ពីមួយឆ្នាំទៅមួយឆ្នាំកំនើននៃការនាំអង្ករចេញពីប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់។ ដែលបរិមាណអង្ករនាំចេញសរុបក្នុងឆ្នាំ២០១៥នេះមានចំនួន ៥៣៨.៣៩៦ តោន បរិមាណនេះមានការកើនឡើង ៣៩.១% ដោយធៀបទៅនឹងបរិមាណនាំចេញឆ្នាំ ២០១៤ ហើយចំពោះខែធ្នូ ២០១៥ មានការកើនឡើងរហូតដល់ ៥៩.៣% បើធៀបទៅនឹងខែធ្នូឆ្នាំ២០១៤។
អង្ករកម្ពុជាមានការនាំចេញទៅកាន់ទិសដៅចំនួន ៦០ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ថ្នាក់លេខ១ ប្រទេសបារាំងឈរលំដាប់ថ្នាក់លេខ២ ប្រទេសប៉ូឡូញឈរលំដាប់ថ្នាក់លេខ ៣និង ប្រទេសនីឌ័រឡនឈរលំដាប់ថ្នាក់លេខ៣ដែរប្រទេសម៉ាឡេស៊ីឈរលំដាប់ថ្នាក់លេខ៥ ប្រទេសអ៊ីតាលីឈរលំដាប់ថ្នាក់លេខ៦ សាធារណៈរដ្ឋឆេកឈរលំដាប់ថ្នាក់លេខ៧ ប្រទេសបែលហ្សីកឈរលំដាប់ថ្នាក់លេខ៨ ប្រទេសអង់គ្លេសឈរលំដាប់ថ្នាក់លេខ៩ និង ប្រទេសអាឡឺម៉ងឈរលំដាប់ថ្នាក់លេខ១០។
ហើយមានក្រុមហ៊ុនចំនួន ៨០ដែលបាននាំអង្ករចេញ ក្រុមហ៊ុនធំជាងគេដែលបាននាំចេញអង្ករគឺ ១- ក្រុមហ៊ុន Amru Rice ២- ក្រុមហ៊ុន Khmer Food ៣- ក្រុមហ៊ុន Golden Rice ៤- ក្រុមហ៊ុនBAITANG ៥- ក្រុមហ៊ុនCristal Rice ៦- ក្រុមហ៊ុនCity Rice Import Export ៧- ក្រុមហ៊ុនInternational Rice ៨- ក្រុមហ៊ុនTOT ៩- ក្រុមហ៊ុនGolden Daun Keo Rice Mill ១០- ក្រុមហ៊ុនSSCORP។
(ប្រភពៈ ដកស្រង់ចេញពីក្រសួងកសិកម្ម)