MENU
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា ស្តីពី ភាពជាអ្នកដឹកនាំ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី១៨ មករា ២០១៦, ១០:២៤ | ៤៦៧ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានថ្លែសុន្ទរកថាក្នុងសិក្ខាសាលា ស្តីពី ភាពជាអ្នកដឹកនាំ ដែលរៀបចំដោយក្រុមបញ្ញវ័ន្ត មកពីសាកលវិទ្យាល័យ Harvard University, MIT Sloan, and Tufts Fletcher School of Law and Diplomacy ដែលមានចូលរួមសរុប ២៧១នាក់ មកពីសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំជាន់ខ្ពស់ អង្គការសង្គមស៊ីវិល និងស្ថាប័នវិជ្ជាជីវៈនានា។

 

ថ្លែងក្នុងសុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីប្រវត្តិ និងបទពិសោធន៍វិជ្ជាជីវៈរបស់ឯកឧត្តមដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ ហើយឯកឧត្តម បានលើកឡើងបញ្ជាក់ ជាភស្តុតាង អំពី កំណែទម្រង់របស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានកន្លងមក និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីធ្វើឲ្យប្រសើរឡើងដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការវិនិយោគ។

 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកទស្សនវិជ្ជា សំខាន់ៗមួយចំនួនដែលទាក់ទងនឹងភាពជាអ្នកដឹកនាំ ដែលឯកឧត្តមបានអនុវត្តក្នុងការបំពេញការងារវិជ្ជាជីវៈ ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការកំណត់គោលដៅរបស់ខ្លួន ដោយបានលើកឡើងនូវឃ្លាមួយថា៖ “ប្រសិនបើអ្នកមិនដឹងថាទីណាដែលអ្នកត្រូវទៅនោះទេ ផ្លូវណាក៏ដោយក៏នាំអ្នកទៅកាន់ទីនោះដែរ ពោលគឺ យើងទៅដោយគ្មានគោលដៅណាមួយពិតប្រាកដ”។ ដើម្បីជោគជ័យក្នុងភាពជាអ្នកដឹកនាំរបស់យើង យើងត្រូវមានគោលដៅជាក់លាក់ និងការពិនិត្យតាមដានជាប់ជានិច្ច ព្រមទាំងត្រូវធ្វើខ្លួនជាគំរូរបស់អ្នកដទៃ។

 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ចប់បាឋកថា ដោយរំឭកដល់ក្រុមនិស្សិត អំពីសម្រង់សំដីមួយឃ្លាដ៏ល្បីល្បាញរបស់ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក John F. Kennedy ដែលមានប្រសាសន៍ថា៖ ”កុំសួរថា តើប្រទេសរបស់អ្នកអាចធ្វើអ្វីខ្លះដើម្បីអ្នក ត្រូវសួរវិញថា តើអ្នកអាចធ្វើអ្វីខ្លះដើម្បីប្រទេសរបស់អ្នក”។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកែឃ្លានោះសម្រាប់ពលរដ្ឋកម្ពុជាគួរធ្វើគឺ៖ "កុំសួរថាតើកម្ពុជាអាចធ្វើអ្វីខ្លះដើម្បីអ្នក ត្រូវសួរថាតើអ្នកអាចធ្វើអ្វីខ្លះដើម្បីកម្ពុជា”។ ឯកឧត្តម បានជំរុញឲ្យអ្នកចូលរួមទាំងអស់ គោរពច្បាប់ចរាចរណ៍ កុំប្រើប្រាស់គ្រឿងញៀន និងកុំបង្ករទុក្ខទោស ឬបញ្ហាដល់សង្គម នោះបានន័យថា យើងគ្រប់គ្នាបានជួយដល់ប្រទេសកម្ពុជាយើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា៖ “យើងមិនអាចរស់នៅ លើកោះដែលសម្បូរ ទៅដោយទ្រព្យសម្បត្តិ ហើយហ៊ុំព័ទ្ធដោយ សមុទ្រនៃភាពក្រីក្រនោះទេ” ។ វាគឺជាការទទួលខុសត្រូវ របស់យើងគ្រប់គ្នា ដែលយើងត្រូវធ្វើការ ជាមួយគ្នាដើម្បីពង្រីកកោះដែលពោរពេញដោយទ្រព្យសម្បត្តិ ឲ្យកាន់តែធំទៅៗ និងធ្វើឲ្យសមុទ្រនៃភាពក្រីក្រនេះកាន់តែរួមតូចទៅៗ” ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងមនុស្សជាតិរបស់យើង។

Tags:
  • ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
  • ថ្លែងសុន្ទរកថា
  • ភាពជាអ្នកដឹកនាំ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥