តទំនាក់ទំនងជាមួយតៃវ៉ាន ប៉ុន្តែចិនមិនអនុញ្ញាត្តិឲ្យតៃវ៉ានប្រកាសឯករាជ្យផ្តាច់ខ្លួនចេញពីចិនដីគោកជាដាច់ខាត។

 

 

Tags:
  • មេដឹកនាំ
  • ដែនសមុទ្រចិន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥