MENU
២០១៦ភ្ញៀវទេសចរណ៍ជាតិ ទៅទស្សនាកម្សាន្តរមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទព្រះវិហារ ថយចុះជាងឆ្នាំ២០១៥
សេដ្ឋកិច្ច | ថ្ងៃច័ន្ទ ទី០៩ មករា ២០១៧, ១៤:៣៨ | ៦២៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តព្រះវិហារ៖  ភ្ញៀវទេសចរណ៍ជាតិទៅទស្សនាកម្សាន្តរមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារ មានការថយចុះដោយឡែកភ្ញៀវអន្តរជាតិកើនឡើង ក្នុងឆ្នាំ២០១៦នេះ   ភ្ញៀវទេសចរណ៍ជាតិ ដែលទៅទស្សនាកម្សាន្តនៅ រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិ សាស្រ្ត ប្រាសាទ ព្រះវិហារ មានការថយចុះ ។

សូមបញ្ជាក់ថា តាមរបាយការណ៍ បង្ហាញតួរលេខភ្ញៀវទេសចរណ៍ របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ក្នុងឆ្នាំ២០១៦  ដែលទៅកម្សាន្តនៅរមណីយ៍ដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៨៣.០៣២នាក់ ថយចុះ ៧% ភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួន២៣.៨៤៣នាក់ កើនឡើង៣៤,៦០% បើធៀបនឹងឆ្នាំ២០១៥កន្លងទៅ ។  

ដោយឡែកភ្ញៀវទេសចរណ៍អន្តរជាតិ មានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ នៅក្នុងឆ្នាំ២០១៦នេះ ការថយចុះភ្ញៀវ ទេសចរណ៍ជាតិ មន្រ្តីស្ថិតិ នៃអាជ្ញាធរជាតិព្រះវិហារ អះអាងថា ដោយសារ កត្តាអាកាសធាតុមិនអំណោយផល នៅរដូវវស្សាកន្លងទៅភ្លៀងបានធ្លាក់ខ្លាំង ពេក ។   លោក យាន ស៊ុនថារ៉ាត់ មន្រ្តីផែនការស្ថិតិ នៃអាជ្ញាធរជាតិព្រះវិហារ បាន ប្រាប់អ្នកសារព័ត៌មាន ឲ្យ ដឹងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះថា ការធ្លាក់ ចុះនូវកំនើនភ្ញៀវទេសចរណ៍ជាតិ ដែលទៅ ទស្សនាប្រាង្គប្រាសាទព្រះវិហារ នៅក្នុង ឆ្នាំ២០១៦នេះ គឺដោយសារតែ នៅរដូវវស្សាកន្លងទៅនេះ ភ្លៀងបានធ្លាក់ខ្លាំង ជាប់ៗគ្នា ធ្វើឲ្យមានការពិបាកក្នុងការធ្វើដំណើរឡើងទៅទស្សនា ។

លោក បានបញ្ជាក់ថា បើទោះបីជាភ្ញៀវទេសចរណ៍ជាតិមានការធ្លាក់ចុះដ៏គំហុកក៏ដោយ ប៉ុន្តែ ភ្ញៀវទេសចរណ៍អន្តរជាតិ មានការកើនឡើងច្រើនជាងឆ្នាំមុន គួរឲ្យកត់ សម្គាល់ផងដែរ ។ ដោយឡែកលោក ចាន់ ឆន មន្រ្តីទទួលបន្ទុកព័ត៌មាន នៃអាជ្ញាធរជាតិព្រះវិហារ បាន ឲ្យដឹងថា នៅក្នុងរដូវលំហើយនេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅតែបន្តឡើង មក ទស្សនាប្រាង្គប្រាសាទព្រះវិហារ ជាហូរហែរ តាមការសង្កេតឃើញ ភាគច្រើនជាភ្ញៀវអន្តរជាតិ តែម្តង ។

លោក បញ្ជាក់ទៀតថា សម្រាប់សេវាកម្មបម្រើភ្ញៀវទេសចរណ៍នៅលើប្រាសាទព្រះវិហារ មានតម្លៃសមរម្យ អាចឲ្យភ្ញៀវទេសចរណ៍ទទួកយកបាន ដោយឡែកប្រសិនបើភ្ញៀវទេសចរណ៍ ដែលទៅកម្សាន្តនៅទីនោះ មានបំណងចង់ស្នាក់នៅ បន្ទាប់ពីទស្សនាប្រាសាទ ឬមុននឹងទស្សនា ប្រាសាទ ក៏អាចស្នាក់នៅ ផ្ទះសំណាក់ ឬម៉ូតែល ទីប្រជុំជនឃុំស្រឯមបាន ។                                                                       

Tags:
  • ភ្ញៀវទេសចរណ៍
  • ទស្សនា
  • វប្បធម៌
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥