MENU
ព្រោះតែរឿងទំនាស់ពាក្យសម្តីតិចតួច មន្ត្រីអគ្គីសនីម្នាក់ត្រូវ ក្មេងស្ទាវប្រុសស្រី២នាក់កាប់នឹងដាវសុំាម៉ូរៃ រងរបួសធ្ងន់
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី១៥ មករា ២០១៦, ១៦:១៤ | ៨៥៨ ដង | ចុចបញ្ចេញមតិ (០)

       

 

  រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គីសនីកម្ពុជាម្នាក់ត្រូវក្មេងស្ទាវ ប្រុសស្រី ២នាក់ ប្រដាប់ដោយដាវសុំាម៉ូរៃ កាប់ពីក្រោយចំដៃខាងស្តាំ បណ្តាលអោយរងរបួសធ្ងន់ ខណៈដែលមន្ត្រីរូបនេះ ចុះទៅស្រង់ថាមពលអគ្គីសនី ក្នុងកុងទ័ររបស់ប្រជាពលរដ្ឋតាមលំនៅឋាននីមួយៗ ហើយបានទាស់ពាក្យសម្តីគ្នាតិចតួចជាមួយនឹងក្មេងស្ទាវទំនើង ២នាក់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១២ និង ១៥នាទីរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៥ នៅចំណុចផ្ទះល្វែងគ្មានលេខ មួយកន្លែង ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ប្រភពអោយដឹងថា ជនរងគ្រោះមានឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាមន្ត្រីអគ្គីសនីកម្ពុជា បច្ចុប្បន្នស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន និង មានស្រុកកំនើតនៅខេត្តតាកែវ ។ ដោយឡែកក្មេងទំនើងប្រុសស្រីទាំង ២នាក់ ទី១មានឈ្មោះសំ សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ  និងម្នាក់ទៀតមានឈ្មោះយ៉ាន ស៊ី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរជាអ្នករាប់លុយ ។ ទាំង២នាក់ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ ជាមួយគ្នា ។

ប្រភពព័ត៌មានជុំវិញរឿងរ៉ាវខាងលើនេះ បានរៀបរាប់អោយដឹងថា នៅមុនពេលកើតរឿងហេតុ គឺដំបូងឡើយ ជនរងគ្រោះដែលជាមន្ត្រីអគ្គីសនី បានជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ មកស្រង់ទិន្និន័យថាមពលអគ្គីសនី ដែលបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ពីខែចាស់ ដើម្បីយកទៅធ្វើការទូទាត់ ដោយចុះស្រង់តាមបង្គោលដងភ្លើងនីមួយៗ មុខលំនៅឋានរបស់ពលរដ្ឋ ។ លុះមកដល់ចំណុចមុខផ្ទះកើតហេតុ ខណៈកំពុងស្រង់នោះ ស្រាប់តែឈ្មោះ សំ សុជាតិ បានដើរមកក្បែរ ហើយស្រែកទៅកាន់មន្ត្រីអគ្គីសនីរងគ្រោះថា   ស្រង់តែភ្លើងអោយត្រឹមត្រូវបានហើយ កុំឆ្លៀតបន្លំ ស៊ីគីឡូភ្លើង . ។ ក្រោយលឺបែបនេះ ជនរងគ្រោះបានដើរទៅសួរនាំឈ្មោះ សំ សុជាតិ អំពីមូលហេតុ ដែលថាអោយគេ ។ ភ្លាមនោះបងស្រីជីដូនមួយរបស់ សំ សុជាតិ ឈ្មោះយ៉ាន ស៊ី បានចេញមកក្រៅជួយនិយាយកាន់ជើងប្អូន ជាហេតុបង្កជាទំនាស់ពាក្យសម្តីមួយសន្ទុះ ។ ភ្លាមៗនោះបុរសជាជនរងគ្រោះបានជិះម៉ូតូចេញទៅ ដោយបានស្រែកជេរដាក់ ស្ត្រីនិងបុរសជាបងប្អូន ជាហេតុធ្វើអោយពួកគេទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  1BH-0637 តាមពីក្រោយ ដោយក្នុងដៃស្ត្រីជាបងមានកាន់ដាវសុំាម៉ូរៃ ទៅធ្វើសកម្មភាពកាប់ពីក្រោយជនរងគ្រោះ ប៉ុន្តែភ្លាមៗនោះត្រូវបានជនរងគ្រោះឃើញទាន់ ក៏យកដៃខាងស្តាំរង បណ្តាលអោយរងរបួសដៃធ្ងន់ធ្ងរតែម្តងទៅ ។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ទាំង២នាក់ មកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរនាំបន្ថែម ។ ដោយឡែក ជនរងគ្រោះត្រូវបានមន្ត្រីអគ្គីសនីដូចគ្នា មកអន្តរាគមន៍ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យផងដែរ ។

លោកហួរ ម៉េង វ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌ បានអោយដឹងថា បច្ចុប្បន្ន ជនរងគ្រោះបានធ្វើការដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលហើយ ។ ដោយឡែកជនល្មើសទាំង២នាក់ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលបឹងទំពុន រងចាំចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា ក្នុងការឃាត់ខ្លួនពួកគេទាំង២នាក់ សមត្ថកិច្ចរកឃើញមានដាវសុំាម៉ូរៃ ចំនួន ២ដើម ដោយក្នុងនោះសមត្ថកិច្ចដាក់ការសង្ស័យថា អាចពាក់ព័ន្ធបទល្មើស ៕

Tags:
  • ទំនាស់
  • ក្មេងស្ទាវ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥