MENU
កិច្ចពិភាក្សាតុមូលស្តីពីគោលនយោនយោបាយគណបក្ស សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០១៧
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី៣០ ឧសភា ២០១៧, ០៧:៣១ | ៥៩៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  នៅសល់តែ៥ថ្ងៃទៀតបោះឆ្នោតឃុំសង្លាត់អាណត្តិទី៤រាជបណ្ឌិតសភាកម្ពុជានៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពីគោលនយោបាយគណបក្សសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ដែលមានគណបក្សនយោបាយមួយចំនួនចូលរួមក្នុងនោះក៍បានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកសុន ឆ័យបានមានវត្តមានក្នុងកិច្ចពិភាក្សាដែរ។

លោកបណ្ឌិត សុខ ទូចបានថ្លែងប្រាប់អ្នកកាសែតក្រៅបន្ទប់ប្រជុំថាលោកមិនមែនអភិវឌ្ឍថ្នាក់ឃុំបានទេតែមិនអាចធ្វើអ្វីបានជាធំដុំទេគឺត្រូវការថ្នាក់ជាតិចុំជួយ។លោកថា៖ឧទាករណ៍ថាត្រូវកសាងហាងកំពីងពួយនៅខេត្តបាត់ដំបងឃុំមិនអាចធ្វើបានទេត្រូវការថ្នាក់ជាតិជួយ។ឃុំវាមានដែនកំណត់អ្វីជាប្លង់មេ។

លោកបណ្ឌិត សុខ ទូចបានអះអាងថា ករណីធ្វើប្រឡាយធំ ផ្លូវវែងពេលនោះឃុំគាត់បានដែនកំណត់របស់គាត់។ដែនកំណត់មានន័យថាគាត់មានតែឥទ្ធិពលក្នុងឃុំរបស់គាត់ទេព្រោះគាត់មិនអាចគ្របដណ្តប់ទៅដល់ថ្នាក់លើបានទេដូច្នេះវាត្រូវការថ្នាក់ជាតិ។ថ្នាក់ជាតិទើបអាចគ្របដណ្តប់បានព្រោះយើងមិនអាចឲ្យឃុំទៅធ្វើប្រឡាយមេបានទេ ហើយឲ្យគាត់ទៅធ្វើប្រឡាយមេរបៀបមេច។

លោកបណ្ឌិត សុខ ទូចបានបញ្ជាក់ថាទំនប់បឹងកំពីងពួយជាប់ព្រំដែនខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យដូច្នេះវាត្រូវការថ្នាក់ជាតិ។មុនអភិវឌ្ឍអ្វីមួយគាត់ត្រូវការធ្វើគម្រោង ហើយគម្រោងនិមួយៗត្រូវការសមាសភាព។លោកថាៈយើងបានបញ្ជាក់ហើយថាឃុំសង្កាត់បានត្រឹមតែចេះអាច ចេះសរសេរ។បើគាត់ចេះត្រឹមការអាននិងសរេសរតើគាត់មានទំហំចំណេះដឹងការអភិវឌ្ឍដល់កម្រិតណា?។

លោក បណ្ឌិតសុខ ទូចបានលើកឡើងថា៖កសន្យាយកលុយជាការងាយស្រួល ហើយលុយជាអាវុធមុខពីរ។បើសិនជាលុយធ្លាក់ទៅលើអ្នកដែលមានកម្រិតចំណេះអភិវឌ្ឍខ្ពស់វាជោគជ័យ ប៉ុន្តែបើគាត់យកលុយទៅមិនអភិវឌ្ឍវាទៅជាឈ្លោះគ្នា។ពេលនោះលុយក្លាយទៅជាចំណងពីមួយទៅមួយដោយសារគាត់អភិវឌ្ឍឈរលើគោលគារណ៍អ្វី។សព្វថ្ងៃនេះគណបក្សនយោបាយនិមួយៗគាត់ទៅនិយាយពីថ្នាក់ជាតិគាត់មិនទៅមើលឃុំសង្កាត់ទេ។

លោកបណ្ឌិតបានលើកឡើងថា៖ថ្នាក់ជាតិមានចំណេះដឹងខ្ពស់តែឃុំមានចំណេះដឹងទាបនៅពេលទម្លាក់ឥវ៉ាន់មកឲ្យអ្នកមានចំណេះដឹងទាបមានដែនកំណត់ជាការលំបាកមិនសូវជោភជ័យទេ។សូមឲ្យធ្វើជាឃុំគំរូដូចជាឃុំកសិកម្ម ឃុំទេសចរណ៍ ឃុំខាងវប្បធម៌ ឃុំខាងកសិឧស្ខាហកម្ម ឃុំខាងឧស្សាហកម្ម។នៅពេលឃុំនោះដើរហើយនៅពេលគណបក្សណាមួយដែលមានគម្រោងដែលគាត់បង្ហាញថាគណបក្សរបស់គាត់បានធ្វើដូចនេះ។លោកថា៖”កុំយកខ្យល់មកសន្យាគណបក្សទាំងអស់សុទ្ធមានអាសនៈឃុំសង្កាត់មិនអាចនិយាយលេងសើចបានទេ”។

លោកបណ្ឌិតបានអះអាងថាគ្មានគណបក្សណាធ្លាក់ពីលើមេឃឬគណបក្សណាជប់ទេ។ត្រូវតែធ្វើទាំងអស់គ្នា។នៅពេលសួរថាឃុំសង្កាត់មានលុយ៥០ម៉ឺនដុល្លារមិនអាចធ្វើបានហេតុអ្វី?លោកបណ្ឌិតបានឆ្លើយថាឃុំនីមួយៗមានលក្ខណៈខុសគ្នាបើគាត់គ្មានគម្រោងឬគ្មានចំណេះដឹងមិនអាចទៅអភិវឌ្ឍបានទេ។តែបញ្ហាសន្តិសុខជាបញ្ហាថ្នាក់ជាតិ ការអប់រំ ទាក់ទងក្រសួងអប់រំ និយាយពីផ្លូវវិញអាចអនុវត្តបានត្រឹមតែក្នុងឃុំមិនអាចឆ្លងឃុំបានទេ។

លោកបណ្ឌិត សុខ ទូចបានលើកឡើងថាផ្លូវក្នុងឃុំមិនមែនតួនាទីរបស់ក្រសួងសាធារណការទេទេ ហើយក្រសួងសាធារណការកសាងផ្លូវថ្នាក់ជាតិ។ក្រសួងអភិវឌ្ឍជនបទផ្លូវលំដែលមានចំងាយវែង ហើយឃុំត្រូវធ្វើ។អ្នកនយោបាយមិនបានគិតពីបញ្ហានេះទេ ហើយគេអាចរៀបចំកញ្ចប់ថវិកានេះសម្រាប់ឃុំតែឃុំមិនដូចគ្នាទេ។ឃុំនីមួយៗមិនដូចគ្នាសូម្បីតែនិយាយភាសាក៍ស្តាប់គ្នាមិនបានផង។

លោកបណ្ឌិតបានលើកឡើងថានៅតាមតំបន់ព្រំដែនខ្លះមេឃុំមានចំណេះដឹងតិចនិងពលរដ្ឋខ្លះនិយាយភាសាសាសន៍គេនិងមិនដឹងថាផ្លូវក្នុងភូមិរបស់គាត់ទៅដល់ណាផង។លោកថា៖”សូមឲ្យយុវជនដែលស្រែកថាស្នេហាជាតិសូមយកចំណេះដឹងទៅអភិវឌ្ឍឃុំភូមិរបស់ខ្លួនផង”។នេះជាតម្រូវការដែលទាមទារបញ្ចេញសកម្មភាពផងមិនមែនចេះតែថាស្នេហាជាតិៗតែមាត់ទេ។ព្រោះយើងមិនចង់ឲ្យជាន់ប្រវត្តិសាស្រ្ត យើងបាត់កោះត្រលដោយសារតែដូនតាយើងខ្លាចរលក។

នៅពេលសួរថាបក្សប្រឆាំងលើកឡើងថាពេលចង់ឲ្យយុវជនទៅអភិវឌ្ឍគេសុខចិត្តលក់ក្រសួងអភិវឌ្ឍជនបទ?លោកបណ្ឌិត សុខ ទូចបានលើកឡើងថា៖មាត់ពួកែ បេះដូងពួកែឬមាត់ពូកែ។តែគេទៅចង់លុបក្រសួងនេះក្រសួងនោះមានន័យថាមេចមានន័យថាដូចជាទៅកាត់បេះដូងចេញ ហើយនិយាយថាក្បាលល្អ បើបាត់សរីរាង្គណាមួយវានឹងធ្វើឲ្យចរន្តក្នុងខ្លួនមិនមានស្ថេរភាពទេ។

លោកបណ្ឌិតបានលើកឡើងថាតែកែតម្រូវវា កែលំអវា មិនត្រូវទៅលុបក្រសួងណាមួយទេ។មិនមែនលប់ក្តាខៀនទេគឺលុបស្ថប័នជាតិ ក្រសួងមួយត្រូវចំណាយពី៣០ទៅ៤០លានដុល្លារអាមេរិក។ឃុំសង្កាត់សន្យា៥០ម៉ឺនដុល្លារទាំងអស់ប្រហែល៨០០លានដុល្លារអាមេរិក។មិនមែនចេះតែនិយាយចោលដូចអ្នកនយោបាយអ្នកបណ្ឌិតសភាមិនអាចនិយាយដូចអ្នកនយោបាយទេ។

លោកសុន ឆ័យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានថ្លែងថានៅពេលណាដែលគណបក្សប្រឆាំងឈ្នះទើបដាក់ចេញនូវគោលនយោបាយរបស់បក្សបាន។ថវិកាទាំងនោះនឹងដកយកចេញពីក្រសួងមួយចំនួន។បញ្ហានេះមិនប៉ះពាល់ដល់ថវិការបស់មន្រ្តីរាជការទេ។គោលនយោបាយថវិកាសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨តែពេលនេះការបោះឆ្នោតឃុំសង្កាត់។

លោកសុន ឆ័យបានលើកឡើងថា៖គណបក្សសង្រ្គោះជាតិមិនមែនធ្វើដោយតាមការនិតឃើញទេគឺធ្វើដោយការស្រាវជ្រាវ។នៅក្នុងឆ្នាំ២០១៣ទាក់ទងនឹងការដំឡើងប្រាក់ខែរាជរដ្ឋាភិបាលធ្វើបានយើងមានមូលដ្ឋានពេលនោះរដ្ឋាភិបាលយកទៅធ្វើទៅបានមានការដំឡើងប្រាក់ខែមន្រ្តីរាជការមែន។លោកថា ”យើងនឹងបន្តស្រាវជ្រាវទៅមុខបន្តទៀតតាមភាពជាក់ស្តែង។ចំពោះការលើកឡើងបញ្ហាថវិកា៥០ម៉ឺដុល្លារក្នុងមួយឃុំគណបក្សសង្រ្គោះជាតិនឹងបញ្ជាក់នៅពេលបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខកុំឲ្យមានការយល់ច្រឡំដូចក្នុងវិទិកាតុមូលនេះទៀត៕                                               

Tags:
  • កិច្ចពិភាក្សា
  • គណបក្ស
  • បោះឆ្នោត
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥