MENU
កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ផ្តើមយុទ្ធនាការបង្ក្រាបឡោមព័ទ្ធ រាល់ទីតាំងសង្ស័យរក្សាទុកនូវឈើល្មើសច្បាប់
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី១៧ មករា ២០១៦, ១១:០១ | ៦៤៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ៖ យ៉ាងតិចទីតាំងស្តុកឈើចំនួន២ នៅក្នុងឃុំដា ស្រុងមេមត់ ខេត្តត្បូងឃ្មុំរបស់ឧកញ៉ា សឹង សំអុល និងឧកញ៉ា លឹម ប៊ុនណា ហៅខ្នា ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំចុះឡោមព័ទ្ធកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ។ ទីតាំងឃ្លាំងឈើរបស់ឧកញ៉ា សឹង សំអុល ត្រូវព្រះរាជអាជ្ញា ហៀង សុភក្រ្ត ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងចុះឆែកឆេរ និងមានការចូលរួមផងដែរពីជំនាញរដ្ឋបាលព្រៃឈើ ប៉ុន្តែការឆែកឆេរនេះត្រូវបានខាងជំនាញរដ្ឋបាលព្រៃឈើ ថា មានប៉េសេត្រឹមត្រូវ ហើយក៏បានត្រឡប់ទៅកាន់ទីតាំងឃ្លាំងឧកញ៉ាលឹម ប៊ុនណា ហៅខ្នា ដើម្បីបន្តឆែកឆេរ ប៉ុន្តែដោយផុតម៉ោងរដ្ឋបាលក្នុងការឆែកឆេរ លោកហៀង សុភក្ត្រព្រះរាជអាជ្ញាក៏បានតម្រូវឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឡោមព័ទ្ធយាមកាមខាងក្រៅដើម្បីបន្តនីតិវិធីក្នុងការឆែកឆេរទីតាំងរបស់ឧកញ៉ា លឹម ប៊ុនណា បន្តទៀតនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ។

ដោយឡែក កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមួយក្រុមទៀតដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏បានចុះទៅឡោមព័ទ្ធទីតាំងលាក់ឈើដ៏ធំនៅចំណុចអូរគគី ឃុំរលួសស្រែចេស ស្រុកសំបូរ ខេត្តក្រចេះ ។

 

បើតាមសេចក្តីរាយការណ៍ពីកម្លាំងនៅទីនោះបញ្ជាក់ថា ឈើដ៏ច្រើនសន្ធឹកសន្ធាប់មានប្រភេទសុក្រំ អាចេឡាំង និងមួយចំនួនធំទៀតជាឈើហ៊ុប ជាឈើរបស់ឧកញ៉ា វ័ន្ត ប៊ុនថៃ ហៅឧកញ៉ាថៃ បានប្រមូលទិញពីប្រជាពលរដ្ឋ ឈ្មួញ ដឹកជញ្ជូនតាមគោយន្ត ចេញពីតំបន់ស្រុកកោះញែក យកមករក្សាទុកនៅទីនេះ ។

លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានដឹកនាំកម្លាំងទៅយាមកាមនៅទីនោះអស់ពេញមួយយប់ និងបន្តឡោមព័ទ្ធនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ រង់ចាំបញ្ជា និងបំពេញនីតិវិធី ។ គួររំលឹកផងដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បានចេញសេចក្តីសម្រេចស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងនោះ ប្រការ១ ត្រូវបានបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលមានសមាសភាពដូចខាងក្រោម៖

១ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន លោក ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលការពារព្រំដែន ជាអនុប្រធាន និងមានអភិបាលខេត្ត៦រូប ប្រធានរដ្ឋបាលព្រៃឈើ និងលោកផៃ ប៊ុនឈឿន តំណាងក្រសួងបរិស្ថាន ជាសមាជិក ៕

Tags:
  • បង្ក្រាប
  • កងរាជអាវុធហត្ថ
  • ឈើល្មើសច្បាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥